Hello VOA៖ របៀបផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំដូចនៅកម្ពុជាមិនធ្លាប់មានទាំងនៅតំបន់និងសកលលោក
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការផ្លាស់ប្តូរមេដឹកនាំ សម្រាប់អាណត្តិទី ៧ នេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់កម្ពុជា និងប្រជាពលរដ្ឋ។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនៅក្នុងក្បាលម៉ាស៊ីនដឹកនាំតាមលក្ខណៈខ្សែស្រឡាយ និងគ្រួសារនិយមបែបនេះមិនធ្លាប់មានទេ ទាំងនៅក្នុងតំបន់ និងសកលលោក។ លោកក៏បានលើកឡើងទៀតថា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ រដ្ឋាភិបាលថ្មីនេះគួរផ្តោតលើអាទិភាពពីរគឺ៖ ការកសាងទំនុកចិត្តពីសាធារណជនឡើងវិញ និងការរៀបចំយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២១ សីហា ២០២៣)