ភ្នំពេញ៖ សមាជិករដ្ឋសភាចំនួន៦៨រូបខាងគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជាកញ្ចប់តែងតាំងប្រធានរដ្ឋសភា អនុប្រធានទី១ និងអនុប្រធានទី២នៃរដ្ឋសភា គណៈកម្មការជំនាញទាំង៩នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយ ដោយប្រើពេលវេលាមិនដល់មួយម៉ោងផង។
ការបោះឆ្នោតជាកញ្ចប់នេះបានធ្វើឡើងដោយលើកដៃមិនមានសមាជិកណាម្នាក់ជំទាស់ទេ គឺបានបោះឆ្នោតសំឡេងគាំទ្រ៦៨ទល់និង៦៨សំឡេងនៃចំនួនកូរ៉ុមរបស់សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមប្រជុំនៅព្រឹកថ្ងៃអង្គារ៍នេះ។
គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានធ្វើពហិការមិនចូលសម័យប្រជុំនៃរដ្ឋសភានេះទេ។
ក្រោយពីបានបោះឆ្នោតជាកញ្ចប់ គេមមិនឃើញមានអ្វីផ្លាស់ប្តូរទេ គឺសមាសភាពថា្នក់ដឹកនាំនៃរដ្ឋសភាអាណត្តិទី៥ដូចគ្នានឹងអាណត្តិទី៤ដែរ។
លោកហេង សំរិនត្រូវបានតែងតាំងជាប្រធានរដ្ឋសភា លោក ងួន ញ៉ិល អនុប្រធានទីមួយ ចំណែកលោកស្រីឃួន សុដារីត្រូវបានតែងតាំងជាអនុប្រធានទី២ ហើយគណៈកម្មការជំនាញទាំង៩បានកាន់កាប់ដោយគណបក្សប្រជាជនដដែល។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបានបោះឆ្នោតជាកញ្ចប់តែងតាំងជានាយករដ្ឋមន្ត្រីអាណត្តិទី៥នេះ បើទោះបីមានការរិះគន់ពីគណបក្សសង្គ្រោះជាតិថា លទ្ធផលនៃការបោះឆ្នោតនេះបានដោយការលួចបន្លំយ៉ាងណាក៏ដោយ។
ក្រោយពីបានតែងតាំងជានាយករដ្ឋមន្ត្រីប្រមាណ១០នាទីប៉ុណ្ណោះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបានព្រមានប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងទាក់ទិននឹងអត្ថាធិប្បាយអំពីការបើកសម័យប្រជុំសភាដំបូងកាលពីថ្ងៃច័ន្ទ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯមន្ទីររដ្ឋសភាជាលើកដំបូងក្រោយពីការកាន់អំណាចសារជាថ្មីទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានដោយមិនចំឈ្មោះថា លោកក៏ចង់ដឹងដែរថា គេចោទខុសច្បាប់ ទាំងព្រះមហាក្សត្រ ទាំងសំឡេងភាគច្រើនដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញនោះថា តើអ្នកចោទហ្នឹងជាអ្វី?។ លោកចោទជាសំណួរថា៖ «គេចង់បង្កើតរដ្ឋឯករាជ្យឬក៏យ៉ាងណា»។
លោកមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិទៅប្រកាសនៅឯខេត្តសៀមរាបថា មានសមាជិកខ្លួនជាប់ឆ្នោតរហូតដល់៦៣រូបនេះជាបញ្ហាផ្លូវច្បាប់។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកហ៊ុន សែនបានអះអាងថា គណបក្សប្រជាជន នៅតែបើកទ្វារឲ្យមានការចរចាជាមួយគណបក្សសង្គ្រោះជាតិ។
លោកនិយាយថា៖ «មុនហ្នឹងចរចា ត្រូវនិយាយអំពីបញ្ហាត្រូវតែចូលស្បថសិន។ ហើយទ្វារព្រះបរមរាជវាំងចំហជានិច្ចដើម្បីរង់ចាំអ្នកចូលទៅស្បថ ម្នាក់ ពីរនាក់ឬទាំង៥៥នាក់ចូលទៅស្បថ ប៉ុន្តែមិនមែន៦៣នាក់ទេ។ សូមប្រាប់ឲ្យច្បាស់។៦៣នាក់គឺខុសហើយ»។
គណបក្សសង្គ្រោះជាតិបានហៅការបើកសម័យប្រជុំលើកដំបូងក្រោមព្រះរាជាធិបតីភាពពីព្រះមហាក្សត្រថា បានរំលោភរដ្ឋធម្មនុញ្ញ ហើយសភាដែលបានកើតចេញនោះជាសភាឯកបក្ស មិនមែនតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរទាំងមូលនោះ នឹងនាំប្រទេសកម្ពុជាទៅកាន់របបផ្តាច់ការ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកមិនមានការព្រួយបារម្មណ៍អំពីការព្រមានពីលោកហ៊ុន សែនទេ។ តែផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិនឹងរៀបចំធ្វើមហាបាតុកម្មសារជាថ្មីទៀតដើម្បីទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។
លោកនិយាយថា៖ «រៀបចំមហាបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ នៅតាមបណ្តាខេត្ត ចលនាមហាជន ប្រមូលមេដៃដើម្បីថ្វាយព្រះមហាក្សត្រ សម្តែងនូវការមិនពេញចិត្តចំពោះទង្វើទាំងឡាយដែលខុសច្បាប់ ទង្វើដែលធ្វើឲ្យបែកបាក់ ដែលធ្វើឲ្យគ្មានការឯកភាពជាតិ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានបញ្ជាក់ថា ការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាការចាប់ផ្តើមទៅរកការបង្ក្រាប ដូចកាលពីលោកកាន់អំណាចក្នុងអាណត្តិមុនៗ។
លោកនិយាយថា៖ «យល់ថា បើសិនវិធានការអញ្ចឹងៗច្រើនឆ្នាំតទៅទៀតគឺទៅជាផ្តាច់ការ ហើយយើងជួបប្រទះដែរហើយធ្លាប់គោលនយោបាយបែបហ្នឹងដែរ។ ហើយមួយទៀត បើនិយាយទៅ អ្នកដដែលធ្លាប់ដែលគ្រប់គ្រងដដែលពីមុនមកច្រើនឆ្នាំផង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងសមាជិករដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា ក្រោយពីបានបោះឆ្នោតជាកញ្ចប់នៅរសៀលថ្ងៃអង្គារនេះ នឹងធ្វើពិធីសច្ចាប្រណិធាននៅព្រះបរមរាជវាំង៕