ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​លោកស្រី Harris ឃោសនា​បោះឆ្នោត​រួមគ្នា​ជា​លើក​ដំបូង


បេក្ខជនប្រធានាធិបតីខាងគណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden និង​បេក្ខជន​អនុ​ប្រធានាធិបតី លោកស្រី Kamala Harris នៅក្នុង​ការធ្វើ​យុទ្ធនាការ​រកសំឡេង​គាំទ្រ​មួយ នៅ​វិទ្យាល័យ Alexis Dupont ក្នុង​ទីក្រុង Wilmington រដ្ឋ Delawareស.រ.អា នៅ​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២០។

សុន្ទរកថា​របស់​អ្នក​ទាំងពីរ​ ផ្ដោតលើ​ប្រធានបទ​នៃ​យុទ្ធនាការ​ឃោសនា​របស់​ពួកគេ ដោយ​បាន​សង្កត់ធ្ងន់​អំពី​ការ​ដឹកនាំ​របស់​ពួកគេ​នៅ​ក្នុង​ការ​ជួយ​ពលរដ្ឋ​អាមេរិកាំង ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ និង​ភាព​ចលាចល​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​មិន​ទាន់​ទទួល​បាន​ការ​តែងតាំង​ផ្លូវការ​នៅ​ឡើយ បាន​ណែនាំ​សមាជិក​ព្រឹទ្ធសភា​លោកស្រី Kamala Harris ដែល​ជា​ជម្រើស​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក នៅ​ឯ​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Delaware។

ទាំង​លោក Biden និង​លោកស្រី Harris សុទ្ធតែ​ពាក់​ម៉ាស់ ដោយសារតែ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ អ្នក​ទាំងពីរ​ បាន​ថ្លែង​សុន្ទរកថា​ចេញ​ពី​វេទិកា​នៃ​វិទ្យាល័យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware ដែល​ជា​ស្រុក​កំណើត​របស់​លោក Biden។

សុន្ទរកថា​របស់​អ្នក​ទាំងពីរ​ ផ្ដោតលើ​ប្រធានបទ​នៃ​យុទ្ធនាការ​ឃោសនា​របស់​ពួកគេ ដោយ​បាន​សង្កត់ធ្ងន់​អំពី​ការ​ដឹកនាំ​របស់​ពួកគេ​នៅ​ក្នុង​ការ​ជួយ​ពលរដ្ឋ​អាមេរិកាំង ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ និង​ភាព​ចលាចល​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង ក៏ដូចជា​បញ្ជាក់​អំពី​សារ​ជំរុញ​ទឹកចិត្ត​អំពី​មូលហេតុ​នៃ​ការ​ជ្រើសរើស​លោកស្រី Harris ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ផងដែរ។

លោក Biden បាន​ជ្រើសតាំង​លោកស្រី Harris ជា​ដៃគូ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​លោក​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​អង្គារ។ ការ​ជ្រើសតាំង​នេះ ​បាន​ធ្វើ​ឲ្យ​លោកស្រី Harris ក្លាយជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូងបង្អស់ និង​ជា​ស្ត្រី​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ខាង​ត្បូង​ដំបូង​បង្អស់ ដែល​ត្រូវបាន​ជ្រើសតាំង​ ដូច្នេះ​ក្នុង​គណបក្ស​ចម្បង​មួយ​នៅ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី។

លោក Biden បាន​ថ្លែង​ថា លោក និង​លោកស្រី Harris នឹង​ធ្វើការ​ដើម្បី «កសាង​សហរដ្ឋ​អាមេរិក​ឡើង​វិញ»។

លោក Biden បាន​ចោទ​លោក​ប្រធានាធិបតី Donald Trump និង​លោក​អនុ​ប្រធានាធិបតី Mike Pence ថា​ បាន​បរាជ័យ​នៅ​ក្នុង​ការ​ដឹកនាំ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ហើយ​បាន​បញ្ជាក់​ថា លោក និង​លោកស្រី Harris នឹង​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បរទេស​ដែល​បង្កើត​ឡើង​ដោយ​លោក Trump និង​លោក Pence៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG