ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​មនុស្សធម៌​ត្រូវ​បាន​ចែកចាយ​នៅ​តាម​តំបន់​រងគ្រោះ​នៅ​ឥណ្ឌូនេស៊ី


មន្រ្តីប៉ូលិសការពារជំនួយស្បៀងអាហារ ដែលនឹងត្រូវយកទៅចែកជូនជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅ​​ក្រុង Palu កោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូនេស៊ី។
មន្រ្តីប៉ូលិសការពារជំនួយស្បៀងអាហារ ដែលនឹងត្រូវយកទៅចែកជូនជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅ​​ក្រុង Palu កោះស៊ូឡាវេស៊ី ប្រទេសឥណ្ឌូនេស៊ី។

VOA ថា​ អ្នក​ផ្លាស់ទីលំនៅ​ក្នុង​ក្រុង​ចែក​ចេញ​ជា​ពីរ​ក្រុម។ មួយ​ក្រុម​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជំនួយ​មនុស្សធម៌​ ហើយ​ចំពោះ​អ្នក​ដែល​មិន​ចង់​បែក​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ ​នោះ​ពួកគេ​អាច​ស្នាក់​នៅ​ជាមួយគ្នា​នៅ​ក្នុង​ភូមិ។ ហើយ​ក្រុម​មួយ​ទៀត​គឺ ​អ្នក​ដែល​មិន​បាន​ទទួល​ជំនួយ​គ្រប់គ្រាន់។

គ្រោះមហន្តរាយទ្វេដង​នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី​កំពុង​ចាប់ផ្តើម​លេចឡើង​នៅ​ពេលក្រុម​ជួយសង្គ្រោះ​មក​ដល់​ និង​បាន​ទៅ​ជួយ​សង្គ្រោះ​នៅ​តាម​តំបន់​ឆ្ងាយ​ដាច់​ស្រយាល នានា​អស់​រយៈពេល​៥ថ្ងៃ​ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ ដែល​មាន​កម្លាំង៧,៥វ៉ិចទ័រ និង​រលក​ស៊ូណាមី​បាន​បំផ្លិចបំផ្លាញ​តំបន់​ឆ្នេរសមុទ្រ​នៃ​ខេត្ត Sulawesi ភាគកណ្តាល។

ការ​បន្ត​កង្វះ​ស្បៀងអាហារ​ ទឹកស្អាត​ ប្រេង​ និង​ថ្នាំពេទ្យ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចាក​ចេញពី​តំបន់​ដែល​ទទួល​រងគ្រោះ​នានា​ ខណៈ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​បង្ហាញ​ក្តីបារម្ភ​អំពី

លទ្ធផល​នៃ​ការ​ចាកចេញ​ទាំងនេះ​រួម​ទាំង​កុមារ​រាប់​ពាន់​នាក់​ផង​ដែរ។ មាន​សេចក្តី​រាយការណ៍​ថា ​អំពើ​លួច​ប្លន់​បាន​កើតឡើង​នា​ពេលថ្មីៗ​នេះ​ផងដែរ។
ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី​កាល​ពីថ្ងៃអង្គារ​បាន​ប្រកាស​ថា ​ចំនួន​មនុស្ស​សា្លប់​បាន​កើន​ឡើង​ដល់១២៣៤នាក់។ មនុស្ស​ចំនួន៥ម៉ឺនាក់​ត្រូវ​បាន​រាយការណ៍​ថា​ បាន​បាត់បង់​ទីលំនៅ​ ហើយ​រដ្ឋាភិបាល​បាន​ប្រកាស​ថា មនុស្ស​ចំនួន១លាន៥សែននាក់​បាន​ទទួល​រង​ប៉ះពាល់​ដោយសារ​គ្រោះមហន្តរាយ​នេះ។​
លោកStanley Widianto អ្នកសារព័ត៌មាន​ដែល​រាយការណ៍​ពីក្រុង Paluបាន​ប្រាប់

VOA ថា​ អ្នក​ផ្លាស់ទីលំនៅ​ក្នុង​ក្រុង​ចែក​ចេញ​ជា​ពីរ​ក្រុម។ មួយ​ក្រុម​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជំនួយ​មនុស្សធម៌​ ហើយ​ចំពោះ​អ្នក​ដែល​មិន​ចង់​បែក​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ ​នោះ​ពួកគេ​អាច​ស្នាក់​នៅ​ជាមួយគ្នា​នៅ​ក្នុង​ភូមិ។ ហើយ​ក្រុម​មួយ​ទៀត​គឺ ​អ្នក​ដែល​មិន​បាន​ទទួល​ជំនួយ​គ្រប់គ្រាន់។

អ្នក​រស់រាន​មានជីវិត​រាប់​ពាន់​នាក់​ត្រូវ​ដេក​នៅ​តាម​ទីវាល។ នាង Iris Van Deinse អ្នក​នាំ​ពាក្យ​របស់​សហព័ន្ធ​កាកបាទក្រហម ​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ ​ដែល​ស្ថិត​នៅ ក្រុង Paluបាន​ប្រាប់ VOA ថា​ គេ​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​នានា​ដូច​ជា​តំបន់ Donggalaនិង​តំបន់ Sigi ប៉ុន្តែ​ដើមឈើ​ជាច្រើន​នៅ​តែ​បិទ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ដែល​ប៉ះពាល់​ផ្សេងៗ​ទៀត៕

XS
SM
MD
LG