ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​ ៨ វិច្ឆិកា ២០២២

នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី ដែល​ជ្រើស​រើស​សមាជិក​រដ្ឋសភា​ទាំង​អស់​ និង​សមាជិក​ព្រឹទ្ធសភា​ប្រមាណ​ ១ភាគ៣ និង​តំណែង​អភិបាល​រដ្ឋ​ និង​មន្ត្រី​ថ្នាក់​រដ្ឋ​ជា​ច្រើន​ផង​ដែរ។

២១:៥១ ៨.១១.២០២២

ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​នាក់​នៅ​រដ្ឋ New York រដ្ឋ Road Island និង​រដ្ឋ Pennsylvania បាន​ចេញ​ទៅ​តម្រង់ជួរ​មុន​គេ​ដើម្បី​ចូលទៅ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី ដោយ​ជ្រើសរើស​សមាជិក​សភា​ អភិបាល​រដ្ឋ និង​មន្ត្រី​ថ្នាក់​រដ្ឋ​និង​មូលដ្ឋាន​ជា​ច្រើន​តំណែង នា​ព្រឹក​ថ្ងៃអង្គារ ទី ៨ ខែ​វិច្ឆិកា​នេះ។

សូម​ចូល​ទំព័រ​ពិសេស​អំពី​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ត្រង់​នេះ៖ https://khmer.voanews.com/usmidterms2022

២១:៣៩ ៨.១១.២០២២

អាមេរិក​រៀបចំ​ការ​បោះឆ្នោត ស្រប​ពេល​របៀបវារៈ​លោក Biden ប្រឈម​នឹង​ហានិភ័យ​ ហើយ​លោក Trump ហាក់​ត្រៀម​ឈរ​ឈ្មោះ​ជា​ថ្មី

នៅ​ថ្ងៃ​អង្គារ​នេះ ពលរដ្ឋ​អាមេរិកាំង​ចេញ​ទៅ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​អាច​កំណត់​អនាគត​នយោបាយ​ទាំង​របស់​លោក​ប្រធានាធិបតី Joe Biden ផង​និង​ទាំង​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ផង។ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Biden កំពុង​ប្រឈម​នឹង​ការ​ប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​នៅ​បន្ត​គ្រប់គ្រង​សភា ចំណែក​ឯ​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump វិញ បាន​ធ្វើ​យុទ្ធនាការ​ខ្លាំងក្លា​លើ​បញ្ហា​ចម្បងៗ​នានា​ដូចជា​បញ្ហា​អតិផរណា​និង​បញ្ហា​ឧក្រិដ្ឋកម្ម​ជាដើម។ ព័ត៌មាន​លម្អិត​

វីដេអូ​ដែល​បង្ហាញលោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​បញ្ចាំង​ ខណៈលោក​អតីត​ប្រធានាធិបតី​ Donald Trump ឡើង​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នៅ​ពីរ​ថ្ងៃ​មុនថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។
វីដេអូ​ដែល​បង្ហាញលោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​បញ្ចាំង​ ខណៈលោក​អតីត​ប្រធានាធិបតី​ Donald Trump ឡើង​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នៅ​ពីរ​ថ្ងៃ​មុនថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។

២០:០២ ៨.១១.២០២២

ថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី ឈាន​មក​ដល់​ហើយ​នៅ​ថ្ងៃអង្គារ ទី ៨ ខែ​វិច្ឆិកា​នេះ គ្រា​ដែល​ពលរដ្ឋ​អាមេរិកាំង​នៅ​ទូទាំង​សហរដ្ឋអាមេរិក នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា អភិបាលរដ្ឋ និង​មន្ត្រី​ថ្នាក់មូលដ្ឋាន​ជាច្រើន​តំណែង។ សូម​ប្រិយមិត្តចូល​ទំព័រ​ពិសេស​ដើម្បី​ទទួល​ព័ត៌មាន​ថ្មីៗ​អំពី​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ត្រង់​នេះ៖ https://khmer.voanews.com/usmidterms2022

០៦:៥២ ៨.១១.២០២២

ការបោះឆ្នោត​មុន​ពេល​កំណត់មាន​ការ​កើនឡើងក្នុង​សហរដ្ឋ​អាមេរិក

ទោះ​បី​ថ្ងៃ​អង្គារ​ទី​៨ ខែ​វិច្ឆិកា នេះ​ជា​ថ្ងៃបោះឆ្នោតផ្លូវការ​នៃ​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិកក្តី ក៏​ពលរដ្ឋ​អាមេរិក​មាន​លទ្ធភាពអាច​បោះឆ្នោត​មុន​កាល​បរិច្ឆេទ​នេះ ដោយ​បោះឆ្នោត​តាម​ប្រៃសណីយ៍ (vote by mail) ឬ​មក​បោះឆ្នោតមុន​ពេល​កំណត់ (early voting) ដោយ​ផ្ទាល់​នៅ​តាម​ការិយាល័យបោះឆ្នោតនានា។ នៅ​មុន​ថ្ងៃបោះឆ្នោត​ផ្លូវការ​នេះ​មាន​ពលរដ្ឋ​អាមេរិកប្រមាណ៣៥​លាន​នាក់​ បាន​បោះឆ្នោត​រួច​ទៅ​ហើយ។ ចំណែក​នៅ​រដ្ឋ Florida វិញ​ អាជ្ញាធរ​បាន​ទទូចឱ្យ​ពលរដ្ឋបោះឆ្នោត​មុន​ថ្ងៃ​កំណត់ ដោយ​សារ​បារម្ភ​ពីលទ្ធភាព​មាន​ខ្យល់​ព្យុះ​នៅ​ចំ​ថ្ងៃ​បោះឆ្នោត​ផ្លូវការ៕

ពលរដ្ឋ​តម្រង់​ជួរ​នៅការិយាល័យ​បោះឆ្នោត​មួយ​ដែលអនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កំណត់ ​ក្នុង​ក្រុង Columbus រដ្ឋ Ohio កាល​ពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
ពលរដ្ឋ​តម្រង់​ជួរ​នៅការិយាល័យ​បោះឆ្នោត​មួយ​ដែលអនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កំណត់ ​ក្នុង​ក្រុង Columbus រដ្ឋ Ohio កាល​ពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG