ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក​អ៊ូ វីរៈ​ ថា​សម្ពាធ​អន្តរជាតិ​មាន​ទម្ងន់​ខ្លាំង​ដើម្បី​បន្ធូរ​ស្ថានការណ៍​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហគមន៍​អន្តរជាតិ​មាន​កាត្វកិច្ច​ក្នុងការធ្វើ​អន្តរាគមន៍​លើ​បញ្ហា​កម្ពុជា​ បើទោះបី​ជា​ពួកគេ​មិន​ចង់​បង្ក​ការ​ល្អក់​កករ​ និង​ចង់​តែ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា​ក៏ដោយ។ នេះ​គឺ​ដោយសារ​ប្រទេស​ទាំងនោះ​ធ្លាប់​ចូលរួម​​ក្នុង​ដំណើរ​ការ​​​បញ្ចប់សង្គ្រាម​ និង​នាំ​សន្តិភាព​មក​កម្ពុជា​​​ក្រោម​ឆ័ត្រ​​របស់​អង្គការ​សហប្រជាជាតិក្នុងឆ្នាំ​១៩៩១។ នេះ​បើតាម​ការ​លើកឡើង​របស់​អ្នក​វិភាគ។ លោក ​អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត​បាន​លើកឡើង​ផងដែរ​ថា ​ការ​បង្ក​អរិយភាព​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដោយ​សារ​តែ​ថ្នាក់​ដឹកនាំ​កម្ពុជា​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ អាច​នាំ​ឱ្យ​កម្ពុជា​ខាតបង់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ដែល​ជា​ចំណង​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​នេះ​ផង​ និង​ការ​ដកខ្លួន​ចេញ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ពឹង​ពាក់​លើ​សហរដ្ឋ​អាមេរិក​ជា​ខ្នង​បង្អែកផង​ដែរ។ ប្រទេស​ទាំង​នោះ​មាន​ជប៉ុន កូរ៉េខាងត្បូង​និង​ស៊ុយអែត​ជាដើម។ យ៉ាងណា​ក៏ដោយ​ លោក ​អ៊ូ វីរៈ មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ជំរុញ​សភាព​ការណ៍​ឱ្យ​អាក្រក់​ជ្រុល​ហួសហេតុ​ទេ​ ដោយ​សារ​តែ​ថ្នាក់​ដឹកនាំ​មាន​ភាព​ឈ្លាសវៃ​គឺគ្រាន់តែ​បន្តឹង​សភាពការណ៍ ​ដែល​អាច​ធ្វើ​ទុកបុក្ខម្នេញ​ដល់​គណបក្ស​ប្រឆាំង​ឱ្យ​ខ្សោយ​ ប៉ុន្តែ​មិន​ហ៊ាន​រហូត​ដល់​ថ្នាក់​ឱ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ទេ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៦ វិច្ឆិកា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG