ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​កថាខណ្ឌ​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ឥទ្ធិពល​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា លើកឡើង​ថា​ថ្វី​ត្បិត​តែ​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​កាន់​តែ​ល្អ​ជាង​មុន​ក៏​ដោយ ក៏​មាត្រា​ខ្លះ​នៃ​​សេចក្តី​ព្រាង​ច្បាប់​នេះ ធ្វើ​ឲ្យ​ច្បាប់​នេះ​ ​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ច្បាប់​ផ្សេងៗ​ទៀត។​​​​​​​ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​មាន​ប្រសាសន៍​ដូច្នេះ​​​នៅ​ក្នុង​កម្មវិធី​​ Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទ​​ទី​១១​ខែ​តុលា​ឆ្នាំ​២០២១ ដោយ​លោក​ថ្លែង​ថា៖ ​«‍ដោយ​សារ​តែ​ចំណុច​ទី​៧​មួយ​នៃ​ច្បាប់​ស្តី​ពី​សិទ្ធិទទួល​ព័ត៌មាន​នេះ វា​ធ្វើ​ឲ្យ​ច្បាប់​​ផ្សេងៗ​ទៀត​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ច្បាប់​ស្តីពី​សិទ្ធិទទួល​ព័ត៌មាន​នេះ»៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG