ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ស្បៀង​អាហារ​ពិភពលោក ព្រមាន​ពី​ការរាតត្បាត​នៃ​ការអត់​ឃ្លាន ពេល​ទទួល​រង្វាន់​ណូបែល​សន្តិភាព


នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ​លោក David Beasley ទទួល​រង្វាន់​ណូបែល​សន្តិភាព​នៅ​ទីក្រុងរ៉ូម ប្រទេស​អ៊ីតាលី នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ​លោក David Beasley ទទួល​រង្វាន់​ណូបែល​សន្តិភាព​នៅ​ទីក្រុងរ៉ូម ប្រទេស​អ៊ីតាលី នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។

ប្រធាន​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោករបស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា មនុស្ស​២៧០​លាន​នាក់ ​ប្រឈម​ការអត់​ឃ្លាន​នៅ​ជុំវិញ​ពិភពលោក។ លោក David Beasley នាយក​ប្រតិបត្តិ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅឯ​ពិធី​មួយដែល​បាន​ធ្វើ​ឡើង​តាម​អនឡាញនៅពេល​ដែល​លោក​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ ឆ្នាំ​២០២០​ តាងនាម​ឲ្យ​អង្គការ​នេះ។

លោក Beasley បាន​ថ្លែង​ថា «រង្វាន់​ណូបែល​សន្តិភាព​នេះ មាន​លើស​ពី​ការ​អរគុណ​ទៅ​ទៀត។ វាជា​ការអំពាវនាវ​ឲ្យ​ធ្វើ​សកម្មភាព។ ពីព្រោះ​តែ​សង្គ្រាម​ជា​ច្រើន ការប្រែប្រួល​អាកាសធាតុ ការរាលដាល​នៃការប្រើ​ប្រាស់​ការអត់ឃ្លាន​ជា​អាវុធ​នយោបាយនិង​យោធា និង​ការរាតត្បាត​នៃ​បញ្ហា​សុខភាព​សាកល​លោក​ ដែល​បាន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង មនុស្ស២៧០​លាន​នាក់​ កំពុង​ឆ្ពោះ​ទៅកាន់​ការ​អត់ឃ្លាន»។ លោក​ក៏​បាន​និយាយ​ដែរ​ថា «ក្នុង​ចំណោម​មនុស្ស​២៧០​លាន​នាក់​នោះ មនុស្ស​៣០​លាន​នាក់ ពឹង​ផ្អែក​លើ​យើង​១០០​ភាគរយ ​ដើម្បី​រស់​រាន​មាន​ជីវិត»។

ពិធី​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ជា​ប្រពៃ​ណី​ធ្វើ​នៅ​ទីក្រុង​អូស្លូ តែ​ឆ្នាំនេះ លោក Beasley ទទួល​រង្វាន់​នេះ​នៅ​ទីក្រុង Rome ដែល​ជាទីស្នាក់ការ​ធំ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក​។ លោក​បាន​និយាយ​ថា ពិភពលោក​មាន​ទ្រព្យ​សម្បត្តិ​និង​ធនធាន​ដើម្បី​ដោះ ស្រាយ​ភាព​អត់​ឃ្លាន​ក្នុងពិភពលោក៕

XS
SM
MD
LG