ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ រ៉ុង ឈុន នឹង​ពិភាក្សា​សេរីភាព​សហជីព ​សមាគម ​និង​កម្មករ​នៅ​អាមេរិក​និង​កាណាដា


លោក ​រ៉ុង ឈុន​ និង​អតីតសហការី​ចូលរួម​គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត​​កែមឡីអតីត​អ្នកវិភាគសង្គម។ (ផ្តល់​ឲ្យ​ដោយ អ៊ុក ឆាយ៉ាវី)
លោក ​រ៉ុង ឈុន​ និង​អតីតសហការី​ចូលរួម​គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត​​កែមឡីអតីត​អ្នកវិភាគសង្គម។ (ផ្តល់​ឲ្យ​ដោយ អ៊ុក ឆាយ៉ាវី)

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ឯកជន​របស់​លោក​ក្នុង​ប្រទេស​អាមេរិក​និង​ការណាដា​ លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ថ្លែង​ថា​លោក​នឹង​លើក​ពី​បញ្ហា​សេរីភាព​សហជីព​ កម្មករ​និង សេរីភាព​សមាគម​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជជែក​ជាមួយ​ដៃគូ​នានា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

លោក​ថា លោក​ចង់​ឃើញ​អន្តរាគមន៍​បន្ថែម​ទៀត​ពី​ក្រុម​សហជីព​ និង​សមាគម ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​ប្រទេស​អាមេរិក​និង​កាណាដា​ ដើម្បី​ឲ្យ​សេរីភាព​សហជីព ​និង​ អង្គការ​សង្គម​ស៊ីវិល ​សមាគម​នានា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

លោក ​រ៉ុង ឈុន​ ដែល​ជា​ប្រធាន​សមាគម​គ្រូប​ង្រៀន​ឯករាជ្យ​ផង​នោះ​ គ្រោង​នឹង​ជួប​សហគមន៍​ខ្មែរ ក្នុង​រដ្ឋ​នានា​ក្នុង​ប្រទេស​អាមេរិក​ និង​ កាណាដា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈ​ពេល​ជិត ២ខែ​ ចាប់​ផ្តើម​ពី​ស.រ.អា​ កាល​ពី​ថ្ងៃ​ទី៣០ ​ខែ​មករា ​ឆ្នាំ​២០១៩ ​នេះ។ ​លោក​មាន​គម្រោង​ការជួប​ជា​មួយ​តំណាង​សហជីព ​និង​ អង្គការ​ធំៗ​ក្នុង​ប្រទេស​អាមេរិក​ផងដែរ។ ​

ថ្លែង​ប្រាប់ ​VOA ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ លោក​ រ៉ុង ឈុន ​បាន​បន្ថែម​ថា​ក្រុម​សហជីព ​និង​អង្គការ សមាគមន៍​កម្ពុជា​ត្រូវការ​សេរីភាព​បន្ថែម​ទៀត។

លោក​និយាយ​ថា៖ «នៅ​ប្រទេស​កម្ពុជា​យើង​ឃើញ​មាន​ច្បាប់​ដូច​ជា​ច្បាប់​ស្តីពី​សហជីព ​ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល ​នៅ​កម្ពុជា​មាន​ការ​រឹត​បន្តឹង​សហជីប​ក៏ដូចជា​សមាគម​ក្នុង​ការ​ធ្វើ​សកម្មភាព‍»។

លោក ​រ៉ុង ឈុន ​បាន​សង្កត់​ធ្ងន់​ថា​ ការ​រឹតត្បិត​ទាំង​នោះ​រួម​ទាំង​សិទ្ធិ​ចុះ​បញ្ជី ​សិទ្ធិ​ចងក្រង​ជា​សហជីព សិទ្ធិ​ជួប​ប្រជុំ ​សិទ្ធិ​អន្តរាគមន៍​ដល់​សមាជិក​និង​កម្មករ​ជាដើម​ដែល​មាន​ការ​រិតបន្តឹង​ដោយ​ច្បាប់។

លោក​បាន​អះអាង​ថា​ ក្រុម​សហជីព​និង​អង្គការ​នៅ​ស.រ.អា.​និង​កាណាដា​ជា​ដៃគូ​របស់​សមាគម​លោក ​ហើយ​តែង​ជួយ​អន្តរាគមន៍​និង​ចេញ​ជា​សេចក្តី​ថ្លែងការណ៍​អំពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​មាន​ការ​កែទម្រង់​លក្ខខណ្ឌ​ការងារ​និង​បញ្ហា​នានា​របស់​កម្មករ​និង​សង្គម​ស៊ីវិល។

ប្រទេស​កម្ពុជា​កំពុង​រងការ​គំរាម​ពី​សហភាព​អឺរ៉ុប​និង​ស.រ.អា​ទាក់ទិន​នឹងការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នាំចូល​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​និង​ស.រ.អា​ ប្រសិន​បើកម្ពុជា​មិនស្តារ​ប្រជាធិបតេយ្យ​និង​ សិទ្ធិមនុស្ស​ ហើយ​នឹង​សិទ្ធិ​អង្គការ​ សមាគមន៍ ​សហជីព​ លក្ខខណ្ឌ​ការងារ៕

XS
SM
MD
LG