ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​អះ​អាង​ថា ​ខ្លួន​​ឈ្នះ​​គណបក្ស​កាន់អំណាច


ប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​វ័យ​ក្មេង​ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
ប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​វ័យ​ក្មេង​ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន - មេដឹកនាំ​គណបក្ស​ជំទាស់​គឺលោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បាន​អះអាង​ថា​ គណ​បក្សលោក​ទេ​ជាអ្នក​ទទួល​ជ័យ​ជម្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​គឺ​ទទួល​បាន​៦៣​ ឬ​៦៤​អាសនៈ។​ លោក​អះអាង​ ថា​ គណបក្ស​លោក​ទេ​ដែលត្រូវ​រៀបចំ​រដ្ឋាភិបាល​ ព្រោះ​បាន​ទទួល​ជ័យ​ជម្នះ​លើស​ចំនួន​អាសនៈ​ច្រើន​ដាច់​ខាត។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​គឺយោង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ពលរដ្ឋ​បោះឆ្នោត ឲ្យ​តែ​២លាន​៤សែន​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មានអ្នក​បោះឆ្នោត​ឲ្យ​២លាន​ ៣​សែន​ តែបើ​បូក​នឹង​តួលេខ​ជាង​១លាន​២សែន​នាក់​ដែល​ជា​អ្នក​បាត់​ឈ្មោះ​ គ្មាន​ឈ្មោះ​ ឬអ្នក​បាត់សិទ្ធិ​បោះឆ្នោត​ដោយគេ​បន្លំ​បោះ​ឆ្នោត​ឈ្មោះ​ខ្លួន​នោះ​ ​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​នឹង​ឈ្នះ។​ លោកសម រង្ស៉ី​បាន​សន្និដ្នាន​ជា​ឯកតោ​ភាគី​ថា​ អ្នក​បាត់​ឈ្មោះ​ទាំងនោះ​ជា​អ្នក​គាំទ្រ​របស់​លោក។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​ឈ្នះ​អាសនៈ​៦៨ ​លើ​១២៣​នៃ​ អាសនៈ​សភា​គឺ​លើសពី​ចំនួន​៥០​ភាគ​រយ​បូកមួយ​នៃ​ការ​បង្កើត​រដ្ឋាភិបាល។​ការ​ប្រកាស​នេះ​គឺកើត​ឡើង​ភ្លាម​ក្រោយពី​ការ​រាប់សន្លឹក​ឆ្នោត​ចប់​កាលពី​ល្ងាច​ថ្ងៃ​ អាទិត្យ ក្រោយ​ពី​ចប់​ការ​បោះ​ឆ្នោត។​ តែ​លោក​សម រង្ស៉ី​ចាត់​ទុក​ថា ​ជាតួ​លេខ បំផ្លើស។ ​

មេដឹកនាំ​ក្រុម​ជំទាស់​ទាំងពីរ​បាន​ប្រកាស​ថា ​លោក​តវ៉ានេះ​គឺ​មិនមែន​ដើម្បី​ តំណែង​ផ្ទាល់​ខ្លួនទេ​ តែ​ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​ ការពារ​យុត្តិធម៌​និង​សង្គ្រោះ​ជាតិ។

លោក​កឹម សុខា​ បាន​អះអាង​ថា ​មកទល់​ពេលនេះ​គឺ​ជា​ពេល​វេលា​ដែលត្រូវ​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការបង្កើត​គណៈ​កម្មាធិការ​ឯករាជ្យ​មួយ​ មុន​ ពេល​និយាយ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។​ សូមស្តាប់​ការ​បកស្រាយ​បន្ថែម​ របស់​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៉ី ​និងលោក​ កឹម សុខា​ ក្នុងកម្ម​វិធី​ហេឡូ​វីអូអេ​កាលពី​យប់​ថ្ងៃច័ន្ទ​ទី២៩​ ខែ​កក្កដា​ឆ្នាំ​២០១៣ ​ស្តីពី«លទ្ធផល ក្រៅ​ផ្លូវ​ការ​និង​ជា​បឋម​នៃ​ការ​បោះឆ្នោត​និង​ជំហរ​របស់​គណបក្ស​ជំទាស់» ​ដូច តទៅ៖

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG