ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហោ ណាំហុង៖ កម្ពុជា​នឹង​ថ្លែង​ការណ៍​អំពី​បញ្ហា​ជា​ក្តី​បារម្ភ​សម្រាប់​ពិភពលោក​ក្នុង​មហាសន្និបាត​អ.ស.ប.


លោក​ហោ ណាំហុង​សង្ខេប​អំពី​គម្រោង​សុន្ទរកថា​នៅ​អ.ស.ប.
សូម​រង់ចាំ

No media source currently available

0:00 0:29:22 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ហោ ណាំហុង​សង្ខេប​អំពី​គម្រោង​សុន្ទរកថា​នៅ​អ.ស.ប.

ប្រមុខ​ការ​ទូត​កម្ពុជា​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​បាន​ត្រៀម​ថ្លែង​សន្ទរកថា​ទៅ​ កាន់​ប្រទេស​ជិត​២០០ ​ក្នុង​កិច្ច​ប្រជុំ​មហា​សន្និបាត​អ.ស.ប.​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ទី២៩​ខែកញ្ញា​ក្នុង​បូរី​ញូវយ៉ក។​ សេចក្តី​ថ្លែងការណ៍​របស់​លោក ​ហោ ណាំហុង​ កើត​ឡើង​ក្រោយ​ពេល​ដែលកម្ពុជា​បាន​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។

សេចក្តី​ថ្លែងការណ៍​នោះ​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​ក្នុង​ប្រទេស ​បញ្ហា​ក្នុង​តំបន់​និង​បញ្ហា​អន្តរជាតិ​ សំខាន់ៗ​ជា​ច្រើន​ដូច​ជា​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ ISIS​ រដ្ឋ​ឥស្លាម​ (Islamic State) ដែល​កម្ពុជា​បាន​ប្តេជ្ញា​ចូល​រួម​គាំទ្រ​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​ អន្តរជាតិ​ ដឹកនាំ​ដោយ​សរអា​ បញ្ហា​កំណែ​ទម្រង់​ក្រុមប្រឹក្សា​សន្តិសុខ​អសប​ដែល​ក្រុមប្រឹក្សា​នេះ​គួរ​ ត្រូវ​ផ្តល់​អំណាច​ដល់​ប្រទេស​ជា​សមាជិក​ទាំង​អស់​ បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​លោក​ស្តី​បន្ទោស​ទៅ​លើ​ប្រទេស​អភិវឌ្ឍ​ដែល ​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ជាង​គេ​និង​បញ្ហា​មួយ​ចំនួន​ទៀត។​ លោក​ថ្លែង​ថា​ ការណ៍​ដែល​លោក​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​អំពី​រឿង​រ៉ាវ​អន្តរជាតិ​ច្រើន ​ដោយសារ​កម្ពុជា​មាន​សន្តិភាព​ពេញ​លេញ​និង​បាន​បញ្ចប់​បញ្ហា​វឹកវរ​នយោបាយ​ ហើយ​នឹង​មិន​មាន​អ្វី​ច្រើន​ត្រូវ​និយាយ។

ថ្លែង​ប្រាប់​វីអូអេ​ក្នុង​ពេល​កិច្ច​សម្ភាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ឯ​ បូរី​ញូវយ៉ក​ លោក​ ហោ ណាំហុង បាន​ថ្លែង​ពី​បញ្ហា​ជាច្រើន​ទៀត​ដូច​ជា​បញ្ហា​បញ្ជូន​ជន​ភៀស​ខ្លួន​ ពី​អូស្ត្រាលី​មក​កម្ពុជា​ បញ្ហា​ កាត់​ទោស​ខ្មែរក្រហម​ដែល​ចំណាយ​លុយ​ច្រើន​តែ​ដំណើរការ​យឺតយ៉ាវ​ ឬ​ក៏​មិនអាច​មាន​ជនជាប់​ចោទ​ទទួល​រង​ការ​កាត់ទោស​ បញ្ហា​អ៊ុយក្រែន​ដែល​លោក​បារម្ភ​ពី​សង្គ្រាម​ត្រជាក់​ ដោយសារ​តែ​ទណ្ឌកម្ម​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៉ី​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​លោក​ចាត់​ទុក​ថា​ជា​បញ្ហា​ទ្វេភាគី ​ហើយ​គួរ​ត្រូវ​យក​សេចក្តី​ថ្លែងកាណ៍​អាស៊ាន​ឆ្នាំ​២០០២​ជា​គោល ​ដើម្បី​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ទាមទារ​ដែន​អធិបតេយ្យ​រវាង​សមាជិក​អាស៊ាន​ និង​ចិន។​

សូម​ប្រិយមិត្ត​ស្តាប់​និង​ទស្សនា​បទសម្ភាសន៍វីអូអេ​ទាំង​ស្រុង​ជាមួយលោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ក្នុង​ទំព័រ​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម
XS
SM
MD
LG