Hello VOA៖ ពលករកម្ពុជាធ្វើការនៅម៉ាឡេស៊ី ប្រឈមបញ្ហាខ្លាំងជាងគេបើធៀបនឹងប្រទេសដទៃ
ពលករកម្ពុជាដែលចំណាកស្រុកទៅធ្វើការនៅប្រទេសម៉ាឡេស៊ីភាគច្រើន គឺ ជាស្រ្តី និងជាអ្នកធ្វើការងារតាមផ្ទះ។ ជារឿយៗគេតែងឮថា ពលករដែលភាគច្រើនជាស្រ្តីទាំងនោះតែងប្រឈមនឹងបញ្ហាផ្សេងៗ ដោយពលករខ្លះទទួលរងនូវការធ្វើបាបរហូតមានបញ្ហាផ្លូវចិត្តជាដើម។ ក្នុងពេលបច្ចុប្បន្ន ពិភពលោកកំពុងរងនូវការរាតត្បាតដោយជំងឺកូវីដ១៩ ដែលធ្វើឲ្យពលករចំណាកស្រុកកម្ពុជាកាន់តែប្រឈមនឹងបញ្ហាបន្ថែមទៀត។ កញ្ញា ទ្រី សុភា មន្រ្តីផ្នែកទេសន្តរប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ពលករកម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រឈមនឹងបញ្ហាខ្លាំងជាងគេបើធៀបនឹងពលករកម្ពុជាដែលធ្វើការក្នុងប្រទេសដទៃទៀត៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ មីនា ២០២២)