ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុម​គាំទ្រ​ជន​​អន្តោប្រវេសន៍​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ចំនួន​៦០០​កន្លែង​ក្នុង​សហរដ្ឋ​អាមេរិក


ក្រុម​សកម្មជន​កាន់​រូប​សញ្ញា​ប្រឆាំង​នឹង​គោល​ការណ៍​របស់​រដ្ឋ​បាល​លោក ត្រាំ ចំពោះ​ការ​ចាត់​ទុក​ការ​ឆ្លង​ព្រំដែនជា​បទ​ល្មើស​​ និង​ការ​បំបែក​កូន​ពី​ឪពុក​ម្តាយ​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ មិថុនា ២០១៨។
ក្រុម​សកម្មជន​កាន់​រូប​សញ្ញា​ប្រឆាំង​នឹង​គោល​ការណ៍​របស់​រដ្ឋ​បាល​លោក ត្រាំ ចំពោះ​ការ​ចាត់​ទុក​ការ​ឆ្លង​ព្រំដែនជា​បទ​ល្មើស​​ និង​ការ​បំបែក​កូន​ពី​ឪពុក​ម្តាយ​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ មិថុនា ២០១៨។

ក្រុមគាំទ្រ​ជន​អន្តោ​ប្រវេសន៍​បាន​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​តវ៉ា​ប្រឆាំង​គោល​នយោបាយ​មិន​អត់​ឱន​របស់​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ​ ស្តីពី​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។

ពួក​សកម្មជន​ក្រុម​ចម្រុះ​ឆ្វេង​និយម ​រួម​មាន​ក្រុម​ដែល​រៀបចំ​ការ​ដើរក្បួន​របស់​ស្រ្តី​ដ៏​ធំមួយ​កាល​ពី​២ឆ្នាំ​មុន ​បាន​ជួយ​សម្រប​សម្រួល​បាតុកម្ម​ជាង​៦០០​កន្លែងដែល​ពួកគេ​សង្ឃឹម​ថា ​នឹងទាក់​ទាញ​មនុស្ស​រាប់​សែន​នាក់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ពួក​អ្នក​រៀបចំ​ចាត់​ចែង​បាតុកម្ម​និយាយ​ថា ​ពួក​គេ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំងពី​សំណាក់មាតា​ដែល​ជំទាស់​ប្រឆាំង​ដល់​គោល​នយោបាយ​មុនៗនៃ​ការ​បំបែក​កូនពី​ឪពុក​ម្តាយ​របស់រដ្ឋបាលប្រធានា​ធិបតី​ត្រាំ​ នៅ​ឯ​ព្រំដែន​សហរដ្ឋ​អាមេរិក​និង​ប្រ​ទេស​ម៉ិចស៊ិច។ មាតា​ជា​ច្រើន​ដែល​ស្ថិត​នៅ​ផ្ទះ​បាន​រៀប​ចំការ​តវ៉ា​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង ​Portland រដ្ឋ Oregon។

ការ​តវ៉ា​ប្រឆាំង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ធំៗ​ដូចជា​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ Los Angeles ​និង​ទីក្រុង​ញូយ៉ក​ និង​សហគមន៍​តូចៗ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ​រួម​មាន​តំបន់​ភ្នំ Appalachia ភាគ​ខាង​កើត​ហើយ​និង​តំបន់​កណ្តាល​ភាគ​ខាង​លិច។ នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​មាន​ឈ្មោះ​ថា​ Leah ​ដែល​ឪពុក​ម្តាយ​របស់​នាង​ជា​ជន​អន្តោ​ប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ដែល​អាច​ប្រឈម​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​វិញ​បាន​អាន​សារ​ប្រកប​ដោយ​ការ​រំជួល​ចិត្ត​ទៅ​កាន់​កូន​ក្មេង​អន្តោ​ប្រវេសន៍​ទាំង​អស់។

នាង​បាន​ប្រាប់​ហ្វូង​មនុស្ស​ដែល​ស្រែក​ហ៊ោ​ថា​ «ខ្ញុំ​ចង់​ប្រាប់​ក្មេងៗ​ទាំង​អស់​នៅ​ឯ​ព្រំ​ដែន​និង​នៅទូទាំង​ប្រទេសកុំឲ្យ​បោះ​បង់​ចោល​ការ​ប្រយុទ្ធ​ដើម្បី​ក្រុម​គ្រួសារ​របស់ខ្លួន។​យើង​ជា​មនុស្ស​ជាតិ​ហើយ​សាក​សម​ទទួល​បាន​ការ​ស្រឡាញ់​និង​ការ​ថែ​ទាំ»។

លោក ​Tracil Blackmon​ ដែល​ជា​ប៉ាស្ទ័រ​ជាន់​ខ្ពស់​នៃ​វិហារ​គ្រិស្ត​សាសនា ​The King United Church of Christ​ ក្នុង​ក្រុង ​Florissant ​នៃ​រដ្ឋ​ Missouri ​បាន​ប្រាប់​ហ្វូង​មនុស្ស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា «យើង​បាន​ស្ថិត​នៅ​ក្នុង​របៀប​នេះ​កាល​ពី​មុន។ ហើយ​យើង​មិន​ត្រូវ​បំភ្លេច​ទេ។ យើង​ជានិច្ច​កាល​ត្រូវ​តែ​ចងចាំ​ថា ​ចំណាត់​ការ​បែប​នេះ​មិន​មែន​ជា​គោល​នយោបាយ​អន្តោប្រវេសន៍​ប្រកប​ដោយ​សុវត្ថិភា​ព​ទេ។​ វាជា​មនោគមវិជ្ជា​នៃ​ការ​ពង្រាត់​កូន​ចេញ​ពី​ឪពុក​ម្តាយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG