ចំនួនជនភៀសខ្លួនដែលរត់ភៀសខ្លួនពីស៊ូដង់ទៅឆាដកើនឡើងទ្វេដងក្នុងពេលថ្មីៗនេះ
ទីភ្នាក់ងារជនភៀសខ្លួន UNHCR របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ចំនួនប្រជាជនដែលរត់ភៀសខ្លួនចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសឆាដបានកើនឡើងទ្វេដងរហូតដល់ចំនួន ៦ម៉ឺននាក់ក្នុងពេលថ្មីៗនេះ ហើយក្នុងនោះមានស្ត្រីនិងកុមារជាច្រើននាក់។ លោក Henry Wilkins បាននិយាយជាមួយនឹងជនភៀសខ្លួនស៊ូដង់ដែលទើបតែមកដល់ជំរំភៀសខ្លួនថ្មីនៅក្នុងទីក្រុង Borota ប្រទេសឆាដ និងបានរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕