ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា Shape of Water ឈ្នះ​ពាន​រង្វាន់​អូស្ការ​ដែល​និយាយ​ពី​បញ្ហា​នយោបាយ


People visit Luke Jerram's "In Memoriam," a temporary memorial artwork for all those who lost their lives due to COVID-19, in Seaton Carew Park, Hartlepool, Britain.
People visit Luke Jerram's "In Memoriam," a temporary memorial artwork for all those who lost their lives due to COVID-19, in Seaton Carew Park, Hartlepool, Britain.

រឿង​បែប​ស្រមើលស្រមៃ​ដែល​មាន​ចំណងជើង​ថា The Shape of Water ដែល​និយាយ​អំពី​កា​រ​​រក​ឃើញ​ជីវិត​អាថ៌កំបាំង​ដែល​រស់​នៅក្នុង​ទឹក​ដោយ​ស្រ្តី​ជា​អ្នក​បោសសម្អាត​ម្នាក់​ បាន​ឈ្នះ​ពានរង្វាន់​អូស្ការ​ចំនួន៤​នៅ​ឯ​ពិធី​ទទួល​ពាន​រង្វាន់​អូស្ការ​សម្រាប់​ខ្សែភាពយន្ត​ដែល​ល្អ​បំផុត​ កាល​ពី​យប់​ថ្ងៃអាទិត្យ​និង​ជា​ខ្សែ​ភាពយន្ត​ដែល​មាន​រូបភាព​ល្អ​ជាង​គេ​បំផុត​ផងដែរ។ ខ្សែ​ភាពយន្ត​នេះ​បាន​ធ្វើ​ឲ្យ​លោក Guillermo del Toro ជា​អ្នក​ដឹកនាំ​​ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​អ្នក​ដឹកនាំ​រឿង​ដែល​ល្អ​បំផុត។ ខ្សែ​ភាពយន្ត​នេះ​ក៏​បាន​ឈ្នះ​រង្វាន់​សម្រាប់​បទភ្លេង​ និង​ការ​រៀបចំ​តុបតែង​ឈុតឆាក​ផងដែរ។ ការ​ផ្តល់​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​នេះ​គឺ​ផ្តោត​លើ​ភាព​ចម្រុះ​ជាតិសាសន៍​ នៅ​ស្រប​ពេល​ដែល​មាន​តារា​ហូលីវូដ​ជា​ច្រើន​បាន​គាំទ្រ​ស្ត្រី។ សូរ​សំឡេង​ក្នុង​សេចក្តី​រាយការណ៍​នេះ​បាន​​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពី​គណៈកម្មការ​រៀបចំ​រង្វាន់​អូស្ការ​សម្រាប់​ខ្សែ​ភាពយន្ត។

អ្នកស្រី Frances McDormand បាន​ឈ្នះ​រង្វាន់​អូស្ការ​ជា​តារាស្រី​សម្តែង​ល្អ​បំផុត​ នៅ​ក្នុង​ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើងថា​ Three Billboards Outside Ebbing, Missouri ដើរតួ​ជា​ម្តាយ​ដែល​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​ស្នងការ​ប៉ូលិស​រងភាព​អាម៉ាស​ក្នុង​ការ​ស្វែង​រក​ឃាតករ​ដែល​សម្លាប់​កូនស្រី​របស់​អ្នកស្រី។ នៅ​ពេល​ដែល​អ្នកស្រី​ឡើង​ទទួល​ពាន​រង្វាន់​អូស្ការ​ អ្នកស្រី McDormand បាន​ហៅ​បេក្ខនារី​រង្វាន់​អូស្ការ​ផ្សេង​ទៀត​ឲ្យ​ឡើង​មក​ឈរ​ជា​មួយ​នឹង​អ្នកស្រី​ ដោយ​រួម​ទាំង​តារា​សម្តែង​មាន​ឈ្មោះ​ថា Meryl Streep ផងដែរ៖ «តារា​សម្តែង​ទាំងអស់​សូម​អញ្ជើញ​ក្រោក​ឈរ​ឡើង! Meryl បើ​អ្នកស្រី​ឡើង​មក​ អ្នក​ផ្សេង​ទៀត​នឹង​ឡើង​មក​ដែរ! សូម​អញ្ជើញ​ឡើង​មក​ អ្នក​ផលិត​រឿង​ អ្នក​ដឹកនាំ​ អ្នក​និពន្ធ​ អ្នកថត​ អ្នកនិពន្ធ​បទភ្លេង​ អ្នក​និពន្ធ​បទចម្រៀង​ និង​អ្នក​រចនា​ម៉ូត​ ទាំងអស់​គ្នា​សូម​អញ្ជើញ​ក្រោក​ឈរ​ឡើង»។

អ្នកស្រី​បាន​ថ្លែង​ថា​ស្ត្រី​ម្នាក់ៗ​សុទ្ធ​តែ​មាន​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដើម្បី​ប្រាប់​និង​មាន​គម្រោង​ដែល​ត្រូវ​ការ​ថវិកា។ ប្រធានបទ​សំខាន់​នៅ​យប់​នេះ​គឺ៖ ការ​ចោទ​ប្រកាន់ពី​ការបៀតបៀន​ផ្លូវ​ភេទ​ និង​ការ​ប្រឆាំង​នឹង​បុរស​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ហូលីវូដ។ លោក Harvey Weinstein ​ជា​អ្នក​ផលិត​ភាពយន្ត​ដែល​រងការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​បៀត​បៀន​ផ្លូវភេទ​ជា​ច្រើន​នោះ​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណៈកម្មការ​រៀបចំ​រង្វាន់​អូស្ការ​កាល​ពី​ខែតុលា។

អ្នក​ចូលរួម​ជាច្រើន​បាន​ពាក់​គន្លាស់​អាវ​ពណ៌ស​លាយ​ខ្មៅ​ ដែល​មាន​សរសេរ​អក្សរ​ថា​ Time's Up ដែល​ជា​ចលនា​មួយ​សម្រាប់​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​ដល់​ស្ត្រី​ដែល​រង​ការ​បំពាន​នៅ​កន្លែង​ធ្វើការ។

អ្នក​ផ្សេង​ទៀត​ពាក់​បូ​ព៌ណ​ទឹកក្រូច​ និង​គន្លាស់​អាវ​ ដែល​អំពាវនាវ​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​ចំនួន១៧នាក់​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋ Florida កាល​ពី​ខែ​មុន។

ប្រធានបទ​មួយ​ទៀត​នៅ​យប់​នោះ​ គឺ​អំណាច​នៃ​ខ្សែ​ភាពយន្ត។

អ្នក​ដឹក​នាំ​ភាពយន្ត​លោក del Toro ដែល​បាន​ទទួល​រង្វាន់​អូស្ការ​ជា​អ្នក​ដឹកនាំ​រឿង​ល្អ​បំផុត​បាន​ថ្លែង​ថា​ខ្សែ​ភាពយន្ត​ជួយ​ដក​របាំង​ចេញ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា​ចំណុច​សំខាន់​បំផុត​ដែល​សិល្បៈ​របស់​យើង​ និង​ឧស្សហកម្ម​ភាពយន្ត​របស់​យើង​អាច​ធ្វើ​បាន​គឺ​លុបបំបាត់​ការ​កំណត់​ព្រំដែន។ យើង​គួរ​តែ​ធ្វើ​បន្ត​ទៀត​ នៅពេល​ដែល​ពិភពលោក​ប្រាប់​យើង​ឲ្យ​ធ្វើ​កាន់​តែ​ខ្លាំង​ឡើង»។

លោក Jordan Peele ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ទី១ បាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្រាប់​សាច់រឿង​របស់​ខ្សែ​ភាពយន្ត​ល្អ​បំផុត​មាន​ចំណង​ជើង​ថា Get Out ដែល​ជា​ខ្សែ​ភាពយន្ត​ភ័យរន្ធត់​នៃគូសង្សារ​ដែល​មាន​ជាតិសាសន៍​ខុសគ្នា​មួយ​គូ។ លោក Jordan Peele បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ដែល​គិត​ថា​ខ្សែ​ភាពយន្ត​នេះ​បាន​ទទួល​ពាន​រង្វាន់​នោះ​ទេ។ ខ្ញុំ​ធ្លាប់​គិត​ថា​គ្មាន​អ្នក​ណា​មើល​រឿង​នេះ​ទេ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ផលិត​វា​ឡើង​ ពីព្រោះ​ខ្ញុំ​ដឹង​ថា​ប្រសិន​អ្នកណា​ម្នាក់​ឲ្យ​ខ្ញុំ​ផលិត​រឿង​នេះ​ នោះ​មនុស្ស​នឹង​អាច​ឭ​ និង​អាច​មើល​ឃើញ​ពី​ព្រឹត្តការណ៍​នេះ។ ដូច្នេះ​ខ្ញុំ​សូម​ឧទ្ទិស​ពានរង្វាន់​នេះ​ទៅ​មនុស្ស​រាល់គ្នា​ដែល​ជួយ​ផ្សព្វផ្សាយ​ពី​ទស្សនៈ​របស់​ខ្ញុំ»។

លោក Gary Oldman បាន​ឈ្នះ​ពានរង្វាន់​ជា​អ្នក​សម្តែង​ល្អ​បំផុត​នៅ​ក្នុង​រឿង Darkest Hour ដើរ​តួជា​នាយករដ្ឋ​មន្ត្រី Winston Churchill ក្នុង​សម័យ​សង្គ្រាម​នៅ​ចក្រភព​អង់គ្លេស។ ខ្សែ​ភាពយន្ត​នេះ​ក៏​ឈ្នះ​រង្វាន់​អូស្ការ​សម្រាប់​ការ​ផាត់មុខ​ដែល​ល្អ​បំផុត​ផងដែរ។ ខ្សែ​ភាពយន្ត​អំពី​សង្គ្រាម​មួយ​ទៀត​មាន​ចំណង​ជើង​ថា Dunkirk បាន​ឈ្នះ​រង្វាន់​សម្រាប់​ការ​កាត់ត​ ការ​បញ្ជូល​សំឡេង​ និង​ការ​បញ្ជូល​សាច់ភ្លេង។

អ្នក​នាង Allison​Janney បាន​ឈ្នះ​ពានរង្វាន់​អូស្ការ​សម្តែង​ជា​តួរង​បាន​ល្អ​ជាងគេ​បំផុត​នៅ​ក្នុង​ខ្សែ​ភាពយន្ត​មាន​ចំណង​ជើង​ថា I, Tonya ដែល​ជា​ខ្សែ​ភាពយន្ត​រៀបរាប់​ពី​ជីវប្រវត្តិ។ អ្នកនាង​ដើរ​តួ​ជា​ម្តាយ​របស់​កីឡាការនី​រអិល​ទឹកកក​មាន​ឈ្មោះ​ថា Tonya Harding។ លោក Sam Rockwell ឈ្នះ​ពាន​រង្វាន់​អូស្ការ​សម្តែង​ជា​តួរង​បាន​ល្អ​ជាងគេ​បំផុត​ ដើរតួ​ជា​ប៉ូលិស​ដែល​រើសអើង​ពូជសាសន៍​នៅក្នុង​ខ្សែភាពយន្ត Three Billboards Outside Ebbing, Missouri៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG