ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់


ផែន​ទី​ខេត្ត​ Zabul ដែល​ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង។
ផែន​ទី​ខេត្ត​ Zabul ដែល​ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង។

​មាន​សេចក្តី​រាយការណ៍​ថា ពួក​បះបោរ​តាលីបាន​ បាន​សម្លាប់​កងទ័ព​រដ្ឋាភិបាល​ជាង​៦៥​នាក់​ហើយ​បាន​រុល​ទៅ​មុខ​នៅ​ក្នុងការ​វាយ​ប្រហារកាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​នេះ។

​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ទីក្រុង ​Farah ​ភាគ​ខាង​លិច​និង​ខេត្ត​ Zabul ​ភាគ​ខាង​ត្បូង​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​ពួក​បះបោរ​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​សន្តិសុខ​ជួរមុខ​នៅ​ក្នុង​តំបន់​ទាំង​នោះ។

​ប្រភព​សន្តិសុខ​មួយ​បាន​បញ្ជាក់​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ពួក​បះបោរ​បាន​វាយ​សង្ក្រប់​កាល​ពី​ពេល​យប់​ទៅ​លើ​ស្រុក ​Arghadab ​នៃ​ខេត្ត ​Zabul ​ដោយ​បាន​សម្លាប់​ប៉ូលិស​២២​នាក់​និង​ធ្វើ​ឲ្យ​របួស​១២​នាក់​ផ្សេង​ទៀត។​ ប្រភព​នោះ​បាន​បន្ថែម​ទៀត​ថា ​ពួក​ឧទ្ទាម​ក៏​បាន​កាន់​កាប់​ប៉ុស្តិ៍​សន្តិសុខ​ចំនួន​៣​ប៉ុន្តែ ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទៀត​ទេ។

លោក ​Rehmatullah ​អភិបាល​ខេត្ត​រង​បាន​បញ្ជាក់​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ស្រុក​នោះ ​ហើយ​លោក​បាន​និយាយ​ទៀត​ថា ​កងទ័ព​អាហ្វហ្គានីស្ថាន​បាន​ចាប់​ផ្តើម​វាយ​បក​វិញ​ដើម្បី​រុញ​ពួកឧទ្ទាម​ឲ្យ​ត្រឡប់​ក្រោយ​វិញ។

ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយឡែក​មួយ ក្រសួង​ការ​ពារ​ប្រទេសអាហ្វហ្គានីស្ថាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍​ពួក​បះបោរ​បាន​វាយ​ប្រហារ​ទៅលើ​ទីស្នាក់​ការ​របស់​ក្រុង​ Farah​ ក្នុង​ការ​ខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​កាន់​កាប់​ទីក្រុង​នោះ។ ក្រសួង​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​បាន​ធ្វើ​ឲ្យ​កងទ័ព​រដ្ឋាភិបាល​១៦​នាក់​ស្លាប់​ហើយ​នឹង​ជាច្រើន​នាក់​ទៀត​រងរបួស​ខណៈ​ដែល​ពួក​តាលីបាន​៤៥​នាក់​បាន​ស្លាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG