រដ្ឋាភិបាលស៊ីមបាវ៉េចាត់វិធានការដើម្បីជួយសង្គ្រោះប្រាក់ដុល្លារស៊ីមបាវ៉េដែលមិនមានតម្លៃ
រដ្ឋាភិបាលស៊ីមបាវ៉េបានចាត់វិធានការជាច្រើនដែលខ្លួនថា នឹងបង្កើនតម្រូវការនិងតម្លៃរូបិយបណ្ណក្នុងស្រុក និងកាត់បន្ថយតម្រូវការប្រាក់ដុល្លារអាមេរិកផងដែរ។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចមួយចំនួនថ្លែងថា វិធានការថ្មីនឹងមិនជោគជ័យទេ ដោយសារប្រជាជនស៊ីមបាវ៉េបានបាត់បង់ជំនឿលើប្រាក់ដុល្លារក្នុងស្រុកដែលបន្តធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក។ លោក Columbus Mavhunga នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖