ភ្នំពេញ —
សមភាពយែនឌ័ររវាងបុរសនិងស្ត្រីនៅតែជាបញ្ហាចោទនៅទ្វីបអាស៊ី ខណៈពេលកម្ពុជាទទួលបានចំណាត់ថ្នាក់ដ៏ទាបលើសមភាពនេះ។ នេះបើតាមរបាយការណ៍ស្តីពីគម្លាតយែនឌ័រសាកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០១៣។
ផ្អែកលើគម្លាតនិងវិសមភាពយែនឌ័រ របាយការណ៍នេះបង្ហាញថា ប្រទេសបាគីស្ថានមានចំណាត់ថ្នាក់ទី១៣៥ និងប្រទេសយ៉េមេនដែលស្ថិតក្នុងទ្វីបអាស៊ីដូចគ្នា មានចំណាត់ថ្នាក់បាតតារាងក្នុងចំណោម១៣៦ប្រទេសដែលត្រូវបានសិក្សា។
អង្គការដដែលបង្ហាញថា ចំណាត់ថ្នាក់កាន់តែខ្ពស់គម្លាតយែនឌ័រកាន់តែខ្លាំង។
របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកបន្ថែមថា ប្រទេសអាស៊ីផ្សេងទៀតដែលមានចំណាត់ថ្នាក់មិនល្អ រួមមានប្រទេសនេប៉ាល់ ចំណាត់ថ្នាក់ទី១២១ និងកូរ៉េខាងត្បូងទី១១១។
ដោយឡែក កម្ពុជាមានចំណាត់ថ្នាក់ល្អជាងប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសរីកចម្រើនខ្លាំងមួយប្រចាំទ្វីបអាស៊ី ដោយប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១០៤។ រីឯប្រទេសឥណ្ឌានៅចំណាត់ថ្នាក់ទី១០១ និងប្រទេសឥណ្ឌូនេស៊ីលេខរៀងទី៩៥។
ដោយឡែកប្រទេសហ្វីលីពីនទទួលបានចំណាត់ល្អជាងគេក្នុងទ្វីបនេះដោយមានលេខរៀងទី៥ បន្ទាប់ពីប្រទេសអៀកឡង់ ហូឡង់ ណ័រវេស និងប្រទេសស៊ុយអែត។
ការចាត់ថ្នាក់នេះដោយផ្អែកលើគោលការសំខាន់ចំនួនបួន រួមមានការចូលរួមនិងឱកាសក្នុងវិស័យសេដ្ឋកិច្ចរវាងបុរស និងស្ត្រី ដូចជាគម្លាតប្រាក់បៀរវត្សនិងឱកាសដំឡើងតំណែង លទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាព និងការចូលរួមក្នុងវិស័យនយោបាយនៅតាមស្ថាប័នសាធារណៈរបស់រដ្ឋ ដូចជាក្នុងក្រសួងមន្ទីរនិងសភាជាដើម។
ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី២៥តុលា លោកស្រី Liliana Corrieri ជំនួយការកម្មវិធីបណ្តឹងឧទ្ធរណ៍បន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ី ថ្លែងថា៖ «ស្ត្រីមានចំនួនពាក់កណ្តាលនៃប្រជាជនពិភពលោក ស្មើនឹងទេពកោសល្យ និងសក្តានុពលពិភពលោកពាក់កណ្តាល។
ពួកគេជាធនធានមនុស្សដ៏សំខាន់។ ការទាត់ចោលសិទ្ធិស្ត្រីក្នុងការទទួលបានការអប់រំ ធនធាន និងសមាហរ័ណកម្មក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ក្នុងសហគមន៍របស់ពួកគេគឺជាការពន្យារវឌ្ឍនភាពប្រទេសជាស្វ័យប្រវត្តិ»។
ដោយឡែក កម្ពុជាបន្តធ្លាក់ចុះចំណាត់ថ្នាក់របស់ខ្លួនមួយលេខពីទី១០៣កាលពីឆ្នាំមុន និងទី៨៩កាលពីឆ្នាំ២០០៦។
សម្រាប់ឆ្នាំនេះ របាយការណ៍បញ្ជាក់ថា ស្ត្រីកម្ពុជាបាត់បង់តុល្យភាពយែនឌ័រខ្លាំងប្រៀបធៀននឹងបុរសក្នុងវិស័យអប់រំ បន្ទាប់មកវិស័យនយោបាយនិងទីបីគឺក្នុងផ្នែកសេដ្ឋកិច្ច។
នាពេលកន្លងមក ក្នុងគោលដៅអភិវឌ្ឍន៍សហសវត្សរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្តេជាបង្កើនចំនួនស្រ្តីក្នុងស្ថាប័នរបស់រដ្ឋឱ្យបាន៣០%នៃបុគ្គលិករដ្ឋទាំងអស់ នៅត្រឹមឆ្នាំ២០១៥។
ប៉ុន្តែនៅនីតិកាលទី៥នេះ រដ្ឋសភាកម្ពុជាមានស្ត្រីតែ២០% ឬ២៥នាក់ប៉ុណ្ណោះក្នុងចំណោម១២៣នាក់នៃតំណាងរាស្ត្រជាប់ឆ្នោតសរុប គឺទាបជាងអណត្តិមុនប្រហែល២%។
លោកស្រីប៉ុក ណណ្ដា នាយិកាប្រតិបត្តិអង្គការចម្រើនស្ត្រី ទទួលស្គាល់ថា មានគម្លាតផ្នែកភេទក្នុងកិច្ចការសង្គមខាងលើនេះ។
«ខ្ញុំទទួលស្គាល់ថា គម្លាតយ៉ែនឌ័រ យើងនៅមាននៅឡើយ។ ប៉ុន្តែទន្ទឹមហ្នឹងនេះ ក៏មានការប្រសើរឡើងដែរ ដោយសារចំនួនស្ត្រីដែលចូលកាន់មុខនាទីក្នុងថ្នាក់ដឹកនាំហ្នឹងមានការកើនឡើងបន្តិចដែរ។ ចំពោះការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ដូចជាតាមរោងចក្រ មានចំនួនច្រើនក៏ដោយ ក៏ប៉ុន្តែអ្វីដែលស្រ្តីទទួលបាននៅតិចតួច។ ចំពោះវិស័យអប់រំវិញ អត្រាស្ត្រីដែលបានចូលរៀននៅសកលវិទ្យាល័យក៏នៅទាបដែរ»។
លោកស្រីប៉ុក ណណ្តាយល់ថា មូលហេតុនេះមកពីផ្នត់គំនិតក្នុងសង្គមខ្មែរដែលមិនទាន់ឱ្យតម្លៃស្រ្តីដូចបុរស និងដោយសារអវត្តមានគោលនយោបាយឱ្យបានច្បាស់លាស់អំពីសមភាពយ៉ែនឌ័រនេះ។
លោកស្រីឃឹម ចម្រើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកសមភាពយែនឌ័រ មិនបានប្រតិកម្មតបនឹងរបាយការណ៍នេះទេ ប៉ុន្តែថ្លែងថា រដ្ឋាភិបាលកម្ពុជាមានការប្រឹងប្រែងជាខ្លាំងនាពេលកន្លងមកដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយែនឌ័រនេះ៕