ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០២០


រូបឯកសារ៖ ជំនួយស្បៀងអាហាររបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានចែកចាយនៅតំបន់ Pissila ប្រទេស Burkina Faso នៃទ្វីបអាហ្វ្រិកខាងលិច កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ជំនួយស្បៀងអាហាររបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានចែកចាយនៅតំបន់ Pissila ប្រទេស Burkina Faso នៃទ្វីបអាហ្វ្រិកខាងលិច កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព ​ឆ្នាំ ​២០២០ ​សម្រាប់ការខំប្រឹងប្រែង​របស់​ខ្លួន ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការអត់​ឃ្លាន។

លោក Berit Reiss-Anderson ប្រធាន​គណៈកម្មាធិការ​ណូបែល​ន័រវ៉េ បាន​ថ្លែង​ថា អង្គការ​ស្បៀង​អាហារ​ពិភពលោក បាន​ទទួល​រង្វាន់​ណូបែល៖ ​«សម្រាប់​ការខំប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការអត់ឃ្លាន ​និងការរួម​វិភាគទាន​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​នានា ​ដែល​មាន​ជម្លោះ​ ហើយ​និងសកម្មភាព​ធ្វើ​ជាកម្លាំង​រុញច្រាន​ ក្នុង​ការខំប្រឹងប្រែង​ដើម្បី​រារាំង​ការប្រើ​ការអត់​ឃ្លាន​ធ្វើ​ជាអាវុធ​សម្រាប់​សង្គ្រាម​និង​ជម្លោះ»។

រង្វាន់​សន្តិភាព​ជា​រង្វាន់​ណូបែល​លើក​ទី ៦ ​ដែល​បាន​ផ្តល់​ជូន​នៅសប្តាហ៍​នេះ។ រង្វាន់​នីមួយ​ៗ​មាន​ទឹក​ប្រាក់​ចំនួន​ ១ លាន​ ១ សែន​ដុល្លារ​ និង​មេដាយ​មាស​មួយ។

កវី​អាមេរិកាំង​បាន​ទទួល​រង្វាន់​ណូបែលផ្នែក​អក្សរសាស្ត្រ​ សម្រាប់សំឡេង​កំណាព្យ​ដ៏​ច្បាស់​លាស់​ជាមួយ​នឹង​សោភណ្ឌ​ភាពសាមញ្ញ​ បង្កើត​ជា​លក្ខណ:​ទូទៅរបស់​មនុស្ស​លោក។

រង្វាន់ណូបែល​គីមី បាន​ត្រូវ​ប្រគល់​ជូន​អ្នក​វិទ្យាសាស្ត្រ​ពីរនាក់​ សម្រាប់ការបង្កើត​នូវ​វិធីកែ​សម្រួល​ហ្សែន។​

អ្នកវិទ្យាសាស្ត្រ​បី​រូប បាន​ទទួល​រង្វាន់​ណូបែល​រូបវិទ្យា​ សម្រាប់​ការរក​ឃើញ​របស់​ពួកគេ​ទាក់​ទិន​នឹង​ទំនាញ​ក្នុង​ចក្កវាឡ ហៅ Black Holes ឬ​ប្រហោង​ខ្មៅ។

អ្នក​វិទ្យាសាស្ត្រ​បីនាក់​ទៀត​បាន​ទទួលរង្វាន់​ណូបែល​ខាងវេជ្ជសាស្ត្រ​ សម្រាប់ការរក​ឃើញ​វីរុស​បង្កជាជំងឺ​ថ្លើម​ប្រភេទ ​C៕

XS
SM
MD
LG