ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​​ភៀស​​ខ្លួន​​ Rohingya ​តាម​​ទូក​​កំពុង​​ស្ថិត​​នៅ​​លើ​​សមុទ្រ​ជា​បន្ត


ទូក​​ដឹង​​ជន​ភៀស​ខ្លួន Rohingya Muslims ពី​មីយ៉ាន់ម៉ា និង​ជន​ចំណាក​ស្រុក​មក​ពីបង់ក្លាដែស ត្រូវ​​បាន​​ចូល​​ចត​នៅ​កំពង់​ផែ​នៅ​ទី​ក្រុង Lhokseumawe ក្នុង​ខេត្ត Aceh របស់​ប្រទេស​ឥណ្ឌូនេស៊ី កាល​​ពី​​ថ្ងៃ​​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៥ ។
ទូក​​ដឹង​​ជន​ភៀស​ខ្លួន Rohingya Muslims ពី​មីយ៉ាន់ម៉ា និង​ជន​ចំណាក​ស្រុក​មក​ពីបង់ក្លាដែស ត្រូវ​​បាន​​ចូល​​ចត​នៅ​កំពង់​ផែ​នៅ​ទី​ក្រុង Lhokseumawe ក្នុង​ខេត្ត Aceh របស់​ប្រទេស​ឥណ្ឌូនេស៊ី កាល​​ពី​​ថ្ងៃ​​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៥ ។

បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍ នៅ​តែ​សម្តែង​ការ​មិនចង់​ទទួល​ជន​ទេសន្តរប្រវេសន៍ និង​ជន​ភៀស​ខ្លួនតាម​ទូក​ជា​ច្រើន ដែល​ពួក​អ្នក​ជួញដូរ​មនុស្ស បោះ​បង់​ចោល​នៅ​លើ​សមុទ្រនោះ។

ក្រុម​សកម្មជន​កាក់​ស្មាន​ថា ជន​ធ្វើ​ដំណើរ​តាម​ទូក​ដែល​មាន​ចំនួន​អាច​ដល់​ទៅ ៨​ពាន់​នាក់​នោះ កំពុង​ស្ថិត​នៅ​លើ​សមុទ្រ ដោយ​គ្មានម្ហូប​អាហារ​ ឬ​ទឹក​ផឹក ក្រោយ​ពី​មាន​ការ​បង្ក្រាប​ពី​សំណាក់​ថៃ លើ​ក្រុម​អ្នក​ជួញដូរ​មនុស្ស​យ៉ាង​ធំមួយ បាន​រារាំង​ដល់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឧក្រិដ្ឋកម្ម​បែប​នេះ។

ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ថៃ ដែល​ជា​ប្រទេសបី​ដែល​ពួក​ជន​ទេសន្តរប្រវេសន៍ និង ជន​ភៀស​ខ្លួនបាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​នេះ និយាយថា​ជន​ទេសន្តរប្រវេសន៍​ទាំង​នោះ មិន​មែន​ជា​ការ​ទទួល​បន្ទុក​របស់​ខ្លួន​ទេ ដោយ​ច្រាន​ចោល​ការ​អំពាវនាវ​ពី​សំណាក់​អ.ស.ប និង អង្គការ​សិទ្ធិមនុស្ស។

អនុ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ម៉ាឡេស៊ី Wan Junaidi ​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្សតិ៍​នេះ​ថា ប្រទេស​របស់​លោក​ចាំ​បាច់​ត្រូវ​តែ​បញ្ជូនសារ​ត្រឹម​ត្រូវមួយ គឺយើង​មិន​ស្វាគមន៍​ពួកគេនៅទីនេះ​ទេ។ មន្ត្រី​ម៉ាឡេ​ស៊ី​ឯ​ទៀត​បាន​ថ្លែង​ថា ម៉ាឡេ​ស៊ី​កំពុង​បង្កើន​ការ​យាម​ល្បាត​តាម​ដែន​សមុទ្រ និង ដែន​អាកាស​ ដើម្បី​រារាំង​ការ​ចូល​ដោយ​ខុស​ច្បាប់​នេះ។

កាល​ពី​ដើម​សប្តាហ៍​នេះ ជន​ភៀស​ខ្លួន​តាម​ទូក​ប្រមាណ​ជាង​មួយ​ពាន់​នាក់ បាន​ឡើង​គោក​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​ ក្រុម​មន្ត្រី​និយាយ​ថាជន​ទាំង​នោះ​ឥឡូវ​កំពុង​ស្ថិត​នៅ​ក្នុងជំរុំ​ឃុំ​ឃាំង នៅ​ស្រប​ពេល​ដែលប្រទេស​ម៉ាឡេស៊ី កំពុង​រៀប​ចំធ្វើ​ក្រដាស​ស្នាម​ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​។

ជន​ទេសន្តរប្រវេសន៍​ជិត​ប្រាំ​មួយរយ​នាក់ ត្រូវ​បាន​ទាហាន​ជើង​ទឹក​ឥណ្ឌូនេស៊ី ជួយសង្គ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យមុន។ ក្រុម​មន្ត្រី​និយាយ​ថាជន​ទាំង​នោះ កំពុង​ទទួល​បានស្បៀង​អាហារ និង កន្លែង​ជ្រក​កោន នៅ​តំបន់​ Aceh ខាង​ជើង ខណៈ​ដែល​រដ្ឋាភិបាលពិគ្រោះ​ជាមួយ​អ.ស.ប និង អង្គការ​អន្តរជាតិ​ដទៃ​ទៀត។ ទូក​ឯ​ទៀត​ដែល​ដឹក​មនុស្ស​រាប់​រយ​នាក់ ត្រូវ​បាន​កង​យោធា​ជើង​ទឹក​នៃ​ប្រទេស​ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី​ស្ទាក់​ចាប់​ ហើយ​បន្ទាប់​ពី​បាន​ផ្តល់​ស្បៀង​អាហារ និង ទឹក​ផឹក​រួចមក​ក៏​ត្រូវ​ច្រាន​ឲ្យ​ចេញ​ទៅ​សមុទ្រ​វិញ។

XS
SM
MD
LG