ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​មួយ​ក្រុម​នឹង​វាយ​បក​ចំពោះ​ការ​រិះគន់​​​ប្រកាន់​ភេទ​ចំពោះ​​លោក​ស្រី Kamala Harris


រូបឯកសារ៖ លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​មកពីគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ California ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត នៅទីក្រុង Oakland រដ្ឋ California កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​មកពីគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ California ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត នៅទីក្រុង Oakland រដ្ឋ California កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩។

ជាច្រើន​សប្តាហ៍​មុន​ពេល​ការ​ប្រកាស​របស់​លោក Joe Biden កាល​ពី​ថ្ងៃ​អង្គារ ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​លោកស្រី ​Kamala Harris ជា​បេក្ខជន​អនុប្រធានាធិបតី ស្ត្រី​ជា​ច្រើន​ក្រុម​បានត្រៀម​ធ្វើ​យុទ្ធនា​ការ​ប្រឆាំង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ទាក់​ទង​នឹង​ភាព​ជា​ស្ត្រី​របស់​លោក​ស្រី​ Harris ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។​

ក្រុម​ស្ត្រី​ទាំង​នោះ​ថា ព័ត៌មាន​មិន​ពិត​ និង​ការ​វាយ​ប្រហារ​ទាំង​នេះ នឹង​បន្តកើត​មាន​ជា​ច្រើន​ខែ​ពី​ក្រុមមិន​ពេញ​ចិត្ត​ក្នុងបណ្តាញ​អិនធឺណិត។​

ក្រុម​ស្ត្រី​ទាំង​នេះ​បាន​ប្រាប់​ទៅ​បណ្តាញ​ព័ត៌មានក្នុង​ពេល​ថ្មីៗនេះ ពួកគេ​នឹង​ប្រកាស​ពី​ការ​រើសអើង​ខាង​ភេទ​នោះ​ នៅ​ពេល​ដែល​ពួក​គេ​ឃើញ​វា។ ពួក​គេ​ថែម​ទាំង​បាន​បង្កើត​យុទ្ធនាការ​គាំទ្រ​មួយ​ និង​បន្ទប់​ព័ត៌មាន​មួយ​ ដើម្បីត្រៀមវាយបកវិញ ចំពោះ​ព័ត៌មានវា​យ​ប្រហារ​ទៅ​លើបេក្ខភាព​អនុ​ប្រធានាធិបតី​ជា​ស្ត្រីរូប​នេះ។

មិន​យូរ​ប៉ុន្មាន ក្រោយ​ពីឈ្មោះ​របស់​លោក​ស្រី Harris​ ត្រូវ​បាន​គេ​ប្រកាស​ជ្រើ​សរើស​ភ្លាម​ កាល​ពី​ថ្ងៃ​អង្គារ​នោះ មាន​ព័ត៌មាន​ជាច្រើន​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម ដោយ​ចោទ​លោក​ស្រី​ថា​បាន​ហៅបេក្ខជន​ប្រធានាធិបតី​លោក Joe Biden ​ថា​ជា​ជន​ប្រកាន់​ពូជ​សាសន៍ ហើយពួក​គេ​វាយប្រហារ​លោកស្រីថា ​មិន​មាន​គុណ​សម្បត្តិ​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​នោះ​ទេ។​

ក្រុម​ស្រ្តី​ទាំង​នោះ​ថា​ ការ​ប្រឹង​ប្រែង​របស់​ពួក​គេផ្អែក​លើ​បទពិសោធន៍​ពេលលោក​ស្រី Hillary Clinton ប្រកួត​ប្រជែង​ជាមួយ​លោក​ Donald Trump ក្នុង​ឆ្នាំ​ ២០១៦ ដែល​ពេល​នោះ​ក៏មាន​ការ​វាយ​ប្រហា​រ​ដោយលោក​ ដូណាល់ ត្រាំ និង​ក្រុម​សារព័ត៌មាន​ផង​ដែរ ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាកា​រ​បោះ​ឆ្នោត​នៅ​ពេល​នោះ។​

ខណៈ​ដែល​ក្រុម​ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ កិច្ច​ប្រឹងប្រែង​របស់​ពួក​គេ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​របស់​គណបក្ស​ធំៗ​ទាំង​ពីរ ​រួម​ទាំង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG