ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ គណបក្ស​នយោបាយ​ គួរ​តែ​មាន​ចិត្ត​សឿង​ក្នុង​ការប្រកួតប្រជែង​គ្នា


អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើពុករលួយ​និង​ជា​អ្នក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា លើកឡើង​ថា អ្នក​នយោបាយ​ខ្មែរ ដែល​កំពុង​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្ដើម​អំណាច​ដឹកនាំ​ប្រទេស​នេះ គួរ​តែ​មាន​ចិត្ត​សឿង ក្នុង​ការ​ប្រកួត​គ្នា​ដោយ​ស្មើ​ភាព​និង​យុត្តិធម៌។ លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​កម្មវិធី «‍Hello VOA» នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១ ខែ​សីហា​នេះ៖ «អ្នក​នយោបាយ​ គួរ​តែ​មាន​ចិត្ត​សឿង​ ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​តែ​ម្តង។ មានន័យថា ឈ្នះ​ដោយ​កិត្តិយស បើ​ចាញ់​ ក៏​ចាញ់​ដោយ​កិត្តិយស ដូច​ទឹកចិត្ត​កីឡាករ គឺ​ប្រកួត​បែប​ហ្នឹង ឲ្យ​អ្នក​ទស្សនា​ក៏​ល្អ​មើល ហើយ​ឲ្យ​អ្នកទស្សនា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ពី​គ្រប់​ភាគី ពេញចិត្ត​នឹង​មើល​តែ​ម្តង»។ សូម​ស្តាប់​កម្មវិធី «Hello VOA» ទាំងស្រុង​ដូចខាង​ក្រោម​នេះ៖  (សាយ មុន្នី វ៉ាស៊ីនតោន)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG