តារាបាល់បោះអាមេរិកាំងនាង Brittney Griner បានមកដល់សហរដ្ឋអាមេរិកហើយ។ នោះគឺមានរយៈពេលជិត១០ខែបន្ទាប់ពីតារាបាល់បោះរូបនេះត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ហើយបានក្លាយជាជនជាតិអាមេរិកាំងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតដែលជាប់គុកនៅបរទេស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP និងវិទ្យុ BBC។
នាង Griner ត្រូវបានគេប្តូរជាមួយនឹងឈ្មួញអាវុធល្បីល្បាញម្នាក់ឈ្មោះ Viktor Bout។
យន្តហោះមួយគ្រឿងដែលដឹកនាងបានចុះចតនៅមូលដ្ឋានរួម San Antonio-Lackland ក្នុងរដ្ឋ Texas កាលពីព្រឹកព្រលឹមថ្ងៃសុក្រម៉ោងនៅសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះសម្រេចបានគោលដៅកំពូលមួយសម្រាប់ប្រធានាធិបតីអាមេរិកលោក Joe Biden។ ប៉ុន្តែវាបរាជ័យក្នុងការទទួលបានសេរីភាពសម្រាប់ជនជាតិអាមេរិកម្នាក់ទៀតគឺលោក Paul Whelan ដែលត្រូវបានជាប់គុកជិត ៤ ឆ្នាំនៅរុស្ស៊ី៕
ទីក្រុង SAN ANTONIO —