ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត​ «Shape of Water» ទទួល​​ពាន​រង្វាន់​​អូស្ការ​ធំ​ឆ្នាំ​នេះ


ផលិតករ Guillermo del Toro ជ័យលាភី​នៃ​ពានរង្វាន់​អូស្ការ​ផ្នែក​អ្នក​ដឹកនាំ​រឿង​ល្អ​ជាង​គេ​សម្រាប់​រឿង The Shape of Water អបអរ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មីនា ឆ្នាំ​២០១៨។

បរិយាកាស​នៃ​ពិធី​អូស្ការ​ឆ្នាំ​នេះ​បង្ហាញ​​ថា មាន​ការ​ផ្លាស់​ប្តូរ​បាន​កើត​ឡើង​​​នៅ​មហោស្រព Dolby ដែល​ជា​ទី​កន្លែង​​ប្រគល់​ពាន​រង្វាន់​អូស្ការ ដែល​នៅ​ទី​នោះ​ជ័យលាភី​រង្វាន់​អូស្ការ​បាន​ឡើង​ថ្លែង​អំពី​សារៈសំខាន់​នៃ​សមភាព​និង​ពហុភាព។

នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់អូស្កា​រ​សម្រាប់​ភាពយន្ត​ប្រចាំ​ឆ្នាំ​លើក​ទី​៩០ (90th Academy Awards) កាលពី​យប់​ថ្ងៃ​អាទិត្យ ភាពយន្ត​បែប​និទានរឿង​ The Shape of Water ដែល​ដឹកនាំ​ដោយ​ផលិតករ Guillermo del Toro បាន​ទទួល​រង្វាន់​ធំ​ផ្នែក«រូបភាព​ល្អ​បំផុត» (best picture) នៅក្នុង​ពិធី​មួយដែល​បង្ហាញពី​ហូលីវូដមួយ​ដែល​ត្រូវ​ប្រឈម​នឹង​យុគ​សម័យ​ថ្មី​មួយ​នៃ​វិស័យ​ភាពយន្ត​ក្រោយរឿង​អាស្រូវ​របស់​លោក Harvey Weinstein។

បរិយាកាស​នៃ​ពិធី​ថ្ងៃ​អាទិត្យនេះ​បង្ហាញ​ថា មាន​ការ​ផ្លាស់​ប្តូរ​បាន​កើត​ឡើង​នៅ​មហោស្រព Dolby ដែល​ជា​ទី​កន្លែងប្រគល់​ពាន​រង្វាន់​អូស្ការ ដែល​នៅ​ទី​នោះ​ជ័យលាភី​រង្វាន់​អូស្ការ​បាន​ឡើង​ថ្លែង​អំពី​សារៈសំខាន់​នៃ​សមភាព​និង​ពហុភាព។

ភាពយន្ត «The Shape of Water» របស់​លោក Guillermo del Toro ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូល​ប្រកួត​នៅ​ក្នុង​ផ្នែក​ចំនួន​១៣ ហើយ​បា​នទទួល​រង្វាន់​អូស្ការ​ក្នុង​ផ្នែក​ចំនួន​៤​ រួម​ទាំង​រង្វាន់​«​អ្នក​ដឹកនាំ​រឿង​ឆ្នើម​ជាង​គេ» (best director) សម្រាប់អ្នក​ដឹកនាំ​រឿង​លោក Guillermo del Toro ដែល​មាន​ដើម​កំណើត​ម៉ិចស៊ិក។

លោក del Toro ថ្លែង​សំដៅ​ទៅ​អាជីព​អន្តរជាតិ​របស់​លោក​ថា៖ «សិល្បៈ និង​វិស័យ​ភាពយន្ត​របស់​យើង​ផ្តល់​នូវ​អ្វី​ពិសេស​មួយ ដែល​នោះ​គឺ​ថា​ វា​បំបាត់​ដានដែល​មាន​នៅ​ក្នុង​ខ្សាច់»។

តារាភាពយន្តហូលីវូដ Frances McDormand ទទួល​ពាន​រង្វាន់​សម្រាប់​ការ​សម្តែង​ជា​តួ​ឯក​ស្រីនៅ​ក្នុង​រឿង "Three Billboards Outside Ebbing, Missouri"។
តារាភាពយន្តហូលីវូដ Frances McDormand ទទួល​ពាន​រង្វាន់​សម្រាប់​ការ​សម្តែង​ជា​តួ​ឯក​ស្រីនៅ​ក្នុង​រឿង "Three Billboards Outside Ebbing, Missouri"។

ដូច​ការ​រំពឹង​ទុក​ចំពោះ​រង្វាន់​ខាង​ផ្នែក​សម្តែង​ តារាភាពយន្តលោកស្រី Frances McDormand បាន​ឈ្នះ​ពានរង្វាន់អូស្ការ​ទី​ពី​ររបស់​លោកស្រី ខាង​ផ្នែក​តួ​ឯកស្ត្រី​ល្អ​បំផុត​ សម្រាប់​ការ​សម្តែង​របស់​លោកស្រី​នៅ​ក្នុង​ភាពយន្ត​រឿង​ «Three Billboards Outside Ebbing, Missouri»។ លោកស្រី McDormand បាន​ស្នើ​ឲ្យ​អ្នក​ចូល​រួមជា​ស្ត្រី​ទាំង​អស់ ​ងើប​ឈរ​ឡើង​នៅ​ក្នុង​សាល​មហោស្រព​នោះ។

លោក Gary Oldman បាន​ទទួល​ពានរង្វាន់​អូស្ការ​សម្រាប់​តួ​ឯក​បុរស​ល្អ​ជាង​គេ​ សម្រាប់​ការ​សម្តែង​នៅ​ក្នុង​ភាពយន្ត «Darkest Hour»។

លោក Gary Oldman ឡើង​ថ្លែងក្រោយ​ទទួល​រង្វាន់​អូស្ការផ្នែក​តួ​ឯក​បុរស​ល្អ​ជាង​គេ កាល​ពី​ថ្ងៃអាទិត្យ។ (AP)​
លោក Gary Oldman ឡើង​ថ្លែងក្រោយ​ទទួល​រង្វាន់​អូស្ការផ្នែក​តួ​ឯក​បុរស​ល្អ​ជាង​គេ កាល​ពី​ថ្ងៃអាទិត្យ។ (AP)​

តារា​កំប្លែង​លោក Jimmy Kimmel ជា​ពិធីករក្នុងកម្មវិធី​ថ្ងៃ​អាទិត្យ ដោយ​លោក​បាន​លាយលំ​សម្តី​កំប្លែង​របស់​លោកជាមួយ​នឹង​រឿង​អាស្រូវ​លោក Weinstein និង​សម្តែង​មតិ​ផ្ទាល់​ខ្លួន​អំពីការណ៍​ដែល​ហូលីវូដ​ត្រូវ​ធ្វើ​កំណែទម្រង់​ខាង​ផ្នែក​សមភាព​យេនឌ័រ។

លោក Jimmy Kimmel ថ្លែង​នៅ​ពិធីប្រគល់​រង្វាន់​អូស្ការ (Oscars) កាល​ពី​ថ្ងៃ​អាទិត្យ។
លោក Jimmy Kimmel ថ្លែង​នៅ​ពិធីប្រគល់​រង្វាន់​អូស្ការ (Oscars) កាល​ពី​ថ្ងៃ​អាទិត្យ។

ពិធី​កាល​ពី​ថ្ងៃអាទិត្យ​ជា​ផ្នែក​មួយ​នៃ​ការ​កក្រើក​ឡើង​នូវ​រឿង​អាស្រូវនិង​រយៈ​ពេល​ដ៏​រំជើប​រំជួល​បំផុត​មួយ​របស់​ហូលីវូដ ដោយ​មាន​របាយការណ៍​ចោទ​ប្រកាន់​អំពី​ការ​បៀតបៀន​ផ្លូវ​ភេទ​ពី​សំណាក់​បុរស​ល្បីៗ​នៃ​វិស័យ​ភាពយន្ត​អាមេរិក ហើយ​ដែល​បាន​នាំ​ឲ្យ​ពិធី​អូស្ការ​នេះ​ ក្លាយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ភាពយន្ត។

តួ​លេខ​នៃអ្នក​ទៅ​ទស្សនា​ភាពយន្តតាម​រោងភាពយន្តមាន​ការ​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈ​ពេល​២៤​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ​ឆ្នាំ​នេះ មាន​សញ្ញា​ថា​នឹង​ទៅ​ជា​ឆ្នាំ​ល្អ​សម្រាប់​វិស័យ​ភាពយន្ត មួយ​ផ្នែក​ដោយ​សារ​ភាពយន្ត​រឿង «Black Panther» ដែល​អ្នក​វិភាគ​ជឿ​ថា នឹង​ដើរ​តួ​សំខាន់​នៅ​ក្នុង​ពិធី​អូស្ការ​ឆ្នាំ​២០១៩។ ក្នុង​រយៈ​ពេល​៣​សប្តាហ៍​ ភាពយន្តនេះ​រក​ប្រាក់​បាន​ប្រមាណ​៥០០​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG