ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​អាមេរិក​អាស៊ាន​បង្ក​ឲ្យ​មាន​ការធ្វើបាតុកម្ម​ដ៏​ខ្លាំងក្លា


មន្ត្រី​ប៉ូលិស​ម្នាក់​កំពុង​ឈរ​មើល​ក្រុម​បាតុករ​ដែល​នៅ​ម្ខាង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន ​Sunnylands ជាកន្លែង​ដែល​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ទទួល​ស្វាគមន៍​មេដឹកនាំ អាស៊ាន​ទាំង​១០ កាល​ពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ២០១៦។
មន្ត្រី​ប៉ូលិស​ម្នាក់​កំពុង​ឈរ​មើល​ក្រុម​បាតុករ​ដែល​នៅ​ម្ខាង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន ​Sunnylands ជាកន្លែង​ដែល​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ទទួល​ស្វាគមន៍​មេដឹកនាំ អាស៊ាន​ទាំង​១០ កាល​ពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ២០១៦។

ខណៈ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ ទទួល​ស្វាគមន៍​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំង​១០​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ហៅ​កាត់​ថា​អាស៊ាន​នៅ​ឯ​រមណីយដ្ឋាន ​Sunnylands ​ក្នុង​ទីក្រុង Rancho Mirage នៃ​រដ្ឋ California​ កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុមអ្នកតវ៉ា​នៅ​ខាង​ក្រៅ​បាន​ស្រែក​ថា​ពួកគេ​ចង់​ឲ្យ​យក​បញ្ហា​សិទ្ធិមនុស្សជា​របៀបវារៈ​ចម្បង​នៃ​កិច្ច​ប្រជុំ​នេះ។

លោក អូបាម៉ា បាន​ថ្លែង​ប្រាប់​ក្រុមមេដឹកនាំ​ដែល​មក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូលស្តី​ពី​បញ្ហា​ពាណិជ្ជកម្ម​និង​សន្តិសុខ​ដែល​មាន​រយៈពេល​២ថ្ងៃនេះ​ថា រដ្ឋបាល​របស់​លោក​បាន​ធ្វើ​តុល្យភាព​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ទៅ​លើ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ឡើង​វិញ​ហើយ។ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «នេះ​រួម​មាន​ទាំង​ការចូល​ប្រលូកទៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ាន ដែល​សំខាន់​សម្រាប់​សន្តិភាព​និង​ភាពរុងរឿង​នៅ​ក្នុង​តំបន់​នេះ និង​សម្រាប់​គោលដៅ​ជារួម​របស់​យើង​ក្នុង​ការជំរុញ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ក្នុង​តំបន់ ​ដែល​គ្រប់​ប្រទេស​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​បទបញ្ញត្តិ​ដូច​គ្នា»។

ក្នុង​ចំណោម​ក្រុម​អ្នកតវ៉ា​រាប់រយ​នាក់​នៅ​ខាងក្រៅ​កន្លែង​ប្រជុំ​នោះ មាន​អ្នកតវ៉ា​ជា​ច្រើន​មក​ពី​ប្រទេស​កម្ពុជា ដែល​មាន​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ក្តោបក្តាប់​អំណាចអស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ។

លោក​ឈិត បូណា នៃ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង​បាន​និយាយ​ថា៖ «យើង​នៅ​ទីនេះ​នៅ​ថ្ងៃ​នេះ ដើម្បី​ផ្ញើ​ជា​សារ​យ៉ាង​ច្បាស់លាស់​មួយ​ទៅ​កាន់​លោក​ ហ៊ុន សែន ថា យើង​មិន​គាំទ្រ​របប​កុម្មុយនិស្ត​នោះ​ទេ។​ យើង​មិន​គាំទ្រ​មេដឹកនាំ​ផ្តាច់ការ​នោះ​ទេ។ យើង​មិន​គាំទ្រ​អ្នកប្រើ​អំពើ​ហិង្សា​នោះ​ទេ។ ហ៊ុន សែន​អើយ​ចាកចេញ​ទៅ»។

ក្រុម​អ្នកតវ៉ា​ផ្សេង​ទៀត​បាន​រិះគន់​រដ្ឋាភិបាល​ឡាវ និង​ការ​គាប​សង្កត់​របស់​វៀតណាម​ទៅ​លើ​ប្រទេស​ឡាវ​និង​ប្រទេស​ជិតខាង​របស់​ខ្លួន។ ក្នុង​នោះ អ្នកតវ៉ា​ម្នាក់​ទៀត​បាន​និយាយ​ថា «​វៀតណាម​ត្រូវ​ចាកចេញ។ ប្រទេស​ឡាវ​គឺ​ជា​របស់​ប្រជាជន​ឡាវ»។

ការធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០១៤​នៅ​ក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​មាន​ការតវ៉ា​ទៅ​លើ​វត្តមាន​របស់​លោក​នាយករដ្ឋមន្រ្តី​ថៃ ​Prayut Chan-o-cha នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ ​
អ្នកតវ៉ា​ឈ្មោះ Chao Suethae ដែល​ជា​ជនជាតិ​ថៃ​អាមេរិកាំង​បាន​និយាយ​ថា មេដឹកនាំ​របស់​ថៃ ដែល​ជា​អតីត​អគ្គមេបញ្ជាការ​យោធា​នោះ «មិន​គួរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដែល​ជា​ទឹកដី​ដែល​មាន​សេរីភាព​នោះ​ទេ។ មេដឹកនាំ​ផ្តាច់ការ​មិន​គួរ​ស្នាក់នៅ​ក្នុង​ប្រទេស​ដែល​មាន​សេរីភាព​នេះ​ទេ»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG