ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក សម រង្ស៊ី អះអាង​ថា​សម្បាទាន​នយោបាយ គឺ​ការផ្តល់​យុត្តិធម៌​មក​វិញ


Hello VOA៖ លោក សម រង្ស៊ី អះអាង​ថា​សម្បាទាន​នយោបាយ គឺ​ការផ្តល់​យុត្តិធម៌​មក​វិញ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:28:43 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​មេដឹកនាំ​ក្រុមជំទាស់គឺ លោក សម រង្ស៊ី​ ដែល​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​អះអាង​ថា សម្បាទាន​នយោបាយ​ដល់​គណបក្ស​គ្រប់គ្រង​ប្រទេស​ដើម្បី​សម្រុះ សម្រួល​ផ្នែក​នយោបាយ​ អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មានការ​ផ្តល់​យុត្តិធម៌​សម្រាប់​អ្នក​បោះឆ្នោត ​និង​យុត្តិធម៌​សម្រាប់​គណបក្ស​លោក​ជាដើម។​ ក្នុងនោះ​រួមទាំង​អាសនៈ តំណាង​រាស្ត្រ ​អាសនៈ​ក្រុមប្រឹក្សា​ឃុំសង្កាត់​ ដោះលែង​ក្រុម​ប្រឆាំង ​បញ្ឈប់ការ​ចោទ ប្រកាន់​គ្មាន​មូលដ្ឋាន​ ផ្តល់​សមាជិក​គ.ជ.ប ​អនុញ្ញាត​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ឡើងវិញ ​និង​មាន​ការ​ចូលរួម​ការ​បោះឆ្នោត​ជាដើម។  លោក​ថ្លែង​ដូច្នេះ​ក្នុង​កម្មវិធី Hello VOAនៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ទី​១០ ​ខែឧសភា​ ឆ្នាំ២០១៨​ នៅ​ពេល​ដែល​លោក​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត បើ​គ្មាន​គណបក្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គ្រោះជាតិ​ចូលរួម​ប្រកួត​ប្រជែង៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ថ្ងៃទី១០ ខែឧសភា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG