លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនទាន់ច្បាស់លាស់
នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដែលជ្រើសរើសសមាជិករដ្ឋសភាទាំងអស់ និងសមាជិកព្រឹទ្ធសភាប្រមាណ ១ភាគ៣ និងតំណែងអភិបាលរដ្ឋ និងមន្ត្រីថ្នាក់រដ្ឋជាច្រើនផងដែរ។ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងព្រឹទ្ធសភានេះត្រូវបានគេវាយតម្លៃថា នឹងមានលក្ខណៈប្រកៀកប្រកិតគ្នាហើយមានបញ្ហាចម្បងមួយចំនួនដែលអ្នកបោះឆ្នោតអាមេរិកាំងផ្តោតលើ ដែលរួមមាន៖
លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនទាន់ច្បាស់លាស់
លទ្ធផលឆ្នោតបឋមនៃការបោះឆ្នោតក្នុងទីក្រុង Livermore រដ្ឋ California (កាលីហ្វ័រញ៉ា) កាលពីថ្ងៃអង្គារទី៨ ខែវិច្ឆិកាបានបង្ហាញថា លោក Mony Nop បេក្ខជនខ្មែរអាមេរិកាំងកំពុងនាំមុខគូប្រជែងរបស់លោកបន្តិចបន្តួចសម្រាប់តំណែងជាចៅហ្វាយក្រុង។
នៅក្នុងការថ្លែងដំបូងរបស់លោកក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ លោកប្រធានាធិបតី Joe Biden កាលពីរសៀលថ្ងៃពុធ បានអះអាងពីធូរស្រាល នៅមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដោយលោកថា គណបក្សប្រជាធិបតេយ្យរបស់លោកទទួលបាន«លទ្ធផលល្អនៅយប់ថ្ងៃបោះឆ្នោត» និងថា លោកនឹងមិនមានគម្រោងកែប្រែគោលនយោបាយណាទេរបស់លោក ថ្វីបើលោកទំនងជានឹងប្រឈមនឹងអំណាចរដ្ឋាភិបាលដែលបែកបាក់ជាងមុនក្រោយការបោះឆ្នោតនេះក្តី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នៅមុនការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា អ្នកតាមដាននានាបានរំពឹងថាគណបក្សសាធារណរដ្ឋដែលជាគណបក្សប្រឆាំងអាចនឹងទទួលជ័យជម្នះយ៉ាងខ្លាំង ក្នុងអ្វីដែលគេហៅថា «រលកពណ៌ក្រហម» (Red Wave)ប៉ុន្តែរឿងនេះមិនបានកើតឡើងទេ។
នៅព្រឹកថ្ងៃពុធនេះ ម៉ោងនៅសហរដ្ឋអាមេរិក គេនៅមិនទាន់ដឹងពីលទ្ធផលសំខាន់បំផុតនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងកំណត់ថាតើគណបក្សមួយណាជាអ្នកគ្រប់គ្រងសភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែអ្វីដែលគេបានដឹងគឺ ក្តីដីសង្ឃឹមរបស់គណបក្សសាធារណរដ្ឋនៅក្នុងការឈ្នះឱ្យបានទាំងស្រុងលើគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកលើកនេះបានបរាជ័យនៅក្នុងការធ្វើឱ្យលេចចេញជារូបរាងឡើង។
នៅយប់ថ្ងៃបោះឆ្នោតនៅសហរដ្ឋអាមេរិក លោក ប៉ូច រាស៊ី នៃវីអូអ បានសន្ទនាជាមួយ លោក ប្រាក់ សម្ជស្ស នៃទូរទស្សន៍ស៊ីអិនស៊ី ក្នុងកម្មវិធី «សប្ដាហ៍វីអូអេ» អំពីព្រឹត្តិការណ៍សំខាន់ៗជុំវិញការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។
នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភា អភិបាលរដ្ឋ និងមន្ត្រីថ្នាក់មូលដ្ឋានជាច្រើនមុខតំណែង។ អ្នកបោះឆ្នោតអាមេរិកាំងខ្លះនៅទីក្រុង Lowell រដ្ឋ Massachusetts ក៏ចេញមកសម្តែងការគាំទ្រដល់គណបក្សរបស់ពួកគេផងដែរ៕
ការបោះឆ្នោតសភាអាមេរិកនៅថ្ងៃអង្គារនេះ អាចធ្វើឱ្យមានការផ្លាស់ប្តូរការជជែកដេញដោលថ្មីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក ដោយពលរដ្ឋអាមេរិកាំងជាច្រើនលាននាក់នឹងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភាដែលនឹងកំណត់ពីការផ្លាស់ប្តូរទស្សនៈរបស់សភាសហរដ្ឋអាមេរិកនិងកំណត់សម្រាប់ការជជែកដេញដោលខាងនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងអំឡុងនៃពាក់កណ្តាលអាណត្តិរបស់ប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលបានកាន់តំណែងជាប្រធានាធិបតីអស់រយៈពេល៤ឆ្នាំ។
អ្នកស្រី ភេ រិន (Maria Rin Phay) រស់នៅទីក្រុង Lowell រដ្ឋ Massachusetts ជាជនជាតិខ្មែរដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨៥។ ចាប់តាំងពីបានចូលសញ្ជាតិអាមេរិកនៅឆ្នាំ ១៩៩៦ មក អ្នកស្រី ភេ រិន និយាយថា អ្នកស្រីតែងតែព្យាយាមទៅបោះឆ្នោតឲ្យបានគ្រប់លើក ស្ទើរតែមិនដែលខកខាន។ នេះជាមតិរបស់អ្នកស្រី ភេ រិន ទាក់ទិននឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២ នេះ៕
ពលរដ្ឋអាមេរិកាំងជាច្រើននាក់នៅរដ្ឋ New York រដ្ឋ Road Island និងរដ្ឋ Pennsylvania បានចេញទៅតម្រង់ជួរមុនគេដើម្បីចូលទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដោយជ្រើសរើសសមាជិកសភា អភិបាលរដ្ឋ និងមន្ត្រីថ្នាក់រដ្ឋនិងមូលដ្ឋានជាច្រើនតំណែង នាព្រឹកថ្ងៃអង្គារ ទី ៨ ខែវិច្ឆិកានេះ។
សូមចូលទំព័រពិសេសអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រង់នេះ៖ https://khmer.voanews.com/usmidterms2022
នៅថ្ងៃអង្គារនេះ ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីដែលជាការបោះឆ្នោតមួយដែលអាចកំណត់អនាគតនយោបាយទាំងរបស់លោកប្រធានាធិបតី Joe Biden ផងនិងទាំងរបស់លោកអតីតប្រធានាធិបតី Donald Trump ផង។ គណបក្សប្រជាធិបតេយ្យរបស់លោក Biden កំពុងប្រឈមនឹងការប្រឹងប្រែងយ៉ាងលំបាកដើម្បីធ្វើយ៉ាងណាឱ្យបាននៅបន្តគ្រប់គ្រងសភា ចំណែកឯគណបក្សសាធារណរដ្ឋរបស់លោក Trump វិញ បានធ្វើយុទ្ធនាការខ្លាំងក្លាលើបញ្ហាចម្បងៗនានាដូចជាបញ្ហាអតិផរណានិងបញ្ហាឧក្រិដ្ឋកម្មជាដើម។ ព័ត៌មានលម្អិត