ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាស៊ានបំបែក​ភាពជាប់គាំង​ជុំវិញ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ក្រុង​ប៉េកាំង​អរគុណ​ប្រទេស​កម្ពុជា​ចំពោះ​ការគាំទ្រ​​


នាយក​រដ្ឋមន្រ្តី​ចិន​លោក Li Keqiang (ឆ្វេង)ពិភាក្សា​ជាមួយ​មន្រ្តី​ការបរទេស​លោក​ Wang Yi (កណ្តាល)ខណៈដែលលោក​និង​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក​ហ៊ុន សែន (ស្តាំ) បាន​ចូលរួម​ក្នុង​វគ្គ​បើកកិច្ចប្រជុំ​​កំពូលអាស៊ាន​និង​អឺរ៉ុប​កាលពី​ថ្ងៃទី​១៥ កក្កដា​២០១៦។

ក្រុម​មន្ត្រី​បាន​និយាយ​ថា បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ឆ្លង​ផុត​ការ​ជាប់គាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​បាន​បោះបង់​ចោល​សំណើ​សម្រាប់​សេចក្តីថ្លែងការណ៍​រួម ដោយ​ដាក់​បញ្ចូល​ខ្លឹមសារ​​​លើកឡើង​ពី​សាលក្រម​តុលាការ​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង បន្ទាប់​ពី​មាន​ការជំទាស់​ពី​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ ​

ក្រុម​មន្ត្រី​បាន​និយាយ​ថា បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ឆ្លង​ផុត​ការ​ជាប់គាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​បាន​បោះបង់​ចោល​សំណើ​សម្រាប់​សេចក្តីថ្លែងការណ៍​រួម ដោយ​ដាក់​បញ្ចូល​ខ្លឹមសារ​លើកឡើង​ពី​សាលក្រម​តុលាការ​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង បន្ទាប់​ពី​មាន​ការជំទាស់​ពី​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ ​

ប្រទេស​ចិន​បាន​ថ្លែង​អំណរគុណ​ប្រទេស​កម្ពុជា​ជា​សាធារណៈ​ចំពោះ​ការគាំទ្រ​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ ដែល​នេះ​ជា​ជំហរ​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុមប្រទេស​អាស៊ាន​បែកខ្ញែក​គ្នា​នៅ​ឯកិច្ចប្រជុំ​កាលពីចុងសប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង វៀងច័ន្ទ។ ​

ការទាមទារ​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់​ជាន់​គ្នា​ជាមួយ​នឹង​ចិន គឺ​ជា​បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដោយ​សមាជិក​ទាំង​១០​របស់​សមាគម​នេះ​មាន​ការប្រទាញប្រទង់​បំណង​ក្នុង​ការរក្សា​អធិបតេយ្យភាព​របស់​ខ្លួន ខណៈ​ដែល​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​រួម និង​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

នៅ​ក្នុង​សាលក្រម​ដែល​តុលាការ​អាជ្ញា​កណ្តាល​អចិន្ត្រៃយ៍​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ប្រទេស​ហ្វីលីពីន​បាន​ទទួល​ជ័យ​ជម្នះ​ខាង​ផ្លូវ​ច្បាប់​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​នឹង​ប្រទេស​ចិន។

​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​វៀតណាម​ចង់ឱ្យ​សេចក្តីថ្លែងការណ៍​រួម​មាន​បញ្ចូល​សាលក្រម​នេះ​និង​ការ​អំពាវនាវ​ឱ្យ​គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ។ សាលក្រម​នេះ​

​ច្រានចោល​ការទាមទារ​ស្ទើរ​តែ​ទាំងស្រុង​របស់​ចិន​ទៅ​លើ​ផ្លូវ​នាវាចរណ៍​យុទ្ធសាស្រ្ត សម្រាប់​ពាណិជ្ជកម្ម​សាកលលោក ​ដែល​ស្មើ​នឹង​ទឹកប្រាក់​ជាង​៥​លាន​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​នោះ​។ ​

ដោយ​គាំទ្រ​សំណើ​របស់​ចិន​ឲ្យ​ធ្វើ​ការពិភាក្សា​លក្ខណៈ​ទ្វេភាគី ប្រទេស​កម្ពុជា​ជំទាស់​នឹង​ពាក្យពេចន៍​ដែល​សរសេរ​នៅ​លើ​សេចក្តី​ថ្លែងការណ៍​រួម។ នេះ​បើ​យោង​តាម​សម្តី​របស់​មន្ត្រី​ការទូត។

រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ឯកភាព​មិន​ដាក់​បញ្ចូលការនិយាយ​យោងដល់សាលក្រម​នោះ​ទេ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយទប់ស្កាត់​កុំ​ឲ្យ​មាន​ការមិន​ឯកភាព​គ្នា ដែល​អាច​ធ្វើ​ឲ្យ​សមាគម​នេះ​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​បាន។ ​នេះ​បើ​យោង​តាម​សម្តី​របស់​មន្ត្រី​ការទូត​ម្នាក់​ដែល​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោកប្រាក់​សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​សាកសួរ។

សេចក្តី​ថ្លែងការណ៍​រួមនេះ​សំដៅ​ទៅ​លើ​តម្រូវ​ការក្នុងការ​ស្វែង​រក​ដំណោះស្រាយ​ទៅ​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​យោង​ទៅ​តាម​ច្បាប់​អន្តរជាតិ ដែល​រួម​មាន​ទាំង​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ ដែល​សាលក្រម​តុលាការ​នោះ​បាន​យោង​តាម​ផង​ដែរ៕

XS
SM
MD
LG