ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក ​ដូណាល់ ​ត្រាំ ​យល់​ព្រម​គាំទ្រ​តំបន់​សុវត្ថិភាព​ក្នុង​ប្រទេស​ស៊ីរី​និង​យេម៉ែន


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin នៅ​ក្នុង​ការិយាល័យ​របស់​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី ២៨ មករា ២០១៧។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin នៅ​ក្នុង​ការិយាល័យ​របស់​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី ២៨ មករា ២០១៧។

​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​និង​ព្រះមហាក្សត្រSalman bin Abd al-Aziz Al Saud ​នៃ​ប្រទេស​អារ៉ា​ប៊ី ​សាអូឌីត ​បានព្រម​ព្រៀង​គ្នា​គាំទ្រ​តំបន់​សុវត្ថិភាពនៅ​ក្នុង​ប្រទេស​ស៊ីរី​និង​យេម៉ែន។ មេដឹកនាំ​ទាំង២​បាន​សន្ទនាតាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បញ្ជាក់​ឡើង​វិញពីទំនាក់​ទំនង​ដ៏យូរ​អង្វែងរវាង​សហរដ្ឋ​អាមេរិក​និង​អារ៉ា​ប៊ី សាអូឌីត។

ពួក​លោក​ក៏​បាន​និយាយ​ដែរថា ​ពួក​លោក​នឹង​គាំទ្រ​អ្វី​ដែល​សេតវិមាន​បាន​ហៅ​ថា «គំនិត​ផ្សេង​ទៀត‍»ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ពី​ព្រោះ​តែ​សង្គ្រាម ​ហើយនឹងសារៈ​សំខាន់​នៃ​ការ​អនុវត្តន៏តឹងរ៉ឹងកិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​រឹះគន់​ថា ​ជា​កិច្ច​ព្រម​ព្រៀង​មិន​ល្អ។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ចំណាយ​ពេល​២​ថ្ងៃ​ចុងក្រោយ​និយាយ​ទូរស័ព្ទ​ជមួយ​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន។​ លោក​ប្រធានា​ធិបតី​ក៏​បាន​សន្ទនា​កាល​ពី​ថ្ងៃ​អា​ទិត្យ​ជាមួយ​ព្រះរាជ្យទាយាទ Mohammed bin Zayed ​នៃ​ប្រទេសអារ៉ាប់​រួម​ឬ United Arab Emirates និង​លោក Hwang Kyo-Ahn ​ប្រធានា​ធិបតី​ស្តីទី​នៃ​ប្រ​ទេស​កូរ៉េខាង​ត្បូង។

កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី Shinzo Abe ​នៃ​ប្រទេស​ជប៉ុន ​លោកស្រី​អធិការបរតី Angela Merkel ​នៃ​ប្រទេស​អាល្លឺម៉ង់ ​លោក​ប្រធានា​ធិបតី Francois Hollande ​នៃ​ប្រទេស​បារាំង​និង​លោក Malcolm Turnbull ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អូស្រ្តាលី។

ក្នុង​ការហៅ​ទូរស័ព្ទ​ដែល​គេ​រំពឹង​ទុក​យ៉ាង​ខ្លាំង​មួយ ​លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ​បាន​និយាយ​ជាមួយប្រធានា​ធិបតី Vladimir Putin ​នៃ​ប្រទេស​រុស្ស៊ី ​ដែល​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុងការ​ផ្តួល​រំលំ​ក្រុម​រដ្ឋ​ឥស្លាម​ហើយ​នឹង​ធ្វើ​ការ​ដើម្បី​សន្តិភាព​នៅ​ក្នុង​ប្រទេ​សស៊ីរី​និង​ទូទាំង​ពិភពលោក៕

XS
SM
MD
LG