ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​មាន​កិច្ចព្រមព្រៀង​ដោះស្រាយ​ជម្លោះ​ ប្រទេស​ចិន​បង្កើន​ការ​គ្រប់គ្រង​របស់​ខ្លួន នៅ​លើ​ជម្លោះ​សមុទ្រ​នៅ​តំបន់​អាស៊ី


កងទ័ព​ជើង​ទឹក​ចិន​ឈរ​នៅ​ពី​មុខ​នាវា Daqing នៅ​ក្នុង​ក្រុង San Diego កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។
កងទ័ព​ជើង​ទឹក​ចិន​ឈរ​នៅ​ពី​មុខ​នាវា Daqing នៅ​ក្នុង​ក្រុង San Diego កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។

វិធានការណ៍​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ដាក់​ការគ្រប់គ្រង​ដែន​អាកាស​នៅ​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ ដល់​បណ្តា​ប្រទេស​នានា​ដែល​បាន​យល់​ព្រម​កាល​ពី​ខែ​មុន​ថា ​នឹង​រួមគ្នា​ដោះស្រាយ​តាម​រយៈវីធី​សាស្ត្រ​ការទូត​ផ្សេងៗ។ ស្ថានីយ៍​ទូរទស្សន៍​គ្រប់​គ្រង​ដោយ​រដ្ឋ​ក្នុង​ប្រទេស​ចិន និង​សារពត៌មាន​ជា​ភាសាអង់គ្លេស​មួយ​ កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា​ ក្រុមយោធា​ចិន​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ផលិត​ក្នុង​ស្រុក J-11B នៅ​លើកោះ Woody នៃ​ប្រជុំ​កោះ​ប៉ារ៉ាសែល។

ការ​សង់​ទីតាំង​ផ្ទុក​យន្ត​ហោះ​នៅលើ​ប្រជុំ​កោះ​នេះ​ អាច​បង្កើន​ការ​គ្រប់គ្រង​របស់​ចិន​កាន់​តែ​ខ្លាំង​នៅ​លើដែន​សមុទ្រ​នេះ​ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ទូរទស្សន៍​ដែល​បាន​ដក​ស្រង់​សម្តី​របស់​អ្នក​ជំនាញ​យោធា​ចិន​ម្នាក់។ អ្នក​ជំនាញ​រូប​នោះ​បាន​ថ្លែង​នៅ​ពេល​នោះ​ចិន​អាច​ស្ទាក់​ចាប់​យន្តហោះ​ចម្បាំង​របស់​បរទេស​បាន។រដ្ឋាភិ​បាល​ប្រទេស៥ផ្សេង​ទៀត​ ដែល​សុទ្ធ​តែ​មាន​កម្លាំង​យោធា​ខ្សោយ​ជាងចិន​ បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុងប៉េងកាំង​ ដែល​បាន​ទាមទារ៩០ភាគរយ​នៃ​ផ្ទៃសមុទ្រ​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រការ៉េ​ ដែល​ជា​កន្លែង​សម្បូរ​ត្រី អំណោយ​ផល​សម្រាប់​ការ​ដឹក​ជញ្ចូន​ និង​សម្បូរ​ទៅ​ដោយ​ឥន្ធនៈផូស៊ីល​នៅ​បាត​សមុទ្រ។

ក្រុម​អ្នក​វិភាគ​ជឿ​ជាក់​ថា​ការ​ដាក់​ពង្រាយ​យន្ត​ហោះចម្បាំង​របស់​ចិន​ នឹង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទៅ​ដល់​ភាគី​ទាមទារ​ផ្សេង​ទៀត​ ព្រម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ដែល​ជា​ប្រទេស​មាន​អំណាច​សព្វាវុធ​ខ្លាំង​ជាងចិន​ ហើយ​ដែល​បាន​ស្នើ​ឲ្យ​រក្សា​សមុទ្រ​នេះ​សម្រាប់​គ្រប់​ភាគី​ទាំង​អស់។ ប៉ុន្តែ​ចិន​និង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​ស៊ាំ​នឹង​ការ​ធ្វើសមយុទ្ធ​ដែន​សមុទ្រ​របស់​ចិន និង​ប្រទេស​ដែល​ទទួល​បាន​ជំនួយ​សេដ្ឋកិច្ច​ពី​ចិន​ ត្រូវ​គេ​រំពឹង​ថា​នៅ​តែរក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ចិន​ដដែល៕

XS
SM
MD
LG