អ្នកតស៊ូមតិផ្នែកភាសានៅនីហ្សេរីយ៉ាអំពាវនាវឱ្យរួមបញ្ចូលភាសាអាហ្វ្រិកក្នុងឧបករណ៍បច្ចេកវិទ្យាទំនើបៗ
បច្ចេកវិទ្យាជំនួយដោយប្រើសំឡេង និងអ៊ីនធឺណិតដូចជា Siri និង Alexa កំពុងតែមានភាពពេញនិយមកាន់តែខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែនៅអាហ្វ្រិក ដោយសារតែទ្វីបនេះមានភាសាច្រើន មនុស្សភាគច្រើនទទួលរងគុណវិបត្តិផ្នែកបច្ចេកវិទ្យា។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវអាហ្វ្រិកមួយចំនួនកំពុងបង្កើតឧបករណ៍បកប្រែ ដើម្បីអាចស្គាល់ និងលើកស្ទួយភាសាជនជាតិដើមដូចជាភាសា Yoruba។ លោក Timothy Obiezu នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖