វ៉ាស៊ីនតោន —
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបង្ហាញឲ្យឃើញពី បំណងចង់ជួបចរចាគ្នាជាថ្មីមែន តែគណបក្សទាំងពីរនៅមានគម្លាតឆ្ងាយពីគ្នា នៅឡើយក្នុងការឈានដល់កិច្ចព្រមព្រៀងគ្នានោះ។ ក្រុមអ្នកវិភាគខ្លះចង់ឃើញមេដឹកនាំគណបក្សទាំងពីរបន្ទន់ជំហររៀងខ្លួនដើម្បីទទួលយកការសម្របសម្រួលលើបញ្ហាយុត្តិធម៌និងកំណែទម្រង់ស្ថាប័នជាតិធំៗដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិព្យាយាមកេងយកចំណេញ ផលប្រយោជន៍នយោបាយរៀងៗខ្លួនពីការចរចាស្តីពីការជាប់គាំងនយោបាយ ចេញពីវិវាទនៃការបោះឆ្នោតសម្រាប់ពេលបច្ចុប្បន្ននិងសម្រាប់ពេលអនាគត។ គម្លាតដ៏ធំដែលមិនអាចមានកិច្ចព្រមព្រៀងជាមួយគ្នាគឺបញ្ហារកយុត្តិធម៌ឬការមិនស៊ើបអង្គេតភាពអំពីមិនប្រក្រតីនៃការបោះឆ្នោត ហើយនឹងរឿងកំណែទម្រង់ដែលមានន័យថាប្រទេសកម្ពុជាត្រូវរួមគ្នាកែទម្រង់ស្ថាប័នជាតិសំខាន់ៗឲ្យមានគុណភាព ឯករាជ្យ និងអព្យាក្រឹត។
ក្រុមអ្នកវិភាគបានអះអាងថា ការចរចាមិនបានជោគជ័យគឺកើតឡើងដោយសារ ការមិនទុកចិត្តគ្នា ការសង្ស័យគ្នា និងការមិនលះបង់ដើម្បីដាក់ផលប្រយោជន៍ ជាតិឲ្យធំជាងផលប្រយោជន៍គណបក្ស។
លោក ធន សារ៉ាយ នាយកអង្គការសិទ្ធិមនុស្សអាដហុកបានអះអាងថា៖ «អញ្ចឹងការរកដំណោះស្រាយជាមួយគ្នានេះប្រហែលជាអាចត្រូវការពេលវេលា ថែមទៀត មិនដឹងថាពេលណាបានអាចចប់ ព្រោះថាបញ្ហានេះវាជាឧបសគ្គ ដោយសារថា គណបក្សប្រជាជនកម្ពុជា (CPP) គេមិននិយាយទេអំពីបញ្ហាហ្នឹង រឿងបញ្ហាយុត្តិធម៌បោះឆ្នោតហ្នឹង គេមិនឲ្យមានការជជែកពិភាក្សាឡើងវិញទេ។ ហើយបញ្ហារឿងកំណែទម្រង់ឲ្យមានការជជែកគ្នាក៏ប៉ុន្តែយន្តការនៃការអនុម័តកំណែទម្រង់ទាំងអស់នោះស្ថិតនៅលើដៃគណបក្សកាន់អំណាចទាំងអស់»។
លោក ធន សារ៉ាយ បានអះអាងថា ដើម្បីផលប្រយោជន៍គណបក្ស ការទាញយកប្រជាប្រិយភាពឡើងវិញ និងការរក្សាអំណាចឲ្យបាននោះ ទំនងជាពិបាកសម្រាប់គណបក្សប្រជាជនក្នុងការកែទម្រង់ស្ថាប័នសំខាន់ៗមួយចំនួន។
«ដូចជាឧទារហរណ៍តុលាការ តើគាត់ព្រលែងឲ្យតុលាការហ្នឹងឯករាជ្យទេ? គ.ជ.ប. តើគាត់ហ៊ានព្រលែងឲ្យឯករាជ្យទេ? ដំណើរការបោះឆ្នោតហ្នឹងអាចឲ្យមានតម្លាភាពខ្លាំងក្លាទេ? ប្រព័ន្ធសារព័ត៌មាន តើគាត់ហ៊ានបើកឲ្យទូលាយមានសេរីភាពពិតប្រាកដបានទេ? មកដល់ពេលនេះ វិទ្យុ ទូរទស្សន៍ទាំងឡាយនៅក្នុង កណ្តាប់ដៃគណបក្សកាន់អំណាច តើគាត់ហ៊ានបើកឲ្យមានបញ្ហាជជែកដេញ ដោលគ្នាឲ្យបានទូលំទូលាយទេ។ ហើយការមានមតិយោបល់នៅក្នុងសភាហ្នឹងតើអាចយកមកចាក់ផ្សាយនៅក្នុងវិទ្យុ ទូរទស្សន៍ហ្នឹងឲ្យបានត្រឹមត្រូវទេ? ហើយតើគណបក្សប្រឆាំងអាចមានលទ្ធភាពបង្កើតទូរទស្សន៍ខ្លួនឯង ហើយអង្គការសង្គមស៊ីវិលមានឯករាជ្យហ្នឹងតើអាចធ្វើបានទេ? ទាំងអស់នេះសុទ្ធតែជារឿង ដែលយើងមានការសង្ស័យថាមិនអាចទៅរួច»។
លោក អ៊ូ វីរៈ នាយកមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋ ទូទៅចង់ឃើញកំណែទម្រង់ដោយមិនចង់ដាក់ទោសអ្នកនេះឬខឹងសម្បារអ្នកណានោះទេ គឺពួកគេត្រូវការកំណែទម្រង់ដ៏ពិត។
«ប្រសិនបើមានកំណែទម្រង់ដែលមិនឈានដល់ការបែងចែកគ្នាជាសត្រូវនោះ រឿងហ្នឹង វាអាចធ្វើឲ្យមានស្ថិរភាពផងហើយវាមានផលប្រយោជន៍ជាតិទៅអនាគតផង។ តែនៅពេលបច្ចុប្បន្ននេះបញ្ហាកំណែទម្រង់ហ្នឹងនៅត្រង់ថាគេអត់ជឿការសន្យាររបស់គណបក្សប្រជាជនព្រោះគណបក្សប្រជាជនធ្លាប់សន្យាច្រើនឆ្នាំ ច្រើនទសវត្សរ៍មកហើយៗ អញ្ចឹងបើសិនជាគណបក្សប្រជាជនទាមទារការទុកចិត្តបានទាល់តែគណបក្សប្រជាជនចាប់ផ្តើមហ៊ានអារកាត់ធ្វើការកំណែទម្រង់សំខាន់ៗមួយចំនួនដែលត្រូវតែធ្វើនៅពេលបច្ចុប្បន្ននេះ។ បើសិនជាអត់ទេពិបាកបន្តិចហើយ»។
គណបក្សជំទាស់របស់លោកសម រង្ស៉ី និងលោក កឹម សុខា បានច្រានចោលលទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា ហើយទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើភាពមិនប្រក្រតីដែលក្រុមមេដឹកនាំគណបក្សជំទាស់បានអះអាងថា ភាពមិនប្រក្រតីនេះបានផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតដែលពួកគេអះអាងថាគេបានឈ្នះ។ សមាជិកសភា៥៥រូបរបស់គណបក្សជំទាស់ធ្វើពហិការមិនចូលរួមស្បថចូលកាន់មុខតំណែងដើម្បីបំពេញភាពស្របច្បាប់របស់រដ្ឋាភិបាលនិងសភានៅឡើយទេ ដោយសារតែគណបក្សប្រជាជនកម្ពុជាមិនព្រមទទួលយកការស៊ើបអង្កេតដោយស្ថាប័នឯករាជ្យលើលទ្ធផលបោះឆ្នោត។តែគណបក្សប្រជាជនកម្ពុជាដែលឈ្នះបាន៦៨អាសនៈក្នុងចំណោម១២៣អាសនៈនោះ បានបង្កើតរដ្ឋាភិបាលម្នាក់ឯងដោយមិនចាំការចូលរួមពីគណបក្សជំទាស់ដែលនៅតែបន្តតវ៉ានោះឡើយ។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា គណបក្សប្រជាជននៅបើកទ្វារចំហ តែការចរចាអំពីរឿងសភាអាចធ្វើទៅបាន ទាល់តែសមាជិកសភាគណបក្សសង្គ្រោះជាតិស្បថចូលកាន់តំណែងសិន។
«បើសិនជានិយាយអំពីរឿងរដ្ឋសភា សមាជិកសភា៥៥នាក់ដែលជាប់ឆ្នោតទៅចូលធ្វើពិធីស្បថសច្ចាប្រណិធានដើម្បីបំពេញលក្ខខណ្ឌដែលមានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ»។
លោកថ្លែងថា ការចរចាត្រូវធ្វើឡើងដោយថ្នាក់ដឹកនាំកំពូលនៃគណបក្ស។ មន្ត្រីថ្នាក់ក្រោមរបស់បក្សមិនអាចចរចាដោះស្រាយបញ្ហាជាប់គាំងនេះបានទេ។
ប្រទេសមួយចំនួនទោះជាទទួលស្គាល់ការបោះឆ្នោតក្តីក៏នៅតែជំរុញឲ្យមេដឹកនាំគណបក្សទាំងពីរដោះស្រាយបញ្ហាភាពមិនប្រក្រតីដោយសន្តិវិធីនិងយុត្តិធម៌។ គណបក្សទាំងពីរគ្រោងនឹងជួបគ្នាជាថ្មីទៀតក្រោយពេលដែលខកខានមិនអាចឈានដល់កិច្ចព្រមព្រៀងពីរលើកចាប់តាំងក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតមក។
លោក អ៊ូ វីរៈបានអះអាងថា គណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិត្រូវតែ បន្តជួបគ្នាទោះជាមិនទាន់ត្រូវគ្នាក៏ដោយ។ លោកថា នេះជាជំហ៊ានដ៏ល្អបំផុត ហើយថា បើគណបក្សជំទាស់មិនមានលក្ខខណ្ឌច្រើន ហើយគណបក្សប្រជាជនដូចជាបន្ទន់ឥរិយាបទដែរនោះ អាចនឹងមានការជួបគ្នានិងព្រមព្រៀងគ្នា។
«តែសំណួរសួរថា តើការជួបគ្នាហ្នឹងនឹងឈានទៅដល់ការយល់ព្រមមួយដែលវា ច្បាស់លាស់ ហើយការយល់ព្រមហ្នឹងឈានទៅដល់អ្វីជាដុំកំភួនឬអត់។ រឿងហ្នឹងជាការព្រួយបារម្ភរបស់ខ្ញុំមួយ។ រឿងជួបនិងការយល់ព្រមប្រហែលជាកើតមាន តែខ្លឹមសារនៃការព្រមព្រៀងនោះ វាច្រើនតែជាលក្ខណៈស្មារតី ទូលំទូលាយ មិនមានអីលម្អិត។ អញ្ចឹងបានន័យថា ព្រមព្រៀងហ្នឹងទោះបីជាព្រមព្រៀងក៏មិនលម្អិត។ ហើយបើមិនលម្អិត នៅពេលជជែកគ្នាលម្អិតអាចធ្វើឲ្យ មានការខុសផ្ទុយគ្នាទៀត។ បើផ្ទុយគ្នាទៀតបានន័យថា ឈប់ព្រមព្រៀងគ្នាវិញ ហើយបើឈប់ព្រមព្រៀងគ្នាវិញ វាអាចឈានទៅដល់ការមិនចុះសំរុងគ្នាដដែល ហើយអាចត្រឡប់មកដូចដើមដដែល»។
ចំណែកលោក ធន សារ៉ាយ វិញបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិហាក់ដូចជាសុខចិត្តបន្ទន់ឥរិយាបទ ហើយគណបក្សប្រជាជនកម្ពុជាគួរត្រូវគិតអំពីរឿងនេះដែររវាងយុត្តិធម៌នឹងបញ្ហាកែទម្រង់។
«បើសិនមិនដោះស្រាយបញ្ហាយុត្តិធម៌ទេ គួរឲ្យមានគម្រោងផែនការជាក់លាក់ មួយឲ្យមានតួនាទីរបស់គណបក្សប្រឆាំងនៅក្នុងសភាហ្នឹងឲ្យបានច្បាស់លាស់ ទៅដើម្បីឲ្យមានប្រព័ន្ធតុល្យភាពអំណាចហ្នឹង ដើម្បីឲ្យគណបក្សប្រឆាំងហ្នឹង លោកមានលទ្ធភាពក្នុងការជួយត្រួតពិនិត្យនូវការធ្វើកំណែទម្រង់ដូចជាការ សម្រេចចិត្តនៃការគ្រប់គ្រងទាំងឡាយដែលសម្រេចឡើងដោយរដ្ឋាភិបាលក្នុង ការគ្រប់គ្រងរដ្ឋឬដឹកនាំប្រទេស។ នេះហើយជាចំណុចសំខាន់ដែលជានិន្នាការថ្មី ដែលជំរុញឲ្យឈានទៅរកការស្រុះស្រួលគ្នាមួយ»។
លោក ធន សារាយ បានអះអាងទៀតថា គណបក្សទាំងពីរត្រូវបង្ហាញភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។ ដោយឡែកគណបក្សកាន់អំណាចត្រូវបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហា និងកែទម្រង់ពិតប្រាកដគឺមិនមែនដើម្បីឲ្យខ្លួនឯងអាចនៅកាន់អំណាចជារៀងរហូតនោះទេ តែដើម្បីការកែទម្រង់ ការគ្រប់គ្រងប្រទេសឲ្យកាន់តែល្អ។ លោក ធន សារាយបានអះអាងថា គណបក្សមួយ បុគ្គលមួយក្រុម មិនអាចធ្វើឲ្យមានលំនឹងដល់ប្រទេសបានទេ ហើយពលរដ្ឋកម្ពុជាក៏មិនត្រូវការការគ្រប់គ្រងរបៀបនេះដែរ។
«ប្រទេសកម្ពុជាមិនមែនត្រូវការស្ថិរភាពមួយដែលរណបតែបុគ្គល ហើយបុគ្គលមិនមែនជាអមតៈទេ។ អញ្ចឹងយើងមិនអាចមានស្ថិរភាពជាប់លាប់បានទេប្រសិនបើយើងរណបទៅបុគ្គលនិងក្រុមបុគ្គល។ នេះហើយជាចំណុចសំខាន់ដែល យើងត្រូវពិចារណាទាំងអស់គ្នាថា តើយើងគួរកសាងប្រទេសយើងឲ្យខ្លាំងក្លាចាប់ពីឥឡូវនេះទៅឬមួយក៏យ៉ាងណា? យើងនៅតែទុកឲ្យស្ថាប័នជាតិហ្នឹងនៅតែរណបបុគ្គល នៅតែរយីករយៀក មិនឯករាជ្យតទៅទៀតឬមួយក៏យ៉ាងម៉េច។ នេះហើយ ដែលជាបញ្ហាសំខាន់។ ខ្ញុំថាគួរតែអ្នកនយោបាយនាំគ្នាផ្តោតយកចិត្តទុកដាក់ទៅលើឧត្តមប្រយោជន៍ជាតិជាធំ»។
គណបក្សជំទាស់បានធ្វើបាតុកម្មដាក់ញត្តិទាមទារដល់មេដឹកនាំពិភពលោករួម ទាំងលោកប្រធានាធិបតីយសហរដ្ឋអាមេរិក ប៉ារ៉ាក់ អូបាម៉ា និងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង១៨ដើម្បីជួយដោះស្រាយបញ្ហាជាប់គាំងនយោបាយខ្មែរក្រោយការបោះឆ្នោត ហើយក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យដាក់សម្ពាធទាំងនយោបាយនិងសេដ្ឋកិច្ចនិងកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីនិងធ្វើកិច្ចការជាមួយនឹងរដ្ឋាភិបាលថ្មីដែលគណបក្សជំទាស់ចាត់ទុកថាជារដ្ឋាភិបាលមិនស្របច្បាប់៕