ភ្នំពេញ —
ដោយសារតែគ្មានជំនឿលើឯករាជ្យភាពរបស់តុលាការបច្ចុប្បន្ននេះគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហររបស់ខ្លួនថាមិនមានបំណងដាក់ពាក្យបណ្តឹងអភិបាលរងខណ្ឌម្នាក់ដែលមាននិន្នការទៅរកគណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងការចូលអុកឡុកកម្មវិធីបង្សុកូលនៅបឹងជើងឯកទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោបានចូលទៅរឹបអូសយក DVDs របស់គណបក្សសង្គ្រោះជាតិដែលបានចែកចាយដល់អ្នកចូលរួមពិធីបុណ្យបង្សុកូលដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាលពី៣៩ឆ្នាំមុននៅវាលពិឃាតបឹងជើងឯក។ នេះបើតាមការបញ្ជាក់ពីសាក្សីឃើញផ្ទាល់ភ្នែក។
ការឆ្មក់ចូលក្នុងពិធីដោយគ្មានការអនុញ្ញាតពីសន្តិសុខផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិបានបណ្តាលឲ្យមានការប៉ះទង្គិចគ្នាតិចតួច រវាងលោក ប្រាជ្ញ សីហា និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
លោក ម៉ៅ មុន្នីវណ្ណ ប្រធានប្រតិបត្តិស្តីទីនៃគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកគ្មានគម្រោងប្តឹងលោក ប្រាជ្ញ សីហា មន្ត្រីខាងគណបក្សប្រជាជនទេ ដោយសារតែលោកគ្មានជំនឿលើឯករាជ្យភាពនៃប្រព័ន្ធតុលាការខ្មែរ។
«យើងដឹងទាំងអស់គ្នាថា តុលាការយើងរាល់ថ្ងៃនេះ ក្នុងរបបយើងសព្វថ្ងៃនេះ តុលាការវាមិនឯករាជ្យ។ ដូច្នេះបើយើងប្តឹងទៅនៅតែខាតពេលវេលាទេ»។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេនៅថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការចូលទៅរឹបអូសយក DVDsរបស់គណបក្សសង្គ្រោះជាតិដោយសារតែគណបក្សនេះបានធ្វើខុសបទបញ្ជារបស់សាលាក្រុងភ្នំពេញ។
ការចូលទៅអុកឡុកកម្មវិធីរបស់គណបក្សសង្គ្រោះជាតិនៅវាលពិឃាតបឹងជើងឯកនេះមិនមែនទើបតែធ្វើឡើងជាលើកទី១ទេ។ មន្ត្រីគណបក្សបានបញ្ជាក់ថា រាល់ការសម្តែងមតិនៅតាមបណ្តាខេត្តផ្សេងៗរបស់គណបក្សសង្គ្រោះជាតិក៏តែមានការរំខានជាញឹកញាប់ពីអាជ្ញាធរមូលដ្ឋានដែលលម្អៀងទៅរកគណបក្សកាន់អំណាច។
លោក សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់កម្ពុជាបានបញ្ជាក់ថា រាល់ការអុកឡុកនិងការរំខានណាមួយដោយគ្មានការអនុញ្ញាតនោះ គណបក្សសង្គ្រោះជាតិអាចដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីទាមទារសំណងរដ្ឋប្បវេណី។
ក៏ប៉ុន្តែលោកបញ្ជាក់ថា នៅក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន វាពិបាកក្នុងការដាក់ពាក្យប្តឹងដោយសារតែតុលាការមិនទាន់ច្បាស់លាស់។
«គ្រាន់តែការប្តឹងផ្តល់តុលាការយើងវាមិនទាន់ច្បាស់លាស់តែយ៉ាងហោចណាស់ក៏បង្ហាញទៅពិភពលោក បង្ហាញទៅរដ្ឋាភិបាលថាតើការធ្វើហ្នឹងស្រុកខ្មែរយើងខ្វះច្បាប់អ្វីយ៉ាងម៉េច។តើការអនុវត្តរបស់អាជ្ញាធរយ៉ាងម៉េចគ្រាន់តែសម្រាប់បង្ហាញប៉ុណ្ណឹង»។
នៅក្នុងការប៉ះទង្គិចគ្នានោះ កងកម្លាំងមានសម្ថកិច្ចប្រដាប់ដោយអាវុធស្វ័យប្រវត្តិបានឃាត់ខ្លួនអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចំនួនពីររូប និងសកម្មជនគណបក្សម្នាក់រយៈពេលខ្លី។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកអះអាងថា អាជ្ញាធរខណ្ឌដង្កោបានយករថយន្តកូរ៉េប្រភេទមូយតោនកន្លះមករារាំងក្បួនរថយន្តរបស់លោក នុត រំដូល អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ស្ពឺនិងលោក រៀល ខេមរិន្ទ អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តស្វាយរៀង។
លោក នុត រំដួល បានហៅការឃាត់ខ្លួនលោកថាជាទង្វើរំលោភច្បាប់ដើរហើររបស់អ្នកតំណាងរាស្ត្រ។ ក៏ប៉ុន្តែលោក នុត ពុធតារា អភិបាលខណ្ឌដង្កោបានបញ្ជាក់ថា លោកមិនបានឃាត់ខ្លួនអ្នកតំណាងរាស្ត្រទេដោយលោកគ្រាន់តែចង់រកជនដៃដល់ដែលបានប្រព្រឹត្តអំពើហិង្សាលើអភិបាលរងខណ្ឌម្នាក់តែប៉ុណ្ណោះ៕