ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគារ​មួយ​ខ្នង​នៅ​ប្រទេស​នីហ្សេរីយ៉ា បាក់​សម្លាប់​មនុស្ស​យ៉ាង​តិច​៣នាក់


កម្មករ មើល​នៅ​កន្លែង​បាក់​អគារ​លើ​កោះ Ikoyi ក្នុង​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
កម្មករ មើល​នៅ​កន្លែង​បាក់​អគារ​លើ​កោះ Ikoyi ក្នុង​ក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រី ​និង​សាក្សី​បាន​ឱ្យ​ដឹង​ថា​ អគារ​ផ្ទះល្វែង​កម្ពស់ ​២១ ​ជាន់​ដែល​កំពុង​សាងសង់ ​បាន​បាក់​នៅ​ទីក្រុង​ Lagos ​ប្រទេស​នីហ្សេរីយ៉ា ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣ ​នាក់ ​និងមនុស្ស​រាប់​សិបនាក់​ទៀត ​កំពុង​បាត់​ខ្លួន។​

ស្នងការ​ប៉ូលិស​ក្រុង ​Lagos ​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ដោយ​បន្ថែម​ថា មនុស្សមួយ​ចំនួន ត្រូវ​បាន​សង្គ្រោះ​ពី​គំនរ​បាក់បែក​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។​

ប្រជាជន​ខឹង​មន្ត្រីមួយ​ចំនួន​ចំពោះ​ការ​ពន្យារពេល​ជួយ​សង្គ្រោះ។ គេ​មិនទាន់​ដឹង​ភ្លាមៗ​ពី​មូលហេតុ​នៃ​ការ​បាក់​សំណង់​នេះ​ទេ។

គ្រោះថ្នាក់​បាក់​សំណង់​ គឺជារឿងដែល​កើតឡើង​ជារឿយៗ​នៅក្នុង​ទីក្រុង​ Lagos ​ ដោយសារ​ការ​អនុវត្ត​ច្បាប់​សំណង់​មានភាព​ធូររលុង៕

XS
SM
MD
LG