បាតុកម្ម៣ថ្ងៃរបស់គណបក្សប្រឆាំងបានចប់ដោយសុវត្ថិភាព
បាតុករស្រែក«ដូរ!ដូរ!»និង«ចុះចេញទៅ!»។ សម្រែកនេះលាន់ឮកក្រើកពាសពេញទីក្រុងភ្នំពេញក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃកន្លងទៅនេះ។ ក្រុមបាតុករភាគច្រើនដែលមិនពេញចិត្តទៅនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះបាននាំគ្នាស្រែកដោយសំឡេងខ្លាំងនៅតាមវិថីសំខាន់ៗជាច្រើនដើម្បីដាក់សម្ពាធឲ្យលោកហ៊ុនសែនចុះចេញពីមុខតំណែង។ លោក ហេង រស្មីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕