ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក​ ឆ្នាំ​២០២២

ព័ត៌មានដែលអ្នកគួរដឹង

នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី ដែល​ជ្រើស​រើស​សមាជិក​រដ្ឋសភា​ទាំង​អស់​ និង​សមាជិក​ព្រឹទ្ធសភា​ប្រមាណ​ ១ភាគ៣ និង​តំណែង​អភិបាល​រដ្ឋ​ និង​មន្ត្រី​ថ្នាក់​រដ្ឋ​ជា​ច្រើន​ផង​ដែរ។ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​និងព្រឹទ្ធសភា​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ នឹង​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​ហើយ​មាន​បញ្ហា​ចម្បង​មួយ​ចំនួន​ដែល​អ្នកបោះឆ្នោត​អាមេរិកាំង​ផ្តោត​លើ ដែល​រួម​មាន៖

  • អតិផរណា
  • សិទ្ធិ​ក្នុង​ការ​រំលូត​កូន​
  • សន្តិសុខ​ព្រំដែន​
  • អន្តោប្រវេសន៍​
  • លទ្ធិប្រជាធិបតេយ្យ​
  • និង​ការគ្រប់គ្រង​អាវុធ

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​ ៨ វិច្ឆិកា ២០២២

16x9 Image VOA Khmer

លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​មិនទាន់​ច្បាស់​លាស់

០៩:៤៧ ១១.១១.២០២២
16x9 Image ម៉ែន គឹមសេង

លទ្ធផល​ឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ក្នុង​ទីក្រុង Livermore​ រដ្ឋ​ California ​(កាលីហ្វ័រញ៉ា) កាល​ពី​ថ្ងៃ​អង្គារ​ទី​៨​ ខែ​វិច្ឆិកា​បាន​បង្ហាញ​ថា​ លោក​ Mony Nop ​បេក្ខជន​ខ្មែរ​អាមេរិកាំង​កំពុង​នាំ​មុខ​គូ​ប្រជែង​របស់​លោក​បន្តិច​បន្តួច​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង។

លោក​ Mony Nop បេក្ខជន​ខ្មែរ​អាមេរិកាំង​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ Livermore​ រដ្ឋ​ California ថ្លែង​ក្នុង​អំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​។ (Mony Nop Campaign)
លោក​ Mony Nop បេក្ខជន​ខ្មែរ​អាមេរិកាំង​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ Livermore​ រដ្ឋ​ California ថ្លែង​ក្នុង​អំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​។ (Mony Nop Campaign)

០៩:៤១ ១១.១១.២០២២
16x9 Image VOA Khmer

នៅ​ក្នុង​ការ​ថ្លែង​ដំបូង​របស់​លោក​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ លោក​ប្រធានាធិបតី Joe Biden កាល​ពី​រសៀល​ថ្ងៃ​ពុធ បាន​អះអាង​ពី​ធូរស្រាល​ នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី ដោយ​លោក​ថា ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ទទួល​បាន​«លទ្ធផល​ល្អ​នៅ​យប់​ថ្ងៃ​បោះឆ្នោត» និង​ថា ​លោក​នឹង​មិន​មាន​គម្រោង​កែប្រែ​គោលនយោបាយ​ណា​ទេ​របស់​លោក ថ្វី​បើ​លោក​ទំនង​ជា​នឹង​ប្រឈម​នឹងអំណាច​រដ្ឋាភិបាល​ដែល​បែកបាក់​ជាង​មុន​ក្រោយ​ការបោះឆ្នោត​នេះ​ក្តី។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP

នៅ​មុន​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា អ្នក​តាមដាន​នានា​បាន​រំពឹង​ថា​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គណបក្ស​ប្រឆាំង​អាច​នឹង​ទទួល​ជ័យជម្នះ​យ៉ាង​ខ្លាំង ក្នុង​អ្វី​ដែល​គេហៅ​ថា «រលក​ពណ៌​ក្រហម‍» (Red Wave)ប៉ុន្តែ​រឿង​នេះ​មិន​បាន​កើត​ឡើង​ទេ

លោក​ប្រធានាធិបតី Joe Biden ញញឹម​ខណៈ​លោក​ឆ្លើយ​សំណួរ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃក្រោយ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។
លោក​ប្រធានាធិបតី Joe Biden ញញឹម​ខណៈ​លោក​ឆ្លើយ​សំណួរ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃក្រោយ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។

០៨:២៩ ១០.១១.២០២២
16x9 Image AFP

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក គេ​នៅ​មិន​ទាន់​ដឹងពី​លទ្ធផលសំខាន់​បំផុត​នៃ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ដែល​នឹង​កំណត់​ថា​តើ​គណបក្ស​មួយ​ណា​ជា​អ្នក​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​បាន​ដឹង​គឺ​ ក្តី​ដី​សង្ឃឹម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ឈ្នះ​ឱ្យ​បាន​ទាំងស្រុង​លើ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ​បាន​បរាជ័យ​នៅ​ក្នុង​ការធ្វើ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភាលោក Kevin McCarthy គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។
មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភាលោក Kevin McCarthy គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។

២៣:០៧ ៩.១១.២០២២
16x9 Image ប៉ូច រាសី

នៅ​យប់​ថ្ងៃ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក លោក ប៉ូច រាស៊ី នៃ​វីអូអ បាន​សន្ទនា​ជាមួយ​ លោក ប្រាក់ សម្ជស្ស នៃ​ទូរទស្សន៍​ស៊ីអិនស៊ី ក្នុង​កម្មវិធី «‍សប្ដាហ៍វីអូអេ» អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក។

២២:៥៦ ៩.១១.២០២២

នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា​នេះ ពលរដ្ឋ​អាមេរិកាំង​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា អភិបាល​រដ្ឋ និង​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ជាច្រើន​មុខ​តំណែង។ អ្នកបោះឆ្នោត​អាមេរិកាំង​ខ្លះ​នៅ​ទី​ក្រុង Lowell រដ្ឋ Massachusetts ក៏​ចេញ​មក​សម្តែង​ការ​គាំទ្រ​ដល់​គណបក្ស​របស់​ពួកគេ​ផង​ដែរ៕

០៣:៣៥ ៩.១១.២០២២
16x9 Image Ken Bredemeier

ការបោះឆ្នោត​សភាអាមេរិក​នៅ​ថ្ងៃអង្គារ​នេះ អាចធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរការ​ជជែក​ដេញដោល​ថ្មីក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ ថ្ងៃ​អង្គារ​នេះ​ គឺជា​ការ​បោះឆ្នោតនៅក្នុង​សហរដ្ឋអាមេរិក​ ដោយ​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​លាន​នាក់​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិកសភា​ដែល​នឹង​កំណត់ពី​ការផ្លាស់​ប្តូរ​ទស្សនៈ​របស់​សភា​សហរដ្ឋ​អាមេរិក​និង​កំណត់​សម្រាប់​ការជជែក​ដេញ​ដោល​ខាង​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​អំឡុង​នៃ​ពាក់​កណ្តាល​អាណត្តិរបស់​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែលបាន​កាន់តំណែង​ជា​ប្រធានាធិបតី​អស់រយៈពេល៤ឆ្នាំ។

អ្នក​ថ្មើរជើង​ដើរ​កាត់​ទង់ជាតិ​សហរដ្ឋអាមេរិក​ក្បែរ​វិមាន​សភា​ជាតិ Capitol របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ដែល​នឹង​កំណត់​ថា​ គណបក្ស​ណា​នឹង​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់។
អ្នក​ថ្មើរជើង​ដើរ​កាត់​ទង់ជាតិ​សហរដ្ឋអាមេរិក​ក្បែរ​វិមាន​សភា​ជាតិ Capitol របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ដែល​នឹង​កំណត់​ថា​ គណបក្ស​ណា​នឹង​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់។

០០:១៧ ៩.១១.២០២២
16x9 Image ពិន ស៊ីសុវណ្ណ

សំឡេង​អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង៖ អ្នកស្រី ភេ រិន នៅ​ទីក្រុង Lowell រដ្ឋ Massachusetts

អ្នកស្រី ភេ រិន (Maria Rin Phay) រស់​នៅ​ទីក្រុង Lowell រដ្ឋ Massachusetts ជា​ជនជាតិ​ខ្មែរ​ដែល​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ ១៩៨៥។ ចាប់​តាំង​ពី​បាន​ចូលសញ្ជាតិ​អាមេរិក​នៅ​ឆ្នាំ ១៩៩៦ មក អ្នកស្រី ភេ រិន និយាយ​ថា អ្នកស្រី​តែងតែ​ព្យាយាម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​លើក ស្ទើរ​តែ​មិន​ដែល​ខកខាន។ នេះ​ជា​មតិ​របស់​អ្នកស្រី ភេ រិន ទាក់ទិន​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ២០២២ នេះ៕

០០:០៥ ៩.១១.២០២២
16x9 Image AP

ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​នាក់​នៅ​រដ្ឋ New York រដ្ឋ Road Island និង​រដ្ឋ Pennsylvania បាន​ចេញ​ទៅ​តម្រង់ជួរ​មុន​គេ​ដើម្បី​ចូលទៅ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី ដោយ​ជ្រើសរើស​សមាជិក​សភា​ អភិបាល​រដ្ឋ និង​មន្ត្រី​ថ្នាក់​រដ្ឋ​និង​មូលដ្ឋាន​ជា​ច្រើន​តំណែង នា​ព្រឹក​ថ្ងៃអង្គារ ទី ៨ ខែ​វិច្ឆិកា​នេះ។

សូម​ចូល​ទំព័រ​ពិសេស​អំពី​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ត្រង់​នេះ៖ https://khmer.voanews.com/usmidterms2022

២១:៥១ ៨.១១.២០២២

អាមេរិក​រៀបចំ​ការ​បោះឆ្នោត ស្រប​ពេល​របៀបវារៈ​លោក Biden ប្រឈម​នឹង​ហានិភ័យ​ ហើយ​លោក Trump ហាក់​ត្រៀម​ឈរ​ឈ្មោះ​ជា​ថ្មី

នៅ​ថ្ងៃ​អង្គារ​នេះ ពលរដ្ឋ​អាមេរិកាំង​ចេញ​ទៅ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​អាច​កំណត់​អនាគត​នយោបាយ​ទាំង​របស់​លោក​ប្រធានាធិបតី Joe Biden ផង​និង​ទាំង​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ផង។ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Biden កំពុង​ប្រឈម​នឹង​ការ​ប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​នៅ​បន្ត​គ្រប់គ្រង​សភា ចំណែក​ឯ​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump វិញ បាន​ធ្វើ​យុទ្ធនាការ​ខ្លាំងក្លា​លើ​បញ្ហា​ចម្បងៗ​នានា​ដូចជា​បញ្ហា​អតិផរណា​និង​បញ្ហា​ឧក្រិដ្ឋកម្ម​ជាដើម។ ព័ត៌មាន​លម្អិត​

វីដេអូ​ដែល​បង្ហាញលោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​បញ្ចាំង​ ខណៈលោក​អតីត​ប្រធានាធិបតី​ Donald Trump ឡើង​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នៅ​ពីរ​ថ្ងៃ​មុនថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។
វីដេអូ​ដែល​បង្ហាញលោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​បញ្ចាំង​ ខណៈលោក​អតីត​ប្រធានាធិបតី​ Donald Trump ឡើង​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ទីក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នៅ​ពីរ​ថ្ងៃ​មុនថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។

២១:៣៩ ៨.១១.២០២២

វីដេអូ​ផ្សេង​ទៀត

XS
SM
MD
LG