ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បានគីមូន​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បំពេញ​កាតព្វកិច្ច​អន្តរជាតិរបស់​ខ្លួន


Fans proudly display their tickets to the Super Bowl -- where the cheapest "get-in" ticket will go for around $2,000. (B. Allen/VOA)
Fans proudly display their tickets to the Super Bowl -- where the cheapest "get-in" ticket will go for around $2,000. (B. Allen/VOA)

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​បាន​រាយការណ៍​ថា​ លោក​អគ្គលេខាធិការអ.ស.ប.​ បាន​គីមូន​ បាន​អំពាវនាវ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្រុម​មនុស្ស​ដែល​ជាប់គាំង​នៅ​លើ​ទូក​ក្នុង​សមុទ្រ ​Andaman។

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុងព្រឹត្តិការណ៍​មួយ​របស់​អ.ស.ប.​នៅ​ក្នុង​ក្រុង​ Incheon ​ថា​«ជា​ការ​ឆ្លើយ​តប​នឹង​ស្ថានការណ៍​នៅ​ក្នុង​សមុទ្រ​ Andaman​ និង​ច្រក​សមុទ្រ Malacca​ ខ្ញុំ​និង​ក្រុម​មន្ត្រី​អ.ស.ប.​ឯទៀតៗ​បាន​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ពីរ​បីថ្ងៃ​មុន​នេះ​ជាមួយមេដឹកនាំ​ក្នុង​តំបន់​នេះ​ដើម្បី​គូស​បញ្ជាក់​អំពី​កាតព្វកិច្ច​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ជីវិត​មនុស្ស​និង​ធ្វើ​តាម​ច្បាប់​អន្តរជាតិ»។

លោក​បន្ត​ថា៖«ខ្ញុំ​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រជុំ​ក្នុង​តំបន់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រុង​បាងកក​នៅ​ថ្ងៃ​ទី​២៩​ខែ​ឧសភា​អំពី​ស្ថានភាព​ទេសន្តរប្រវេសន៍។​ ខ្ញុំ​សង្ឃឹមថា​ការ​ប្រជុំ​នេះ​នឹង​នាំ​ឱ្យ​មាន​លទ្ធផល​ទូលំទូលាយ​នៅ​ក្នុង​កម្រិត​តំបន់​និង​កម្រិត​អន្តរជាតិ​ផ្អែក​ទៅ​លើ​ចិត្ត​មេត្តា​ករុណា។​ អ.ស.ប.​នឹង​បន្ត​កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ​ខាង​មនុស្ស​ធម៌​តទៅទៀត»៕

XS
SM
MD
LG