គណបក្សសង្គ្រោះជាតិចង់ឲ្យដូរមេដឹកនាំគណៈកម្មធិការបោះឆ្នោត
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៏នេះបានទាមទារឲ្យមានអាជ្ញាកណ្តាលឯករាជ្យមួយដើម្បីសម្រេចសេចក្តីក្នុងការចរចារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាក្នុងគោលបំណងបញ្ចប់ភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត។ ថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនគ្រោងនិងជួបចរចាសារជាថ្មីនៅដើមខែក្រោយនេះបើពុំមានអ្វីប្រែប្រួល។ លោកហេង រស្មីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕