ភ្នំពេញ —
អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី ម៉ម សូម៉ាលី មានមុខនាទីក្នុងឆាកអន្តរជាតិ ជាអ្នកដឹកនាំសំខាន់ម្នាក់ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរផ្លូវភេទ។ ក្នុងឆ្នាំ ២០០៩ ទស្សនាវដ្តី Time ដែលមានមូលដ្ឋាននៅក្នុងសរអា បានប្រកាសឈ្មោះអ្នកស្រីថាជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោក។ ៣ឆ្នាំមុននេះទៀត បណ្តាញទូរទស្សន៍ព័ត៌មានខ្សែកាប CNN បានដាក់ឈ្មោះអ្នកស្រីថាជាវីរនារីម្នាក់របស់ខ្លួន។
អង្គការមិនយកកម្រៃដែលដាក់ឈ្មោះអ្នកស្រីហៅ មូលនិធិ ម៉ម សូម៉ាលី (Somaly Mam Foundation) មានមូលដ្ឋាននៅបូរី ញូយក ហើយបានអង្គាសប្រាក់សម្រាប់អង្គការរបស់អ្នកស្រីនៅក្នុងប្រទេស កម្ពុជា ឈ្មោះ AFESIP។ អង្គការនេះគ្រប់គ្រងមជ្ឈមណ្ឌល ៣ សម្រាប់ជនរងគ្រោះនៃអំពើជួញដូរផ្លូវភេទ។
មូលនិធិ ម៉ម សូម៉ាលី ជាអង្គការពេញនិយមមួយរបស់សិល្បករល្បីល្បាញអាមេរិកាំងក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្នុងចំណោមក្រុមប្រឹក្សាភិបាលមានតារាភាពយន្ត Hollywood លោកស្រី Susan Sarandon និងនាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញសង្គម Facebook លោកស្រី Sheryl Sandberg។
ក៏ប៉ុន្តែក្នុងពេល ២ឆ្នាំចុងក្រោយនេះ សេចក្តីរាយការណ៍ព័ត៌មានមួយចំនួនជាបន្តបានលើកឲ្យមានការមន្ទិលសង្ស័យអំពីរឿងរបស់ស្រ្តីខ្លះដែលមូលនិធិរបស់អ្នកស្រី ហៅថាជាជនរងគ្រោះពីការជួញដូរផ្លូវភេទ។ ថ្មីៗនេះទៀត សំណួរបានលេចឡើងអំពីសេចក្តីពិតនៃរឿងផ្ទាល់ខ្លួនរបស់អ្នកស្រី ម៉ម សូម៉ាលី ដែលមានការចុះផ្សព្វផ្សាយយ៉ាងខ្ទរខ្ទារថា អ្នកស្រីជាជនរងគ្រោះនៃអំពើជួញដូរផ្លូវភេទម្នាក់ដែរ។
សេចក្តីរាយការណ៍ទាំងនេះមានចុះផ្សាយជាដំបូងក្នុងឆ្នាំ២០១២ និង ២០១៣ នៅក្នុងសារព័ត៌មានជាភាសាអង់គ្លេសក្នុងប្រទេសកម្ពុជា The Cambodia Daily។ ក៏ប៉ុន្តែ ទើបមកដល់ដើមឆ្នាំនេះបានមូលនិធិ ម៉ម សូម៉ាលី បានតែងតាំងក្រុមហ៊ុនច្បាប់មួយ ដើម្បីពិនិត្យមើលសេចក្តីរាយការណ៍ទាំងនេះ។
នៅដើមខែនេះ ទស្សនាវដ្តី Newsweek ដែលមានមូលដ្ឋាននៅសរអា បានចុះផ្សាយនៅលើក្របទស្សនាវដ្តី រឿងរបស់លោក Simon Marks អតីតនិពន្ធនៃសារព័ត៌មាន Cambodia Daily ដែលបានលាតត្រដាងឲ្យឃើញពាក្យចោទប្រកាន់ដដែលនេះ ជូនដល់អ្នកអានកាន់តែច្រើនឡើងទៀត។
កាលពីថ្ងៃពុធនេះនៅបូរីញូវយក លោកស្រី Gina Reiss-Wilchins នាយកប្រតិបត្តិនៃមូលនិធិ បានប្រកាសថា ជាផលវិបាកនៃការរកឃើញក្នុងការស៊ើបអង្កេត អ្នកស្រី ម៉ម សូម៉ាលី បានលាឈប់។
លោកស្រី Reiss Wilchins ក៏បានប្រកាសដែរថា នាង ឡុង ប្រស ដែលរឿងរបស់នាងត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន New York Times ដោយបង្ហាញថានាងបានឆ្លងកាត់អំពើឃោឃៅដ៏វិសាមញ្ញនោះ ក៏លែងមានការទាក់ទងជាមួយមូលនិធិនេះទៀតហើយ។
អ្នកស្រី ម៉ម សូម៉ាលី មិនបានធ្វើសេចក្តីអធិប្បាយជាសាធារណៈអំពីការចោទប្រកាន់ទាំងនេះឬអំពីការលាឈប់ទេ។ នៅក្នុងសារអ៊ីមែលមួយ លោកស្រី Alison Nakamura នាយកជាន់ខ្ពស់ផ្នែកគមនាគមន៍របស់មូលនិធិ បានប្រាប់ វីអូអេថា អង្គការនេះមិននិយាយអ្វីទៀតទេ នៅពេលនេះ។ មូលនិធិមិនទាន់បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួននៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ ផលវិបាកនៃការស៊ើបអង្កេតអាចមានប៉ះពាល់លើសពីអ្នកស្រី ម៉ម សូម៉ាលី និងអង្គការក្រៅរដ្ឋាភិបាល ២ របស់អ្នកស្រីនេះទៅទៀត។
លោក Sebastien Marot ជាស្ថាបនិកនៃអង្គការដែលមានការគោរពច្រើនឈ្មោះ Friends International និងធ្វើការក្នុងប្រទេស កម្ពុជា និងប្រទេសដទៃទៀត ជាមួយកុមារដែលរស់នៅតាមផ្លូវជាច្រើនពាន់នាក់។ លោកថ្លែងថា លោកព្រួយបារម្ភខ្លាចព័ត៌មានថ្ងៃនេះ អាចធ្វើឲ្យខូចប្រយោជន៍ដល់អង្គការដទៃទៀតដែលធ្វើការនៅក្នុងវិស័យប្រឆាំងអំពើជួញដូរមនុស្ស៖
«សេចក្តីព្រួយបារម្ភធំបំផុតរបស់ខ្ញុំ គឺថា ផលវិបាកនៃរឿងទាំងអស់នេះ នឹងធ្វើឲ្យមានរូបភាពអាក្រក់ដល់កិច្ចការដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា និងកិច្ចការដែលបានធ្វើនៅក្នុងវិស័យជួញដូរមនុស្សនិងស្រ្តីដែលអាចមានគ្រោះថ្នាក់។ ហើយវាអាចធ្វើឲ្យខូចប្រយោជន៍ធ្ងន់ដល់អង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា នៅកន្លែងដទៃទៀត និងពិតជាធ្វើឲ្យអន្តរាយដល់កិច្ចការល្អដែលអង្គការទាំងនេះជាច្រើនទៀតបានធ្វើ»។
មូលនិធិ ម៉ម សូម៉ាលី បានត្រូវបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដើម្បីប្រយុទ្ធការជួញដូរមនុស្សនិងការកេងប្រវ័ញ្ញផ្លូវភេទនៃស្រ្តីនិងនារីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតាំងពីពេលនោះមកបានដំឡើងការយល់ដឹងអំពីបញ្ហានេះ។
ក៏ប៉ុន្តែក្នុងពេលច្រើនឆ្នាំកន្លងទៅនេះ សេចក្តីអះអាងខ្លះរបស់អ្នកស្រី ម៉ម សូម៉ាលី បានធ្វើឲ្យមានការងឿងឆ្ងល់ ក៏ដូចជាការប្រើមនុស្សដែលអង្គការនេះចាត់ថាជាជនរងគ្រោះនៃការជួញដូរផ្លូវភេទដើម្បីបង្កើនការយល់ដឹងនិងថវិកាផងដែរ។ សេចក្តីសម្រេចរបស់អង្គការអ្នកស្រី ដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មាននៃកាសែត ញូយកថែម៍ លោក Nicholas Kristoff ផ្ញើសារ ធ្វីត (tweet) ផ្ទាល់អំពីការចូលបង្រ្កាបបនពេស្យាចារមួយនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ ក៏បានទទួលការរិះគន់យ៉ាងខ្លាំងដែរ៕
ប្រែសម្រួលដោយ កែរ យ៉ាន