ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​ស្លាប់​លោក កែម ឡី គឺ​ការ​បាត់​ទ្រព្យ​សាធារណៈ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ


Hello VOA៖ ការ​ស្លាប់​លោក កែម ឡី គឺ​ការ​បាត់​ទ្រព្យ​សាធារណៈ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:23:37 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម ឡី ​ថា ជា​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដ៏​មាន​តម្លៃ​មួយ​របស់​កម្ពុជា។ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទទី​១១​ ខែ​កក្កដា ឆ្នាំ​២០១៦៖ «ចំពោះ​ខ្ញុំ ការ​បាត់​បង់​លោក​ កែម ឡី​​នេះ មិនមែន​គ្រាន់​តែ​ជា​ការ​បាត់​បង់​ជា​ទ្រព្យសម្បត្តិ​គ្រួសារ​របស់​លោក​ទាំង​មូល​ទេ គឺ​លោក​ កែម ឡី គាត់​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​​ទៅ​ហើយ។ បាន​ន័យ​ថា គាត់​ជា​ទ្រព្យ​សម្បត្តិ​មួយ​របស់​ខ្មែរ​ទាំងអស់​គ្នា ហើយ​ការ​បាត់​បង់​លោក កែម ឡី គឺ​ជា​ការ​បាត់​បង់​ទ្រព្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ »៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ កក្កដា ២០១៦)

XS
SM
MD
LG