អាជ្ញាធរចិនបិទសកម្មភាពទីក្រុងសៀងហៃជាច្រើនសប្តាហ៍ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
ទោះបីជារដ្ឋាភិបាលចិនមានយុទ្ធសាស្ត្រ«Zeroកូវីដ» ក៏ដោយ ក៏ជំងឺកូវីដ១៩នៅតែផ្ទុះឡើងជាថ្មី ដែលនាំឲ្យអាជ្ញាធរចិនបិទខ្ទប់សកម្មភាពទីក្រុងសៀងហៃជាច្រើនសប្តាហ៍មកហើយ។ អាជ្ញាធរនៅទីក្រុងសៀងហៃកាលពីថ្ងៃចន្ទថ្លែងថា មនុស្ស៣នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះជាសេចក្តីប្រកាសជាផ្លូវការអំពីការស្លាប់ពីការផ្ទុះឡើងនៃជំងឺនេះដែលបាននាំឲ្យមានការបិទសកម្មភាពទីក្រុងជាច្រើនសប្តាហ៍ និងបានបង្កឲ្យមានការខឹងសម្បានិងមានការតវ៉ាប្រឆាំងដ៏កម្រនានា៕