ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​ហោច​ណាស់​១៧​នាក់​ស្លាប់​នៅ​ពេល​កប៉ាល់​ទេសចរណ៍​បាន​ក្រឡាប់​នៅ​ ​Branson​ ​រដ្ឋ ​Missouri


រូបឯកសារ៖ ទូក​​ដែល​អាច​បើក​លើ​ដី​បាន កំពុង​ចត​នៅ​ចំណត Ride the Ducks នៅ​ Branson រដ្ឋ Missouri។ ទូក​ប្រភេទ​នេះ​បាន​ក្រឡាប់​កាល​ពី​ថ្ងៃ​សុក្រ ទី​២០ ខែ​កក្កដា។
រូបឯកសារ៖ ទូក​​ដែល​អាច​បើក​លើ​ដី​បាន កំពុង​ចត​នៅ​ចំណត Ride the Ducks នៅ​ Branson រដ្ឋ Missouri។ ទូក​ប្រភេទ​នេះ​បាន​ក្រឡាប់​កាល​ពី​ថ្ងៃ​សុក្រ ទី​២០ ខែ​កក្កដា។

​មនុស្ស​១៧​នាក់​ រួម​មាន​កូន​ក្មេង​ផង​បាន​ស្លាប់​នៅ​ពេល​ដែល​កប៉ាល់​ដឹក​អ្នក​ទេសចរ​មួយ​គ្រឿង​បាន​ក្រឡាប់​ហើយ​លិច​នៅ​ក្នុង​បឹង​ក្នុង​អំឡុង​ខ្យល់​ព្យុះ​កាល​ពី​យប់​ថ្ងៃព្រហស្បត៍​ នៅ​ក្នុង​រដ្ឋ ​Missouri ​ពាក់​កណ្តាល​ភាគ​ខាង​លិច​របស់​សហរដ្ឋ​អាមេរិក។

លោក Jason Pace ​ពលបាល​ត្រី​ដែលយាម​ល្បាត​ផ្លូវ ​Highway Missouri ​បាន​និយាយ​ថា ​អ្នក​ស្លាប់​មាន​អាយុ​ពី​១​ឆ្នាំ​រហូត​ដល់​៧០​ឆ្នាំ។

មនុស្ស​៣១​នាក់​បាន​ស្ថិត​នៅ​លើ​រថយន្ត​ដែល​អាច​ធ្វើ​ដំណើរ​លើ​ទឹកនិង​លើ​ដី​បាន។ពួក​មន្រ្តី​និយាយ​ថា មនុស្ស១៤​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ តាម​រយៈ​ប្រព័ន្ធ​ Twitter ​បាន​រំលែក​ទុក​ដល់​ក្រុម​គ្រួសារ​និង​មិត្តភ័ក្រ្ត​របស់​អ្នក​ដែល​បាន​ជួប​ប្រទះ​គ្រោះ​ថ្នាក់នៃ​ការ​លិច​កប៉ាល់​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ។

លោក​ Steve Lindenberg​ អ្នក​ឧត្តុនិយម​នៃ​ក្រសួង​អាកាសធាតុ​ជាតិ​នៅ​ក្រុង​ Springfield រដ្ឋ​ Missouri ​និយាយ​ថា​ ក្រសួង​បាន​ចេញ​ការ​ព្រមាន​ពី​ព្យុះ​យ៉ាងខ្លាំង​សម្រាប់​តំបន់ Branson​ កាល​ពីល្ងាច​ថ្ងៃ​ព្រហស្បត៍។ លោក​ Lindenberg ​បាន​និយាយ​ទៀត​ថា ​ខ្យល់​មាន​ល្បឿន​ទៅ​ដល់​ជាង​១០០​គីឡូម៉ែត្រ​មួយ​ម៉ោង។

លោក ​Doug Rader ​មន្រ្តី​ប៉ូលិស​សង្កាត់ ​Stone ​បាន​និយាយ​ថា ការ​ហៅ​ទូរស័ព្ទ​ក្នុង​គ្រា​អាសន្ន​លើក​ដំបូង​បាន​កើត​មាន​ឡើង​នៅ​ម៉ោង​៧និង​៩​វិនាទី​ព្រឹក​ម៉ោង​នៅ​ក្នុង​ស្រុក។លោក​ Rader​ បាន​និយាយ​ទៀត​ថា ​លោក​ជឿ​ជាក់​ថា ​កប៉ាល់​បាន​លិច​ក្នុង​ទឹក​ជម្រៅ​១២​ម៉ែត្រ ​ហើយ​បាន​បើក​ចូល​ក្នុង​ទឹក​កាន់​តែ​ជ្រៅ​ឡើងៗ។ លោក​ថា​កប៉ាល់​នោះ​បាន​ត្រូវ​គេ​រក​ឃើញ​ហើយ៕

XS
SM
MD
LG