ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump ​ប្រកាស​ដក​​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀងនៃ​ការប្រែ​ប្រួល​​អាកាស​ធាតុ​ក្រុង​ប៉ារីស


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ថ្លែង​អំពី​តួនាទី​របស់​អាមេរិក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀងនៃ​ការប្រែ​ប្រួល​​អាកាស​ធាតុ​ក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០១៧ នៅ​ក្នុង​សួន​ច្បារ​ផ្កាកុលាប នៃ​សេតវិមាន​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។ (រូបថត៖ AP/ Pablo Martinez Monsivais)

លោក​ប្រធានា​ធិបតី​ Trump ​មាន​ប្រសាសន៍​ថា៖«យើង​នឹង​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ‍»។ ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​បាន​និយាយ​ទៀត​ថា លោក​នឹង​សុំ​ឲ្យ​អ្នក​ចរចា​ស្វះស្វែង​រក​លក្ខខណ្ឌថ្មី​​របស់​កិច្ច​ព្រម​ព្រៀង​នោះ។

លោក​ប្រធានា​ធិបតីអាមេរិក​ Donald Trump ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា លោក​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥ ​ដែល​ត្រូវ​បានចុះ​ហត្ថលេខា​ដោយ​លោក​ បារ៉ាក់ ​អូបាម៉ា ប្រធានាធិបតីកាន់​តំណែង​មុន​លោក ក៏ប៉ុន្តែ ​នឹង​ស្វះស្វែង​ចូលរួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ថ្មី។

ថ្លែង​ពីសួន​ច្បារ​ផ្កាកូលាប​នៅ​សេតវិមាន ​លោក​ប្រធានា​ធិបតី Trump បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀងអាកាស​ធាតុ​ក្រុង​ប៉ារីស​ហើយ​នឹង​ចាប់​ផ្តើម​ពិភាក្សា​ភ្លាមៗ​ ដើម្បី​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ឡើង​វិញ​ឬ​បង្កើត​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​ពន្ធ​ជន​ជាតិ​អាមេរិកាំង​មាន​ភាព​ប្រសើរ​ជាង​មុន។

លោក​ប្រធានា​ធិបតី​ Trump ​មាន​ប្រសាសន៍​ថា៖«យើង​នឹង​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ‍»។ ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​បាន​និយាយ​ទៀត​ថា លោក​នឹង​សុំ​ឲ្យ​អ្នក​ចរចា​ស្វះស្វែង​រក​លក្ខខណ្ឌថ្មីរបស់​កិច្ច​ព្រម​ព្រៀង​នោះ។

លោក​ប្រធានា​ធិបតី​Trumpបាន​ថ្លែងទៀត​ថា៖«​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​គ្រាន់​តែ​ជាឧទាហរណ៍​មួយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក‍។ នៅ​ថ្ងៃ​នេះ ​សហរដ្ឋ​អាមេរិក​នឹង​បញ្ឈប់​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​ដែល​មិន​តម្រូវ​ឲ្យ​អនុវត្ត​តាម​ទាំងអស់‍»។

ការសម្រេច​នេះកើត​មាន​ឡើង​បន្ទាប់​ពីការ​និយាយ​ស្មានៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ថាតើ​លោកប្រធានា​ធិប​តី Trumpនឹង​បំពេញ​ទៅ​តាម​ការ​សន្យា​របស់​ដើម្បី​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​ដែរ​ឬទេ។

កាល​ពី​ថ្ងៃ​ពុធ ​នៅ​ពិធីថត​រូប​មួយ​ជាមួយ​នាយករដ្ឋ​មន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phucដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ ​លោក​ប្រធានា​ធិបតី​Trumpបាន​និយាយ​ថា ​លោក​បាន​ឮពីមនុស្ស​ជាច្រើន​នៅ​ពេល​ដែលលោក​ពិចារ​ណា​ពីការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​នេះ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG