ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​​ផ្តួច​ផ្តើម​​កិច្ច​ពិភាក្សា​ ខណៈ​​ពេល​​​​វិបត្តិ​​ជន​​អន្តោ​ប្រវេសន៍​​នៅ​​អាស៊ី​​កាន់​​តែ​ដុនដាប


ជន​ចំណាក​ស្រុក​​បង្ហាញ​​ប្រតិកម្ម​ពី​លើ​ទូក​​របស់​ពួក​គេ​ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​សណ្តោង​ទៅ​ឆ្ងាយ​ពី​ប្រទេស​ថៃ​ដោយ​នាវា​កង​ទ័ព​ជើង​ទឹក​ថៃ នៅ​ក្នុង​ដែន​ទឹក​ក្បែរ​កោះ​Liping នា​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៥ ។
ជន​ចំណាក​ស្រុក​​បង្ហាញ​​ប្រតិកម្ម​ពី​លើ​ទូក​​របស់​ពួក​គេ​ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​សណ្តោង​ទៅ​ឆ្ងាយ​ពី​ប្រទេស​ថៃ​ដោយ​នាវា​កង​ទ័ព​ជើង​ទឹក​ថៃ នៅ​ក្នុង​ដែន​ទឹក​ក្បែរ​កោះ​Liping នា​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៥ ។

ប្រទេស​ម៉ាឡេស៊ី ​បាន​ចាប់​ផ្តើមធ្វើ​ការ​ចរចា​ជាន់​ខ្ពស់​ជាបន្ត​បន្ទាប់​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ស្វះស្វែងរក​ដំណោះ​ស្រាយ​ដល់​វិបត្តិដ៏​ធំរបស់​ទូក​ជន​ភៀសខ្លួន​ ដែល​ជាប់​គាំង​នៅផ្ទៃ​ទឹក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​គ្មាន​ប្រទេស​ណាមួយ​ចង់​បាន​ពួកគេ។

​មន្រ្តី​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​ពីព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​លោក​និយាយ​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន ​បាន​និយាយ​ថា លោក Anifa Amanរដ្ឋ​មន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី ​បាន​ជួប​ជាមួយ​លោក Abul Hassan Mahmood Aliរដ្ឋ​មន្រ្តី​ការបរទេស​បង់ក្លាដែស ​មុន​ជំនួប​ទៅ​តាមការ​គ្រោង​ទុក​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​ថៃ​ និងឥណ្ឌូនេស៊ីក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

ទូក​ផ្ទុក​ទៅ​ដោយ​មនុស្សជាង​២​ពាន់​នាក់​របស់​សហគមន៍​ជន​ជាតិ​ភាគ​តិច​ Rohingya កាន់​សាសនា​អ៊ី​ស្លាម​នៃ​ប្រទេស​ភូមា ដែល​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ជន​ចំណាកស្រុក​បង់ក្លាដែស​ដែល​ព្យាយាម​គេច​ពី​ភាពក្រីក្រ ​បានទៅ​ដល់ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ។ ក៏ប៉ុន្តែ ​មនុស្សរាប់​ពាន់​នាក់​ទៀត​បាន​នៅ​ជាប់​គាំង​នៅឯ​សមុទ្រ​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​ជួញ​ដូរ​មនុស្សដែល​បាន​បណ្តាល​ឲ្យ​ពួក​អ្នកកាប់​ពី​តេន​កប៉ាល់​ និង​អ្នក​រត់​ពន្ធ​មនុស្សបោះបង់​មនុស្ស​ចោល​នៅ​លើ​កប៉ាល់​ដឹក​ទំនិញ។

ប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ននេះ ​ជា​ប្រធាន​នៃ​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០​ជាសមាជិក ​ដែល​ត្រូវ​បាន​គេ​រិះគន់​ជាយូរ​យា​ណាស់​មក​ហើយ​ពី​ការ​មិន​អើពើ​ពី​វិបត្តិជន​ជាតិ​ភាគ​តិច Rohingya។

កាល​ពី​ថ្ងៃ​សុក្រ ​នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី Najib Razak ​បានសន្យា​ចាត់​វិធានការនៅពេល​ដែល​មាន​ការ​អំពាវនាវ​ឲ្យ​ដោះ​ស្រាយ​ជាបន្ទាន់ដល់​វិបត្តិ​មនុស្ស​ជាតិ​ដែល​រីកកាន់​តែ​ធំ​ឡើង​ពី​សំណាក់​អង្គការ​សហប្រជាជាតិ ​សហរដ្ឋ​អាមេរិក​ និងប្រទេស​ផ្សេង​ៗ​ទៀត។

នាយករដ្ឋ​មន្រ្តី Najibបាន​និយាយ​ថា​ «នេះជាបញ្ហាដ៏​សំខាន់​របស់​អន្តរជាតិ​ និង​ក្នុង​តំបន់។​ យើង​បាន​ទាក់​ទង​ជាមួយ​ភាគី​ដែល​ពាក់​ព័ន្ធ​ ហើយ​យើង​មាន​បំណង​ស្វែងរកដំណោះ​ស្រាយ​ដល់​វិបត្តិនេះ‍»៕

XS
SM
MD
LG