ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​ប្រធានា​ធិបតី​ត្រាំ​ធ្វើ​ឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​និង​នៅ​បរទេស


ក្រុម​បាតុករ​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាតុកម្ម​នេះ​គេ​ដាក់​ឈ្មោះ​ថា «ដើរ​ក្បួន​ដើម្បីរក​ការពិត» កាល​ពី​ថ្ងៃទី​៣ ខែ​មិថុនា ក្នុង​ទីក្រុង​ញូវយ៉ក។
ក្រុម​បាតុករ​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាតុកម្ម​នេះ​គេ​ដាក់​ឈ្មោះ​ថា «ដើរ​ក្បួន​ដើម្បីរក​ការពិត» កាល​ពី​ថ្ងៃទី​៣ ខែ​មិថុនា ក្នុង​ទីក្រុង​ញូវយ៉ក។

​ការ​តវ៉ា​ប្រឆាំងបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង​ជាង​១៣៥​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​នៅ​បរទេស​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​ពី​ការ​ឃុបឃិត​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ប្រធានា​ធិ​បតី​និង​ប្រទេស​រុស្ស៊ី​ដែលមាន​អានុ​ភាព​លើ​ការ​បោះ​ឆ្នោតកាល​ពី​ឆ្នាំ​ទៅ ដែល​លោក​ត្រាំ​បាន​ទទួល​ជ័យ​ជម្នះ។

បាតុកម្មមាន​ឈ្មោះ​ថា «​ដើរ​ដើម្បី​រក​ការពិត‍»​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុមសកម្ម​ជន​ចម្រុះ​ជាតិ​១៧ ​រួម​មាន​ក្រុម​ដើរ​ក្បួន​ស្រ្តី​ហើយ​នឹង​ក្រុម​ប្រជាធិបតេយ្យ​ជឿន​លឿន​អាមេរិក។

​ក្រុម​ចម្រុះ​នោះ​កំពុង​ទាម​ទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ពិនិត្យ​មើលការ​ស៊ើប​អង្កេត​មិន​លម្អៀង​ហើយនិង​ការ​ស៊ើប​អង្កេត​របស់​សភា​ដែល​កំពុង​ធ្វើ​ឡើង​ត្រូវ​មាន​ប្រភព​ត្រឹម​ត្រូវ​ហើយ​មិន​បម្រើ​គណបក្ស​ណា​មួយ។

មាន​ការ​ស៊ើប​អង្កេត​ដោយ​សភា​៤​អំពី​ការ​ជាប់​ទាក់​ទិន​របស់​យុទ្ធនាការ​បោះ​ឆ្នោត​ប្រធា​នាធិបតី​ ត្រាំ ​ទៅ​នឹង​ប្រទេស​រុស្ស៊ី​ហើយ​និង​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​ការ​បោះឆ្នោត។​ បន្ថែមពី​នោះ ​ក្រសួង​យុត្តិធម៌​បាន​តែ​ងតាំង​លោក Robert Miller ​អតីត​នាយក​ FBI ​ជា​ស្មាក្តី​ពិសេស​ដើម្បី​ស៊ើប​អង្កេត​ថា​តើ​ពួក​អ្នក​ជំនួយ​ការ​ឃោសនា​បោះ​ឆ្នោត​របស់​ប្រធានា​ធិបតី​ត្រាំ​ មាន​ការ​ឃុប​ឃិត​ខុស​ច្បាប់​ជាមួយ​ប្រទេស​រុស្ស៊ី​ដែរ​ឬទេ។

​ការ​ស៊ើប​អង្កេត​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​បន្ទាប់​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​ថា ​រុស្ស៊ី​បាន​លួ​ចចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់ គណៈ​កម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​នេះ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​លោក​ស្រី Hillary Clinton ​បេក្ខជន​ប្រធានា​ធិ​បតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​ដែល​ពួក​អ្នក​វិភាគ​នយោបាយ​និយាយ​ថា ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin បាន​ស្អប់៕

XS
SM
MD
LG