ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Donald Trump សន្ទនាតាម​ទូរស័ព្ទជាមួយ​លោក Putin


ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយ​ទូរស័ព្ទ​ជាមួយ​អ្នកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាល​ពី​ថ្ងៃសៅរ៍​ ទី២៨ មករា ២០១៧។

មន្ត្រី​ជាន់ខ្ពស់​នៃ​សេតវិមាននិយាយ​ថា ​លោក​ Donald Trump ​ប្រធានាធិបតី​ស.រ.អា. ​និង​លោក​ Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី​បាន​ពិភាក្សា​គ្នាកាលពី​ថ្ងៃសៅរ៍​តាម​ទូរស័ព្ទ។​ មន្ត្រី​នោះមិន​បាន​និយាយ​លម្អិត​អំពី​ការ​ពិភាក្សា​នោះទេ ​តែ​គេ​រំពឹង​ថា ​មេ​ដឹកនាំ​ទាំង​ពីរ​ពិភាក្សា​អំពី​អនាគត​ទណ្ឌកម្ម​របស់​ស.រ.អា.​ចំពោះ​ប្រទេស​រុស្ស៊ី​ ក្រោយពី​ប្រទេស​រុស្ស៊ី​ភ្ជាប់​ឧបទ្វីប ​Crimea ​ជាមួយ​រុស្ស៊ី​ កាលពី​ឆ្នាំ​២០១៤។

​កាលពី​ថ្ងៃសុក្រ​ លោក​ Trump ​មិន​បាន​បញ្ជាក់ការ​តាំងចិត្ត​ថា ​តើលោក​នឹង​ពិចារណា​ដក​ទណ្ឌកម្ម​នេះ​ឬ​យ៉ាងណា​ទេ។ ​លោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​ ចាំមើលសិន។​លោក​ថ្លែង​ដូច្នេះ​ក្រោយ​ពី​លោក​ជួប​ជាមួយ​លោកស្រី​ Theresa May នាយក​រដ្ឋមន្ត្រី​អង់គ្លេស។​

លោកស្រី ​Kellyanne ​Conway​ អ្នក​ជំនួយ​ការ​ជាន់ខ្ពស់​របស់​លោក​ Trump ​ និយាយ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍កាលពី​ថ្ងៃសុក្រ​ថា ​អំឡុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​នោះ​ លោក Trump និង​លោក​ Putin គ្រោង​ពិភាក្សា​អំពី​ទណ្ឌកម្ម។​ នោះជា​កិច្ច​សន្ទនា​របស់លោក​ Trump​ លើកទី​៣​នៃ​គម្រោង​កិច្ច​សន្ទនា​៥​លើក​ នៅ​ថ្ងៃសៅរ៍​ពិភាក្សា​ជា​មួយ​មេដឹកនាំ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក។​ ហើយ​នោះ​គឺជាកិច្ច​សន្ទនា​លោកទី​មួយ​រវាង​លោក ​Trump ​និង​លោក​ Putin ក្រោយពី​លោក ​Trump ​បាន​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃទី​២០ ខែ ​មករា។​ មេ​ដឹកនាំទាំង​ពីរ​និយាយ​ថា ​គេ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ធម្មតា៕

XS
SM
MD
LG