ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​សន្តិសុខ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាបញ្ហា​ចម្បង​​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​ក្នុង​ប្រទេស​ឡាវ​


នាយក​រដ្ឋមន្រ្តី​ការ​បរទេស​វៀតណាម(ឆ្វេង)និង​រដ្ឋលេខាធិកាអាមេរិក​លោក​ (កណ្តាល)​និង​ប្រតិភូ​ដែល​មិន​ស្គាល់​ឈ្មោះបាន​ថត​រូប​ជាមួយ​គ្នា​ខណៈដែល​ពួកគេ​ចាប់​ដៃ​ក្នុង​សន្និសីទ​អាស៊ាន​និង​អាមេរិក​កាលពី​ថ្ងៃ​ទី​២៥​ កក្កដា ២០១៦។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន បាន​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្នុង​តំបន់​ជាមួយ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ដែល​មក​ពី​ប្រទេស​មួយ​ចំនួន​ទៀត នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​ថ្មី​នៅ​ក្នុង​ទីក្រុង វៀងច័ន្ទ ប្រទេស​ឡាវ ដើម្បី​ប្រជុំ​ពិភាក្សា​ទៅ​លើ​បញ្ហា​សន្តិសុខ ដោយ​រួម​មាន​ទាំង​បញ្ហា​ប្រទេស​កូរ៉េខាងជើង​និង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។ ​

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក John Kerry បាន​មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​មាន​មោទនភាព​ជា​ដៃគូ​របស់​អាស៊ាន ដោយ​សារ​តែ​សមាគម​នេះ​គាំទ្រ​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​ដែល​ការពារ​សិទ្ធិ​របស់​ប្រទេស​ទាំងអស់ មិន​ថា​ធំ​ឬ​តូច​នោះ​ទេ។ ​

កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​ឡាវ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​បាន​ចេញ​សាលក្រម​ថ្មី​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​ច្រានចោល​ការទាមទារ​ស្ទើរ​តែ​ទាំង​ស្រុង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បង្ក​ក្តី​ព្រួយបារម្ភ​ដល់​ការសម្រេច​ចិត្ត​ដែល​អាច​ធ្វើ​ឲ្យ​ភាពតានតឹង​កាន់​តែ​កើនឡើង និង​អាច​បណ្តាល​ឲ្យ​ចិន​ធ្វើ​សមយុទ្ធ​យោធា​កាន់​តែ​ច្រើន​ទៀត។ ​

នៅ​ក្នុង​ទីក្រុង​ប៉េកាំង លោក Susan Rice ទីប្រឹក្សា​សនិ្តសុខ​ជាតិ​របស់​សេតវិមាន​បាន​ថ្លែង​ប្រាប់​ទីប្រឹក្សា​រដ្ឋាភិបាល​ចិន លោក Yang Jiechi នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ ​នឹង​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុងប៉េកាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នានា និង​រាល់​ឧបសគ្គ​ដែល​កំបាំង​និង​បើក​ចំហ​ផង​ដែរ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​ដែល​ចេញ​ដោយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​នៅ​ថ្ងៃ​ច័ន្ទ​នេះ បង្ហាញ​ក្តី​បារម្ភ​ខ្លាំង​ទៅ​លើ​ការទាមទារ​យក​កោះ​សិប្បនិម្មិត​និង​ការបង្កើន​សកម្មភាព​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្តីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​នានា​នៅ​ក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​សេចក្តីទុកចិត្ត​និង​ភាពជឿជាក់​ថយចុះ បង្កើន​ភាពតានតឹង​និង​ប្រហែល​ជា​អាច​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ផង​ដែរ។​

ក៏​ប៉ុន្តែ សាលក្រម​តុលាការ​ទីក្រុង ឡាអេ ដែល​ទើប​តែ​ចេញ​នា​ពេល​ថ្មីៗ​នេះ រួម​ទាំង​ប្រទេស​ចិន​ផង មិន​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះ​ទេ៕

XS
SM
MD
LG