ពលរដ្ឋនាំគ្នាចេញទៅបោះឆ្នោត ខណៈដែលមានការអះអាងពីភាពមិនប្រក្រតីមួយចំនួន
ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរ ពលរដ្ននៅក្នុងខេត្តកណ្តាលបាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសតំណាងរបស់ពួកគេនៅក្នុងរដ្ឋ សភាជាតិអាណត្តិទី៥។ ខណៈដែលការបោះឆ្នោតប្រព្រឹត្តទៅដោយរលូននៅតាមការិយាល័យបោះឆ្នោតខ្លះ ការអះអាងអំពីភាពមិនប្រក្រតីមួយចំនួន ក៏ត្រូវបានរាយ ការណ៍ នៅតាមការិយាល័យខ្លះទៀតដែរ។ លោក សាយ មុន្នី នៃវីអូអេ រាយការណ៍ពីខេត្តកណ្តាល៕