វ៉ាស៊ីនតោន —
ក្រុមអ្នកវិភាគបង្ហាញឲ្យឃើញថា អំពើហិង្សាតាមដងផ្លូវលើពលរដ្ឋខ្មែរនិងវៀតណាមឬពលរដ្ឋដទៃ កើតចេញពីការណ៍ដែលរដ្ឋាភិបាលខកខានក្នុងការរៀបចំយន្តការធានាសន្តិសុខពលរដ្ឋខ្លួន និងម្យ៉ាងទៀតគឺការមិនទុកចិត្តដល់ប្រព័ន្ធតុលាការរបស់ពលរដ្ឋ។ ក្រុមអ្នកវិភាគបានទទូចឲ្យមានការរឹតបន្តឹងច្បាប់និងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ដល់ជីវិតមនុស្សនេះ។
រដ្ឋាភិបាលកម្ពុជានៃគណបក្សគ្រប់គ្រងប្រទេសជាគោលដៅនៃការស្តីបន្ទោស ទៅលើអំពើហិង្សានានា ការចោមរោមវាយសម្លាប់ជនជាតិវៀតណាមនិងជនជាតិខ្មែរតាមដងផ្លូវដោយហ្វូងមនុស្សដែលមានកំហឹង។ ការស្តីបន្ទោសកើត ឡើងដោយសារតែយន្តការទប់ស្កាត់របស់អាជ្ញាធរមិនមានប្រសិទ្ធភាព ហើយ មួយទៀតការពង្រឹងប្រព័ន្ធតុលាការឲ្យមានការទុកចិត្តពីប្រជាពលរដ្ឋមិនទាន់កើតមានដែរ។
បញ្ហាវាយសម្លាប់ជនជាតិវៀតណាមចុងក្រោយម្នាក់កាលពីដើមឆ្នាំឈ្មោះង្វៀន វ៉ាន់ ជៀន អាយុ២៨ឆ្នាំជាជាងឈើ បាននាំឲ្យមានការចោទប្រកាន់ថា ជាការរើសអើងជាតិសាសន៍ និងខ្លះថាជាការវាយសម្លាប់តាមទម្លាប់កំហឹងអ្នកស្រុកធម្មតា។ ប៉ុន្តែឧបទ្ទវហេតុស្រដៀងគ្នានេះដោយមានការព្រួតវាយសម្លាប់ គឺកើតឡើងចំពោះជនជាតិខ្មែរដែរនៅពេលមានការស្រែកឬញុះញ៉ង់ពីក្រុមមនុស្សថានរណាម្នាក់ជាចោរនោះ។
លោក ហ្វ៊ីល រ៉ប៊ីតសុន ( Phil Robertson) នាយករងអង្គការសិទ្ធិមនុស្សយូមែនរ៉ៃវ៉ច (Human Rights Watch) ប្រចាំតំបន់អាស៊ីបានថ្លែងថា រដ្ឋាភិបាលខកខានក្នុងការផ្តល់ការធានាសន្តិសុខជាមូលដ្ឋានដល់ប្រជាពលរដ្ឋ ហើយការមិនទុកចិត្ដដល់ប្រព័ន្ធតុលាការជារឿងបង្កឲ្យកើតមានការវាយសម្លាប់តាមដងផ្លូវនោះដែរកន្លងមក។
លោកថ្លែងថា៖ «សកម្មភាពរបស់អ្នកតាំងខ្លួនការពារយុត្តិធម៌នេះបង្ហាញថា ពលរដ្ឋមានបំណងចាត់វិធានការដោយផ្ទាល់ដៃពួកគេដែលជារឿងដ៏គួរឲ្យសោកស្តាយ។ ពួកគេព្យាយាមប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហាដែលជាការណ៍ពិតគួរត្រូវដោះស្រាយដោយតុលាការនោះ។ តែបញ្ហានៅតុលាការគឺតុលាការពុករលួយ តុលាការស្ថិតនៅក្រោមការគ្រប់គ្រងដោយនយោបាយគឺដោយគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាច។ មានករណីជាច្រើនដែលចៅក្រមនិងព្រះរាជអាជ្ញាគ្មានសមត្ថភាពអាចធ្វើការស៊ើបអង្កេតដោយពិតប្រាកដឬក៏បើកការកាត់ក្តីដោយមានប្រសិទ្ធភាពពិតប្រាកដតាមដំណើរការនីតិវិធីដោយយុត្តិធម៌នោះ»។
លោកបានបន្ថែមថា ប្រព័ន្ធតុលាការកម្ពុជាមិនបានកែទម្រង់សោះរយៈពេល២០ ឆ្នាំតាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក។
«វាជាកំណត់ត្រាយុត្តិធម៌ដ៏គួរឲ្យអាម៉ាស់ក្នុងប្រទេសកម្ពុជា ហើយវាបានបង្ហាញ ពីមូលហេតុមួយដែលពលរដ្ឋតិចតួចណាស់ដែលមានជំនឿលើប្រព័ន្ធតុលាការកម្ពុជា»។
លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិកម្ពុជាបាន ថ្លែងថា បញ្ហាអំពើហិង្សានិងការសម្លាប់ដោយហ្វូងមនុស្សនោះកើតឡើងតាំងពី ទសវត្សរ៍១៩៩០មកដោយជារឿយៗកើតឡើងនៅពេលគេស្រែកថាចោរ។
«បញ្ហាហ្នឹងទី១ដោយសារកន្លងមកយើងអត់មានវិធានការច្បាប់ចំពោះថា ឧទាហរណ៍ថា មានរឿងហ្នឹងកើតឡើង តើអាជ្ញាធរត្រូវមានវិធានការយ៉ាងម៉េច ដើម្បីទប់ស្កាត់អី។ កន្លងមកយើងអត់មាន អត់មានប្រសិទ្ធភាពខ្លាំងណាស់។ យើងគ្រាន់តែការពារប៉ុណ្ណឹងទេ ហើយនៅពេលដែលស្លាប់ក៏មិនដឹងធ្វើម៉េចស្លាប់ ទៅ។ វាពិបាកអញ្ចឹង។ ហើយបញ្ហានៅពេលមានរឿងអញ្ចឹងកើតឡើងមនុស្ស ចេះតែចោមរោមនេះម្យ៉ាង។ ហើយម្យ៉ាងទៀតដោយសារប្រព័ន្ធតុលាការ។ ប្រព័ន្ធតុលាការម៉េច គឺដោយសារ ប្រជាពលរដ្ឋគាត់អត់ទុកចិត្តថាតុលាការ កាត់ក្តីយុត្តិធម៌ ជួនកាលចោររួចខ្លួន»។
លោកថ្លែងថា វិធានការដែលអាចកាត់បន្ថយរឿងនេះគឺការដែលត្រូវពង្រឹងប្រព័ន្ធ តុលាការ និងវិធានការរបស់អាជ្ញាធរឲ្យមានការជឿទុកចិត្តពីពលរដ្ឋ។
ដោយឡែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាបាន អះអាងថា រដ្ឋាភិបាលត្រូវបញ្ចប់ហិង្សានេះ។
«ខ្ញុំថាប្រព័ន្ធច្បាប់និងប្រព័ន្ធតុលាការនេះទៅជាមួយគ្នា។ បើសិនជាតុលាការអត់ ដាក់ទណ្ឌកម្មទេ អត់ពឹងពាក់បានទេនោះ គឺរឿងនេះនឹងនៅអញ្ចឹងទៅ»។
លោកបានរំលឹកឲ្យមានការបែងចែកឲ្យច្បាស់អំពីការទាមទារឲ្យមានការអនុវត្ត ច្បាប់ដូចជាការទាមទារជនជាតិដទៃមិនឲ្យបោះឆ្នោតហើយនឹងការរើសអើងជាតិសាសន៍នោះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា៖ «អញ្ចឹងហើយបានជាពេលបោះឆ្នោតគេយកអំណាចគេវិញទៅឃាំង។ ពួកគេយល់ថាជនជាតិវៀតណាមហ្នឹងមិនឲ្យបោះឆ្នោត។ រឿងហ្នឹងត្រឹមត្រូវរបស់គេអត់ខុសទេ ព្រោះគេប្រគល់អំណាចឲ្យរដ្ឋាភិបាលការពារផលប្រយោជន៍របស់គេ រួចរដ្ឋាភិបាលអត់ធ្វើរាប់ឆ្នាំហើយ អរគុណគេយកអំណាចគេវិញ»។
ពលរដ្ឋខ្មែរនៅតាមតំបន់មួយចំនួនបានរារាំងជនជាតិវៀតណាមមិនឲ្យបោះឆ្នោត ដោយសារថាពួកគេកាន់កាតខ្មែរ មិនចេះនិយាយភាសាខ្មែរ មិនត្រូវគេស្គាល់ថាមានលំនៅពិតប្រាកដ។ បញ្ហានេះកើតឡើងដោយសារអាជ្ញាធរគ្មានយន្តការដែលធ្វើឲ្យពលរដ្ឋអស់ការសង្ស័យទៅលើភាពស្របច្បាប់របស់ពួក ជនជាតិវៀតណាមទាំងនោះជាជនអន្តោប្រវេសន៍ស្របច្បាប់ឬខុសច្បាប់។
លោកបានអះអាងថា ប្រទេសលោកខាងលិចមានអារម្មណ៍ថាជាការគំរាមដល់ ប្រទេសគេនៅពេលមានជនអន្តោរប្រវេសន៍ខុសច្បាប់ចូលទៅក្នុងប្រទេសគេ ច្រើនពេក ហើយមានប្រទេសខ្លះមិនទទួលយកជនភៀសខ្លួនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាង ថាការប្រតិបត្តិច្បាប់និងការអនុវត្តច្បាប់ត្រូវការពេលវេលាមិនថាប្រជាជាតិ ណាមួយទេ គឺដើម្បីពលរដ្ឋបានចូលរួមនិងត្រូវតាមស្ថានការប្រទេសជាតិ។
«យើងឃើញថាការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នៅក្នុងសង្គមដែលយើងធ្លាប់រស់ នៅគឺជំនាន់ប៉ុល ពត ដែលសូម្បីតែលួចម្ទេស១គ្រាប់ក៏គេសម្លាប់ចោលដែរ។ តែ ក៏មិនធ្វើឲ្យសង្គមហ្នឹងក្លាយជាសង្គមសមធម៌ពោរពេញទៅដោយគុណធម៌ គឺអត់មានអញ្ចឹងទេ។ ការអនុវត្តច្បាប់នៅពេលនោះគឺការអនុវត្តច្បាប់ដោយហិង្សា ដោយការដាក់ទណ្ឌកម្ម មិនមែនការអនុវត្តច្បាប់តាមរយៈការដឹង ការយល់ ការចូលរួមទេ»។
លោកបានអះអាងថា សូម្បីតែការប្រតិបត្តិច្បាប់ចរាចរបច្ចុប្បន្នក៏ពលរដ្ឋទាំងអស់គ្នាមិនទាន់អាចអនុវត្តបានផង ហើយលោកថានេះមិនមែនជាកំហុសរបស់រដ្ឋាភិបាលនិងជាកំហុសរបស់ពលរដ្ឋដែរ ដោយសារកម្ពុជាត្រូវការសន្តិភាពនិងស្ថិរភាពរយៈពេលវែងដើម្បីឲ្យភាគីទាំងអស់អាចទទួលយកបានទាំងអស់គ្នានូវការអនុវត្តនិងប្រត្តិបត្តិតាមច្បាប់នេះ។
ទោះជាយ៉ាងណាក៏ដោយ លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាពបានស្តីបន្ទោសដល់គណបក្សនយោបាយទាំងពីរចំពោះការខកខានក្នុងការអនុវត្តច្បាប់និងការមិនបានទប់ស្កាត់រឿងការរើសអើងជាតិសាសន៍នេះ។
«ជាការណ៍ពិតគឺរដ្ឋាភិបាលព្យាយាមអនុវត្តច្បាប់ទៅ។ ហើយគណបក្សសង្គ្រោះ ជាតិក៏កុំប្រើវោហាស័ព្ទ ឲ្យវាមានភាពរស៊ើបទៅ នោះគឺអាចបញ្ចប់បានហើយ»។
លោកសង្កេតឃើញថា ការប្រើអំពើហិង្សាតាមដងផ្លូវនេះកើតឡើងជាហូរហែរ មិនចាំបាច់តែជនជាតិវៀតណាមទេ ខ្មែរនិងខ្មែរដូចគ្នាក៏កើតមានដែរនៅពេល មានគ្រោះថ្នាក់ចរាចរណ៍ឬចោរកម្មនានានោះ។
«ហើយកន្លងមកការវាយតប់តាមដងផ្លូវ ការគ្រោះថ្នាក់ចរាចរតាមដងផ្លូវនេះមិន មានការផ្តន្ទាទោស តែច្រើនតែសម្របសម្រួល ច្រើនរួចទោសទៅ។ យូរៗទៅក៏ វាធ្វើឲ្យវប្បធម៌រួចទោសហ្នឹង វាមានបន្តបន្ទាប់អញ្ចឹងទៅ»។
លោកបានកត់សម្គាល់ឃើញថាអំពើហិង្សាលើទាហ៊ានអង្គការសហប្រជាជាតិដែលចូលមករក្សាសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីដើមទសវត្សរ៍១៩៩០ខ្លះក៏បានកើតឡើងដែរ។ អ្នកបើករថយន្តជាទាហ៊ានអង្គការសហប្រជាជាតិឬគេស្គាល់ថាអ៊ុនតាក់នោះ ត្រូវគេបាញ់សម្លាប់ដោយសារតែការបើកឡានសាចទឹកដាក់ភាគីម្ខាងទៀត។
លោកគឹមអេងបានថ្លែងថា រដ្ឋាភិបាលត្រូវគេគិតថាមិនអនុវត្តច្បាប់ទេប្រសិនបើបណ្តែតបណ្តោយនោះធ្វើឲ្យបញ្ហាចេះតែកើតមានឡើង ហើយនឹងបណ្តោយឲ្យក្តីបារម្ភរបស់ប្រជាពលរដ្ឋចេះតែរីកធំឡើង។ លោកថ្លែងយ៉ាងដូច្នេះដោយសំដៅទៅលើបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ដ៏រស៊ើបដែលចូលមកកម្ពុជា ហើយត្រូវភាគីនយោបាយឆ្លៀតបកស្រាយដើម្បីផលប្រយោជន៍នយោបាយរៀងៗខ្លួនជាពិសេសវាកាន់តែរីកធំឡើងនៅពេលមានការប្រកួតប្រជែងការបោះឆ្នោតម្តងៗ។
បន្ថែមលើបញ្ហាអត្ថាធិប្បាយរបស់អ្នកនយោបាយដែលចោទប្រកាន់គ្នាទៅវិញ ទៅមកអំពីការរើសអើងជាតិសាសន៍ចំពោះជនជាតិវៀតណាមនោះ លោក សុខ សំអឿន បានអះអាងថា៖
«អាហ្នឹងវាធម្មតាទេ អ្នកនយោបាយចេះតែឆ្លៀតដើម្បីយកកេងចំណេញទៅ ណា។ ហើយត្រង់ហ្នឹងខាងសមាគមវៀតណាមអីបានឱកាសអញ្ចឹងឆ្លៀតអញ្ចឹង ទៅដើម្បីយ៉ាងហោចណាស់ក៏អាចកាត់បន្ថយអំពើហិង្សាទៅលើគ្នាគាត់ដែរ។ វាអាចនយោបាយចូលលាយឡំរឿងនេះ»។
ក៏ប៉ុន្តែ លោក ហ្វ៊ីល រ៉ប៊ីតសុន ( Phil Robertson) នាយករងអង្គការសិទ្ធិមនុស្ស យូមែនរ៉ៃវ៉ចតំបន់អាស៊ីបានព្រមានថាការពាក់ព័ន្ធនឹងពាក្យញុះញ៉ង់ អុចអាលឲ្យមានអំពើហិង្សាប្រឆាំងនឹងជនណាម្នាក់ដោយផ្អែកទៅលើពូជសាសន៍ គឺជាការរើសអើងជាតិសាសន៍ហើយជាការរំលោភច្បាប់អន្តរជាតិ ហើយនឹងរំលោភសិទ្ធិមនុស្សដែលអ្នកប្រព្រឹត្តត្រូវស៊ើបអង្កេតនិងផ្តន្ទាទោសតាមច្បាប់៕