សម រង្ស៊ីត្រូវទទួលស្វាគមន៍ដោយអ្នកគាំទ្ររាប់ម៉ឺនរាប់សែននាក់
លោកសម រង្ស៊ីបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃសុក្រ ដូចការគ្រោងទុក បន្ទាប់ពីបាននិរទេសខ្លួនឯងទៅក្រៅប្រទេសអស់រយៈពេលជិត៤ឆ្នាំកន្លងទៅនេះ។ ដោយត្រូវទទួលស្វាគមន៍ដោយអ្នកគាំទ្ររាប់ម៉ឺន រាប់សែននាក់ ប្រធានគណបក្សប្រឆាំងរូបនេះបានអំពាវនាវឲ្យអ្នកគាំទ្រមកពីគ្រប់និន្នាការនយោបាយទាំងអស់ធ្វើការរួមគ្នាក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយដើម្បីសម្រេចអនាគតប្រទេសជាតិរបស់ខ្លួន។ លោកសាយ មុន្នីនៃវីអូអេរាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ៕